ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាពិធីបុណ្យជាតិដ៏ឱឡារឹកមួយ ប្រពឹ្រត្តឡើងនៅក្នុងរាជធានីភ្នំពេញ នាទីលានមុខព្រះបរមរាជវាំងរយៈពេល៣ថ្ងៃជាប់ៗគ្នា ដែលទាក់ទាញអ្នកទស្សនារាប់លាននាក់មកពីទូទាំងប្រទេស។ ពិធីបុណ្យអុំទូក និងបណ្តែតប្រទីបប្រារព្ធឡើងនៅទន្លេសាបមុខព្រះបរមរាជវាំង ក្រោមអធិបតីភាពព្រះមហាក្សត្រ និងមន្រ្តីរាជការ អ្នកមុខអ្នកការជាន់ខ្ពស់ចូលរួមក្នុងពិធី។ នៅឆ្នាំ២០២៣កន្លងទៅនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ នៅថ្ងៃពេញបូណ៌មី គឺចាប់ពីថ្ងៃទី២៦, ២៧ និង ២៨ នាខែវិចិ្ឆកា។ តាមគណៈកម្មការរៀបចំពិធីបុណ្យជាតិនិងអន្តរជាតិ បានកត់ត្រាប្រវត្តិបុណ្យអុំទូកខ្មែរមានដើមកំណើតដូចខាងក្រោម។
ប្រវត្តិពិធីបុណ្យអុំទូក
ព្រឹត្តិការណ៍ប្រណាំងទូកង ខ្មែរ មានតាំងពីសម័យអង្គរ។ ពិធីបុណ្យប្រពៃណីនេះត្រូវបានប្រារព្ធឡើងក្នុងសម័យអង្គរ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលបានសាងសង់ក្រុងអង្គរធំ នៅចុងសតវត្សទី ១២ ដើម្បីរំលឹកពីការហ្វឹកហាត់កងទ័ព្ធជើងទឹក ក្នុងគោលបំណងការពារពីការឈ្លានពានទឹកដីពីនគរចម្ប៉ា។ ទិដ្ឋភាពនៃការប្រណាំងទូកង ត្រូវបានឆ្លាក់និងសេសសល់រហូតមកដល់បច្ចុប្បន្ននៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ក្រោយមក យោងតាមកំណត់ត្រានាសម័យលង្វែក ក្នុងសតវត្សទី១៦ ព្រះបាទអង្គចន្ទទី១ បានរៀបចំឱ្យមានការហ្វឹកហាត់ទ័ពជើងទឹកខ្មែរជារៀងរាល់ឆ្នាំដោយចែកចេញជាក្រុមទូក ៣ ប្រភេទ។ ដោយសំអាងលើព្រឹត្តការណ៍ប្រវត្តិសាស្រ្តបែបនេះ ពិធីបុណ្យអុំទូក ត្រូវបានប្រជាជនខ្មែរធ្វើឡើងពីជំនាន់មួយទៅជំនាន់មួយតរហូតមកដល់បច្ចុប្បន្ន។
ដើមកំណើតនៃពិធីបណ្តែតប្រទីប
នៅកម្ពុជា មានភ្លៀងធ្លាក់ច្រើនក្នុងរដូវវស្សា ហើយទឹកភ្លៀងត្រូវបានហូរកាត់តាមដងទន្លេនានាៗចូលបឹងទន្លេសាប។ អាស្រ័យហេតុនេះ ទឹកភ្លៀងនារដូវវស្សាបាននាំយកដីល្បប់មានជីជាតិ មកផ្តុំគ្នានៅតាមតំបន់វាលទំនាប ជាពិសេស តំបន់ទំនាបជុំវិញបឹងទន្លេសាប។ ជាទូទៅ កសិករខ្មែរប្រកបរបរដាំដុះស្រែចំការនៅតាមតំបន់ទំនាបដីសំបូរជីជាតិ។ ដើម្បីជាការដឹងគុណដល់បរិស្ថានធម្មជាតិ ដែលផ្តល់នូវប្រភពទឹកដ៏សម្បូរហូហារ និងដីដ៏មានជីជាតិសម្រាប់ប្រកបរបរកសិកម្ម និងដើម្បីអបអរនូវការប្រមូលភោគផលកសិកម្មនានាដ៏សម្បូរបែបនេះ ប្រជាកសិករខ្មែរតែងតែប្រារព្ធពិធីបណ្តែតប្រទីបឡើង ជារៀងរាល់ឆ្នាំនាចុងរដូវវស្សា។
ដើមកំណើតនៃពិធីសំពះព្រះខែ និងអកអំបុក
ដើមកំណើតនៃពិធីសំពះព្រះខែ និងអកអំបុក កើតចេញពីរឿងព្រេងខ្មែរ «ព្រះពោធិសត្វយោងជាតិជាសត្វទន្សាយ»។ រឿងព្រេងនេះត្រូវបានតំណាលដូចតទៅ។ «នាថ្ងៃពេញបូណ៌មីមួយ មានសត្វទន្សាយមួយក្បាល បន់ស្រន់ដើម្បីឱ្យខ្លួនក្លាយជាព្រះពុទ្ធ។ ឮសេចក្តីប្រាថ្នាដូច្នោះ ព្រះឥន្ទ្រក៏បានប្រែខ្លួនជាតាឥសីជរាម្នាក់ មកសុំចំណីពីសត្វទន្សាយ ដើម្បីល្បងសត្វទន្សាយនោះ។ ដោយឃើញឥសីជរាមានសភាពឃ្លានបែបនោះ សត្វទន្សាយបានប្រាប់ទៅឥសីចំណាស់នោះឱ្យបង្កាត់ភ្លើងឡើងដើម្បីទទួលចំណី ដែលខ្លួននឹងប្រគល់ជូន។ ឥសីរូបនោះក៏បានដុតភ្នួកភ្លើងឡើងតាមសំណើររបស់សត្វទន្សាយ។ បន្ទាប់ឃើញភ្នួកភ្លើងឆេះឡើងសន្ធោសន្ធៅបែបនោះ សត្វទន្សាយក៏បានលោតចូលទៅក្នុងភ្នួកភ្លើងភ្លាម ដើម្បីបូជារូបខ្លួនជាចំណីសម្រាប់ឥសីចំណាស់នោះ។ តែទោះជាយ៉ាងនោះក្តី រាងកាយរបស់សត្វទន្សាយមិនបានឆេះនៅក្នុងភ្នួកភ្លើងដ៏សន្ទោសន្ទៅនោះទាល់តែសោះ។ ឃើញដូចនេះ ព្រះឥន្ទ្រក៏បានត្រកងសត្វទន្សាយនោះ (ព្រះពោធិសត្វ) នៅក្នុងដៃ ហើយហោះឡើងទៅកាន់ទីកណ្តាលនៃព្រះច័ន្ទ។ ដោយមើលឃើញពីការលះបង់របស់សត្វទន្សាយបែបនោះ ព្រះឥន្រ្ទបានសំណូមពរឱ្យមានរូបសត្វទន្សាយស្ថិតនៅជាប់លើផ្ទៃព្រះច័ន្ទ។»
យោងលើរឿងព្រេងខ្មែរបែបនេះ ទើបគេមើលឃើញរូបសត្វទន្សាយជាប់នៅកណ្តាលព្រះច័ន្ទនៅថ្ងៃពេញបរមីរហូតដល់សព្វថ្ងៃនេះ។
ដោយប្រជាជនខ្មែរមានជំនឿលើរឿងព្រេងនេះ នៅរាត្រីថ្ងៃពេញបូណ៌រមី នាខែវិចិ្ឆកា ជារៀងរាល់ឆ្នាំ ពួកគាត់តែងតែធ្វើអំបុក ពីអង្ករស្រូវថ្មី ដើម្បីឧទ្ទិសជូនព្រះពោធិសត្វដែលបានយោងជាតិជាសត្វទន្សាយ ដោយសែនព្រេនអំបុកជាមួយផ្លែឈើដែលសត្វទន្សាយចូលចិត្តមានដូចជាផ្លែចេក និងដូងជាដើម។
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics