វាជាសេចក្តីរីករាយថ្មីម្តងទៀតតាំងពីពេលនោះមក។ នៅឆ្នាំ២០១៥ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានឈ្នះក្រុមម៉ាកាវ ក្នុងការប្រគួតជម្រុះលើកទី១នៅក្នុងការប្រគួតបាល់ទាត់ពិភពលោកក្នុងប្រទេសរុស្សីប្រចាំតំបន់អាស៊ី ហើយបានទៅកាន់ការប្រគួតជម្រុះវគ្គទី២ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ មានការចងចាំថ្មីៗ នៅក្នុងការប្រគួតជម្រុះលើកទី២ ដែលក្រុមជម្រើសជាតិកម្ពុជាបានប្រគួតប៉ះជាមួយក្រុមជម្រើសជាតិជប៉ុន បាននាំធ្វើអោយមានការចាប់អារម្មណ៍ច្រើននៅក្នុងស្រុកកាលនោះផងដែរ។
វាបានកន្លងផុតមករយៈពេល៤ឆ្នាំមកហើយ។
នៅថ្ងៃទី៦ ខែមិថុនា មានការប្រគួតជម្រុះលើកទី១ប្រចាំតំបន់អាស៊ី រវាងក្រុមជម្រើសជាតិកម្ពុជា(លំដាប់ FIFA លេខ១៧៣) និងប៉ាគីស្ថាន(លំដាប់លេខ២០០) សំរាប់កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសQatar។ នាខែសីហា ឆ្នាំមុន អតីតកីឡាករបាល់ទាត់ជម្រើសជាតិជប៉ុនលោក Honda Keisuke បានទទួលតួនាទីជាអ្នកដឹកនាំ និងបង្កើតក្រុមជម្រើសជាតិកម្ពុជាដែលមានឈ្មោះថា “Head of delegation”បានធ្វើអោយមានការចាប់អារម្មណ៍ទាំងនៅប្រទេសជប៉ុនផងដែរ។ បន្ទប់ពីការប្រគួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្សីមក លោក Felix Agustin Gonzalez Dalmas ដែលជាជំនួយការផ្ទាល់ខ្លួនរបស់កីឡាករ Honda ផងដែររូបនេះ បានលែងនៅក្លិប Melbourne Victory Football Club ក្នុងប្រទេសអូស្រ្តាលី(បច្ចុប្បន្នចាកចេញពីក្រុម) ដោយក្នុងកំឡុងពេលនោះ លោកបានធ្វើដំណើរទៅមកប្រទេសអូស្រ្តាលីនិងកម្ពុជាជាញឹកញាប់ ដើម្បីបំពេញការងារជាគ្រូបង្វឹកជម្រើសជាតិផង និងជាកីឡាករបាល់ទាត់អាជីពផង។ លោក Felix ដែលមានដើមកំនើតនៅប្រទេសអាសង់ទីន និងអាយុ៣១ឆ្នាំរូបនេះ មានអាជ្ញាប័ណ្ណជាអ្នកដឺកនាំកំពូលនៅអាមេរិកឡាទីន ហើយលោកអាចនិយាយ៣ភាសាបាន គឺភាសាអេស្បាញ អង់គ្លេស និងភាសាជប៉ុន។ លើកនេះ យើងបានធ្វើការសាកសួរគ្រូបង្វឹក Felix អំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកមួយចំនួន និងមូលហេតុដែលនាំអោយលោកមកប្រទេសកម្ពុជាជាដើម។
អ្វីជាការប្រគួតជម្រុះកីឡាបាល់ទាត់ពិភពលោកនៅប្រទេស Qatar?
ការប្រគួតកីឡាបាល់ទាត់ពិភពលោក ជាព្រឹត្តិការណ៍លំដាប់សកលលោកមួយ ដែលបានប្រារព្ធឡើងរៀងរាល់៤ឆ្នាំម្តង។ មានប្រទេសចំនួន៣២ប៉ុណ្ណោះ ដែលអាចចូលរួមការប្រគួតនេះ ហើយមានប្រទេសជាង២០០ចូលរួមការប្រគួតជម្រុះ។ បច្ចុប្បន្ននេះ មានការប្រគួតជម្រុះតាមតំបន់សំរាប់ការប្រគួតបាល់ទាត់ពិភពលោកនៅប្រទេស Qatar នាឆ្នាំ២០២២។ ការប្រគួតជម្រុះនៅអាស៊ី ត្រូវបានបែងចែកជា៣ប្រគួត គឺការប្រគួតជម្រុះវគ្គទី១ ការប្រគួតជម្រុះវគ្គទី២ និងការប្រគួតជម្រុះវគ្គបញ្ចប់ ហើយចំពោះក្រុមកម្ពុជាដែលមានលេខលំដាប់ FIFA ទាប ត្រូវចូលរួមពីការប្រគួតជម្រុះវគ្គទី១។
<ព័ត៌មានលំអិតស្តីពីការប្រគួតជម្រុះនៅតំបន់អាស៊ី>
ការប្រគួតជម្រុះវគ្គទី១
ក្នុងចំណោមក្រុមទាំង៤៦ដែលចូលរួមការប្រគួត មានការលើកលែងចំពោះក្រុមដែលមានលេខលំដាប់ FIFA ខ្ពស់ទាំង៣៤នៅក្នុងតំបន់អាស៊ី។ ចំពោះក្រុមដែលនៅសល់ទាំង១២ ត្រូវបានបែងចែកជា៦ពូលសំរាប់ក្រុមទាំង២នីមួយៗ ហើយធ្វើការប្រគួតជម្រុះក្រុមចាំផ្ទះ ដោយយកក្រុមឈ្នះទាំង៦ក្រុមទៅវគ្គប្រគួតជម្រុះលើកទី២។
ការប្រគួតជម្រុះវគ្គទី២
ជាកាប្រគួតជម្រុះក្រុមចាំផ្ទះជាលើកទី២ ដោយយកក្រុមឈ្នះវគ្គប្រគួតជម្រុះលើកទី១ទាំង៦ក្រុម និងក្រុមដែលត្រូវបានលើកលែងវគ្គប្រគួតជម្រុះលើកទី១ចំនួន៣៤ក្រុម ដែលមានសរុបទាំងអស់៤០ក្រុមនោះ មកបែងចែកជា៨ពូលសំរាប់រាល់៥ក្រុមនីមួយៗ។ ចំពោះក្រុមដែលមានលំដាប់ពិន្ទុខ្ពស់៤ក្រុម ក្នុងចំណោមក្រុមដែលឈ្នះលេខ១ និងលេខ២ពីខាងពូលនីមួយៗ នឹងឡើងទៅវគ្គប្រគួតជម្រុះផ្តាច់ព្រ័ត្ត។ ※ ក្រុមប្រទេសជប៉ុនចូលរួមចាប់ពីវគ្គនេះ
ការប្រគួតជម្រុះវគ្គផ្តាច់ព្រ័ត្ត
បែបបទមិនទាន់កំណត់។ កាលពីការប្រគួតលើកមុន គេបានរើសយក២ក្រុមដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេពីបណ្តារពូលនីមួយៗ ចូលទៅក្នុងវគ្គប្រគួតផ្តាច់ព្រ័ត្ត ដោយបែងចែក១២ក្រុមដែលឈ្នះពីវគ្គប្រគួតជម្រុះលើកទី២ជា២ពូល ហើយធ្វើការប្រគួតយកពានរង្វាន់សំរាប់រាល់៦ក្រុមនីមួយៗ។ ម្យ៉ាងទៀត មានការប្រគួតជម្រុះដោយក្រុមជាប់លេខ៣ពីពូលនីមួយៗ ហើយក្រុមដែលឈ្នះ បានចូលទៅប្រគួតជម្រុះជាមួយក្រុមផ្សេង។
អាជីពផ្សេងៗរបស់គ្រូបង្វឹក Felix
កំឡុងពេលជាកីឡាករអាជីពនៅក្លិបបាល់ទាត់ MF លោក Felix ក៏បានលែងអោយក្រុម JFL របស់ក្រុមហ៊ុនSagawainsatsu និងក្រុម AS.Raranja នៃការប្រគួតពានរង្វាន់កីឡាបាល់ទាត់តំបន់ Kansai នៅទីក្រុង Kyoto ផងដែរ។ នៅឆ្នាំ២០១៤ បន្ទាប់ពីលោកបានលែងអោយក្រុមក្លិបអ៊ុយរូហ្កាយរយៈពេល១ឆ្នាំមក លោកក៏បានជ្រើសរើសយកផ្លូវជាអ្នកដឹកនាំវិញម្តង។ លោកបានរៀនភាសាជប៉ុនពីមិត្តភក្រជនជាតិជប៉ុនរបស់លោកពេលលោករស់នៅប្រទេសអាហ្សង់ទីន ហើយក៏បានរៀនលភាសាជប៉ុនបន្ថែមនៅពេលលោកលែងក្នុងប្រទេសជប៉ុន ពីមិត្តរួមក្រុមនិងជនជាតិជប៉ុនដែលនៅជំវិញលោកទាំងនោះ។ ឥឡូវនេះលោកក៏នៅតែបន្តរៀនភាសាជប៉ុនទៀតដែរ។
ការជួបនឹងកីឡាករ Honda keisuke
ខ្ញុំបានស្គាល់កីឡាករ Honda តាមរយៈការណែនាំពីមិត្តភក្ររបស់ខ្ញុំកាលរៀននៅមហាវិទ្យាល័យ អោយជាដៃគួរពានិច្ចកម្មរបស់កីឡាករ Honda នៅពេលកីឡាករ Hondaនៅលែងអោយក្លិប AC Milanប្រទេសអ៊ីតាលីនៅឡើយ។ កាលនោះ ខ្ញុំបានរកការងារដែលទាក់ទងនិងកីឡាបាល់ទាត់ បន្ទាប់ពីខ្ញុំទទួលបានអាជ្ញាប័ណ្ណជាគ្រូបង្វឹកបាល់ទាត់នៅប្រទេសអាហ្សង់ទីន។ ក្រោយមក ពេលគាត់ផ្ទេរទៅប្រទេសម៉ិកស៊ីកូ គាត់បានបបួលខ្ញុំមកធ្វើការជាមួយគាត់។ នៅប្រទេសម៉ិកស៊ីកូ ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន តាមរយៈការធ្វើជាអ្នកបកប្រែភាសាអេស្បាញដល់គាត់នៅក្នុងក្រុម ក៏ដូចជាជាមួយក្រុមអ្នកសារព័ត៌មាន ការផ្តល់ជំនួយនៅពេលគាត់ហ្វឹកហាត់ផ្ទាល់ខ្លួន និងនៅផ្នែកជំនួញជាដើម។ កាលខ្ញុំនៅជាកីឡាករអាជីព ខ្ញុំពុំបានក្លាយជាកីឡាករបាល់ទាត់កំរិតខ្ពស់ដូចកីឡាករ Honda នោះទេ ក៏ប៉ុន្តែក្នុងនាមជាកីឡាករបាល់ទាត់មួយរូប ខ្ញុំបានរៀនពីវិធីសាស្រ្តដែលអាចអោយកីឡាករឈានទៅកាន់កំរិតខ្ពស់បាន តាមរយៈការងារជាមួយគាត់ ដែលបានឆ្លងកាត់ការប្រគួតធំៗកំរិតអន្តរជាតិជាច្រើននោះ។ កីឡាករ Honda ជាមនុស្សម្នាក់ដែលតែងតែគិតពីការធ្វើអោយប្រសើរឡើងនូវអ្វីៗជុំវិញខ្លួនលោក ចាប់តាំងពីការរស់នៅប្រចាំថ្ងៃសាមញ្ញៗ ទាំងកីឡាបាល់ទាត់ និងជំនួញជាដើម។ ប្រហែលជាលោកគិតរឿងទាំងនោះគ្រប់ពេល ២៤ម៉ោងក្នុងមួយថ្ងៃហើយមើលទៅ!(សើច)
ម្យ៉ាងវិញទៀត គាត់តែងតែនិយាយថា “គាត់ភាគច្រើនរៀនពីកំហុស ហើយកំហុសគឺជាសក្ខីភាពនៃការសាកល្បងរឿងដែលធ្វើថ្មី ដូច្នេះយើងមិនត្រូវខ្លាចការបរាជ័យទេ គឺត្រូវបន្តសាកល្បងធ្វើរឿងថ្មីៗរហូត” ដែលវាជាគំនិតមួយថ្មីសំរាប់ខ្ញុំ ដែលមិនដែលធ្លាប់គិតពីមុននូវរឿងទាំងនេះនៅពេលនោះ។ ឥឡូវនេះ ខ្ញុំកំពុងតែសាកល្បងធ្វើរឿងថ្មីៗជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជា តាមពាក្យសម្តីរបស់គាត់ទាំងនោះ។
ហើយ លោកបានមកដល់ប្រទេសកម្ពុជា
មានថ្ងៃមួយ កីឡាករ Honda បាននិយាយពីប្រទេសកម្ពុជាដល់រូបខ្ញុំ។ គាត់បានប្រាប់ថា មានមនុស្សល្អៗនិងកន្លែងល្អៗ អស្ចារ្យជាច្រើននៅប្រទេសកម្ពុជា ដូច្នេះគាត់ចង់អោយខ្ញុំទៅមើល និងស្គាល់ដោយផ្ទាល់។ ហើយគាត់បាននិយាយទៀតថា គាត់មានបំណងចង់បង្កើតការដឹកនាំមួយដែលអាចនាំកម្ពុជាទៅកាន់ការរីកចំរើនដ៏ប្រសើរមួយ តាមរយៈការជួយលើវិស័យកីឡាបាល់ទាត់ ដោយបានហៅខ្ញុំមកធ្វើជាគ្រូបង្វឹកជាមួយគាត់ ហើយខ្ញុំក៏បានយល់ព្រម។
ដំបូងខ្ញុំបានមកស្នាក់នៅរយៈពេល៣សប្តាហ៍ ពេលនោះជារៀងរាល់ថ្ងៃ មានរឿងគួឲ្យភ្ញាក់ផ្អើលជាច្រើន ក៏ប៉ុន្តែវាពិតជាបានផ្តល់នូវបទពិសោធន៏ដ៏ល្អ ដូចដែលកីឡាករ Honda បាននិយាយប្រាប់។ ខ្ញុំកើតនៅប្រទេសអាហ្សង់ទីនដែលជាទីកន្លែងដែលខ្ញុំស្រឡាញ់បំផុតមួយ ក៏ប៉ុន្តែដោយសារតែវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស គ្រួសារខ្ញុំបានទៅរស់នៅសហរដ្ឋអាមេរិកនៅពេលខ្ញុំមានអាយុ១០ឆ្នាំ។ នៅពេលនោះ ដោយសារក្រុមគ្រួសារខ្ញុំមានភាពក្រីក្រ ដូច្នេះដើម្បីអនាគតរបស់ខ្ញុំ ឪពុកម្តាយរបស់ខ្ញុំបានខិតខំធ្វើការយ៉ាងច្រើនដើម្បីចិញ្ចឹមបីបាច់ខ្ញុំ។ សព្វថ្ងៃ នៅពេលខ្ញុំមើលឃើញពីការរីកចំរើនរបស់ប្រទេសកម្ពុជា ធ្វើឲ្យខ្ញុំនឹកដល់កាលពីខ្ញុំនៅក្មេង។ ខ្ញុំគិតថាប្រទេសកម្ពុជាដូចនឹងប្រទេសអាហ្សង់ទីនដែរ ព្រោះយើងមានកីឡាករដែលមានប្រវត្តខុសៗគ្នា និងមានបញ្ហាផ្សេងៗដូចគ្នាផងដែរ។ ខ្ញុំគិតថា ខ្ញុំនៅមិនទាន់យល់ដឹងពីអារម្មណ៍របស់កីឡារកម្ពុជាទាំងអស់ច្បាស់នៅឡើយ ដូច្នេះខ្ញុំពុំទាន់អាចនិយាយច្រើនបានលើសពីនេះទេ តែខ្ញុំមានបំណងចង់ដឹកនាំគេទាំងអស់គ្នាឲ្យមានការរីកចំរើន ដោយការនៅប្រាស្រ័យទាក់ទងជាមួយគេទាំងនោះអោយច្រើន។
ការងារជាគ្រូបង្វឹកជម្រើសជាតិ
មានការងារធ្វើជាច្រើនបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងនោះ ដូចនិងគ្រូបង្វឹកជម្រើសជាតិដ៏ទៃទៀតដែរ ខ្ញុំកំពុងធ្វើកាយរឹទ្ធិសំរាប់កីឡាករដែលលែងនៅក្រុមពានរង្វាន់ក្នុងប្រទេសកម្ពុជា។ មិនមែនត្រឹមតែជាជម្រើសជាតិ A ប៉ុណ្ណោះទេ ដោយសារត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា U-22(ជម្រើសជាតិអាយុក្រោម២២ឆ្នាំ)ផងដែរនោះ ដូច្នេះវាជាការចាំបាច់ក្នុងការត្រួតពិនិត្យនិងវិភាគការប្រគួតជារៀងរាល់ថ្ងៃ។ ថ្មីៗនេះ ខ្ញុំក៏ជាអ្នកជ្រើសរើសគ្រូបង្វឹកជំនួយថ្មីផងដែរ។ ម្យ៉ាងទៀត ដោយកីឡាករកម្ពុជាពិតជាឧស្សាហ៍ព្យាយាម ដូច្នេះរាល់ការប្រជុំ និងការហ្វឹកហាត់ជាដើម នៅពេលពួកគេមានរឿងមិនយល់ គេក៏តែងតែធ្វើការសាកសួរខ្ញុំតាមរយៈ SNS ជាដើមផ្ទាល់មកខ្ញុំ។ ពួកគេតែងតែមានឆន្ទៈចង់ស្រូបយកនូវអ្វីៗពីពួកយើង ដើម្បីឲ្យការលែងរបស់គេប្រសើរ ដែលខ្ញុំគិតថាវាជាចំនុចសំខាន់បំផុតដែលនឹងនាំឲ្យពួកគេរីកចំរើន។ ទន្ទឹមនឹងនេះក៏មានបញ្ហាផ្សេងៗផងដែរ កើតឡើងជាមួយនឹងការរីកចំរើនរបស់កីឡាករ តែគម្រោងកម្ពុជានេះ ទោះបីជាវាមិនងាយស្រួលក៏ដោយ តែខ្ញុំគិតថាវាពិតជាមានតម្លៃ។ ចំពោះការងារអ្វីក៏ដោយដែលខ្ញុំធ្វើនៅប្រទេសកម្ពុជា ខ្ញុំនឹងយកចិត្តទុកដាក់ធ្វើអោយបានល្អបំផុត។
ប្រការសំខាន់ចំពោះកីឡាបាល់ទាត់កម្ពុជា
ខ្ញុំបានធ្វើការងារទាក់ទងនិងកីឡាបាល់ទាត់ភាគច្រើននៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំគិតថាកីឡាបាល់ទាត់មានថាមពលពិសេសមួយ។ កីឡាបាល់ទាត់ជាកីឡាដែលមនុស្សជាច្រើន អាចលែងបានដោយងាយ និងមានការចាប់អារម្មណ៍ច្រើននៅលើសកលលោក ហើយវាអាចធ្វើឲ្យមនុស្សជាច្រើនមានសុភមង្គល។ ម្យ៉ាងទៀត កីឡាបាល់ទាត់ក៏មានតួនាទីសំខាន់ផងដែរនៅក្នុងវិស័យអប់រំ។ មានរឿងជាច្រើនដែលយើងអាចរៀនពីកីឡាបាល់ទាត់ដូចជា ការគ្រប់គ្រងអារម្មណ៍ ការគោរពដៃគូរប្រគួតនិងមិត្តរួមក្រុម ក៏ដូចជាសារៈសំខាន់នៃការមានក្តីសុបិន្តជាដើម។ ដើម្បីឲ្យកីឡាបាល់ទាត់នៅប្រទេសកម្ពុជារីកចំរើន វាចាំបាច់ឲ្យមានការអប់រំល្អ និងការណែនាំពីគ្រូបង្វឹកល្អៗចាប់ពីកុមារភាព តែអ្វីដែលសំខាន់ជាងនេះគឺការបន្តធ្វើនូវរឿងទាំងនោះ។ ខ្ញុំគិតថា នេះពិតជាអាជីពពិតប្រកដមួយ។
ចំពោះក្រុមជម្រើសជាតិកម្ពុជា មិនត្រឹមតែក្នុងនាមជាកីឡាករតែប៉ុណ្ណោះទេ វាជាគោលដៅល្អមួយសំរាប់កុមារ ហើយវាចំបាច់ផងដែរថាតើក្នុនាមជាមនុស្ស ត្រូវធ្វើយ៉ាងដូចម្ដេចនោះ។ ម្យ៉ាងទៀត ដូចនឹងក្រុមជម្រើសជាតិជប៉ុនពីមុនដែរ ដើម្បីពង្រឹងក្រុមជម្រើសជាតិរបស់ខ្លួន គឺកីឡាករកម្ពុជាត្រូវសន្សំនូវបទពិសោធន៍ឲ្យបានច្រើនពីបរទេស។ សព្វថ្ងៃនេះ មានការកើនឡើងនូវចំនួនកីឡាករកម្ពុជាលែងនៅបរទេស ហើយទ្វាទៅកាន់ប្រទេសក្រៅកំពុងត្រូវបានបើកចំហរ។ ម្យ៉ាងវិញទៀត នៅក្នុងប្រទេសកម្ពុជាឯណោះវិញ មានការរីកចំរើនវិស័យសេដ្ឋកិច្ចច្រើនប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដូច្នេះ ខ្ញុំគិតថាប្រទេសកម្ពុជានឹងជម្រុញវិស័យនានារួមទាំងវិស័យកីឡាបាល់ទាត់ ឲ្យតំណើការមានប្រសិទ្ធភាពដោយងាយស្រួលនិងឆ្លាតវ៉ៃ ខុសពីពេលមុនៗ។ កីឡាករដែលមានបទពិសោធន៍នៅក្នុងនិងក្រៅប្រទេស នៅចុងបញ្ចប់ពួកគេ នឹងក្លាយជាក្រុមជម្រើសជាតិកម្ពុជា។ នៅថ្ងៃមុខ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងក្លាយជាចំនុចសំខាន់មួយសំរាប់នាំឲ្យប្រទេសកម្ពុជាមានការរីកចំរើន។
※រូបភាពដោយ : FFC (សមាគមកីឡាបាល់ទាត់កម្ពុជា)
※បទសម្ភាស : Kano Hiroaki (CJS)
※Translation :Nop Visal
【Article 】
この記事が気に入ったら
いいね!しよう
最新情報をお届けします
(日本語) មូលហេតុអង្គការ Hearts of Gold ចាប់ផ្តើមជំនួយកីឡាប៉ារ៉ានៅកម្ពុជា
2019.06.26 Sports
(日本語) កីឡាករ Keisuke Honda បើក “ថ្នាក់បង្រៀនកីឡាបាល់ទាត់សំរាប់តែអ្នកដែលពិតជាមានបំណងក្លាយជាកីឡាករជំរើសជាតិ!”
2019.06.14 EventNewsSports
NyoNyum127号特集①:ニョニュム発行人・山崎幸恵が語る「ニョニュムの生い立ち」
2023.11.28 NyoNyumフリーペーパー出版特集記事
カンボジアで最もモダンで最大級のマツダ自動車ショールーム 正式オープニングセレモニー開催
2023.11.08 イベントニュースビジネス
アンコール見聞録 #38 遺跡を上から見る
2023.09.12 アンコール見聞録シェムリアップ文化
カンボジア生活情報誌「NyoNyum126号」発行のお知らせ!
2023.08.31 NyoNyum