ឆ្នាំ ជូត រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ ការកស៊ីបានកាក់កបល្អណាស់។ មានទំនិញទិញចូលលក់ចេញឥតទំនេរដៃ ហើយបើទោះជាមានអតិថិជនខ្វះបំណុលខ្លះៗសងមិនគ្រប់ក្តីក៏មិនភ័យព្រួយបាត់បង់១កាក់១សេនឡើយ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺរមែងតែងតែទទួលបានផលសម្រេចដូចបំណងប្រាថ្នា ព្រមទាំងត្រូវបានបងប្អូនញាតិមិត្តគាំទ្រទៀតផង។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសក្តី។ តែអ្វីដែលត្រូវចៀសវាងគឺកុំមានចិត្តលោភលន់ចង់មានចង់បានហួសប្រមានណពេក។
- សុខភាព៖ សុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ ឆ្លូវ រាសីល្អមធ្យម។
- ការរកស៊ី៖ការរកស៊ីជួញជិតល្អជាងជួញឆ្ងាយ ព្រោះដំណើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់ៗទេ ក៏បានត្រឹមតែបាត់ដៃទទេត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ។
- ការងារ៖ ទោះប្រកបការងារអ្វីក៏ដោយ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសមុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើត្រូវពិនិត្យមើលគុណភាពនិងរាប់ចំនួនឱ្យបានត្រឹមត្រូវ។
- សេដ្ឋកិច្ច៖ ពិតមែនមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចំណាយច្រើនជាងខ្ទងចំណូល។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពស្និទស្នាលដូចប្រក្រតី។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះធ្នាក់លង់ទឹក។
ឆ្នាំ ខាល រាសីស្រុតចុះ។
- ការរកស៊ី៖ ការរកស៊ីច្រើនចាញ់ប្រៀបគេ ដោយការបង្វិលដើមទុនមានភាពយឺតយ៉ាវ ព្រមទាំងខ្វះមុខខ្វះក្រោយទៀតផង។
- ការងារ៖ ចំពោះបុគ្គលិកកម្មករនៅតាមបណ្តាលរោងចក្រឬក្រុមហ៊ុននានា តោងច្រៀសវាងការបង្ករឿងឈ្លោះប្រកែកជាមួយនឹងប្រធាននិងថៅកែ ទើបបានសុខ។
- សេដ្ឋកិច្ច៖ មិនត្រឹមតែមានចំណូលខ្សត់ខ្សោយប៉ុណ្ណោះទេ ព្រមទាំងអាចជួបការចាញ់បោកគេបង់ខាតទ្រព្យទៀតផង។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាកឱ្យបានច្រើន។ មិនត្រូវធ្វើការហួសកម្លាំងទៀយ។
- ស្នេហា៖ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ពេលដើរឆ្លងកាត់ផ្លូវថ្នល់។
ឆ្នាំ ថោះ រាសីស្រុតចុះ។
- ការរកស៊ី៖ ការរកស៊ីដែលសង្ឃឹមថាអាចរកប្រាក់ចំណេញបានយ៉ាងងាយនោះ បែរជារាំងស្ទះទៅវិញដោយរាល់ទំនេញទិញចូលលក់មិនចេញ។
- ការងារ៖ បើមានប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលរួមការងារជាមួយ តោងចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ទើបមិនជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ។
- សេដ្ឋកិច្ច៖ ចំណូលតិចតួចស្តួចស្តើង និងរកបានមកដោយកម្លាំងញើសឈាមទៀតផង។ ដូច្នេះ កុំរកបានមកដោយតឹងចាយធូរឱ្យសោះ។
- សុខភាព៖ អាចមានជំងឺឈឺថ្កាត់ច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទី៣ចូលមកជ្រៀតជ្រែក។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ក្នុងការបើបបរពេលយប់ និងក្រោយពេលស្រវឹងជោគជាំ។
ឆ្នាំ រោង រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ បើមានញាតិមិត្តជិតឆ្ងាយស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយចូរកុំខកខានឱ្យសោះ ព្រោះជាដៃគូដែលមានចិត្តត្រង់ទៅត្រង់មក។ តែលៃលកយ៉ាងណាត្រូវធ្វើបញ្ចីលុយកាកឱ្យបានត្រឹមត្រូវ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចដូចបំណងប្រាថ្នា។ តែលៃលកយ៉ាងណាកុំមានអំនួតអួតក្អេងក្អាងឱ្យសោះ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី តែប្រយ័ត្នទ្រព្យច្រើនទុក្ខច្រើន អាចជួបគ្រោះចោរលួចឆក់ប្លន់។
- សុខភាព៖ សុខភាពពុំមានចោទជាបញ្ហាអ្វីធំដុំឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះធ្នាក់អ្វីធំដុំគួរឱ្យកត់សំគាល់ឡើយ។
ឆ្នាំ ម្សាញ់ រាសីល្អមធ្យម។
- ការរកស៊ី៖ ការរកស៊ីពិតមែនតែធ្លាក់ចុះបន្តិចក្តី តែពុំមានអ្វីចោទជាបញ្ហាធ្ងន់ធ្ងរឡើយ ព្រោះនៅតែមានអតិថិជននៅគាំទ្រជាហូរហែរដដែល។
- ការងារ៖ បើមានគម្រោងចង់ប្រកបការងារអ្វីមួយ ចូរកុំនៅស្ទាក់ស្ទើរឱ្យសោះ ត្រូវញាប់ជើងញាប់ដៃឡើង ទើបមិនបង់ខាត់ពេលវេលាឥតអំពើ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចំណូលច្រើនចំណាយក៏ច្រើន។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃចំណីអាហារ។
- ស្នេហា៖ ចំពោះគូស្នេហ៍ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបបានសុខកាយសប្បាយចិត្ត។
- គ្រោះថ្នាក់៖ ប្រយ័ត្នបុតកាំបិតពូថៅ ឬឧបរណ៍មុខស្រួច។
ឆ្នាំ មមី រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ ការរកស៊ីច្រើនមានប្រៀបលើអ្នកដទៃ ដូច្នេះ ត្រូវញាប់ជើងញាប់ដៃឡើង ព្រោះឱកាសកម្រមានពុំច្រើនឡើយ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចដូចបំណងប្រាថ្នាទាំងអស់ ជាពិសេសចំពោះអ្នកដែលកំពុងស្វែងរកការងារធ្វើក៏ទទួលបានផលសម្រេចដែរ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី។ តែអ្វីដែលត្រូវចៀសវាងនោះគឺ កុំលូកដៃទទួលយកទ្រព្យក្តៅក្រហាយឱ្យសោះ។ ប្រយ័ត្នអាចនាំអំពុលទុក្ខដាក់ខ្លួន។
- សុខភាព៖ ត្រូវចៀសវាងការល្មោភស៊ីល្មោភផឹក ទើបមិនអន្តរាយដល់ក្រពះពោះវៀន និងថ្លើម។
- ស្នេហា៖ ចំពោះកម្លោះក្រមុំអាចទាក់ទងសាងពន្លកស្នេហាបាន។
- គ្រោះថ្នាក់៖ ពុំមានគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ មមែ រាសីល្អមធ្យម។
- ការរកស៊ី៖ ការរកស៊ីសំខាន់បំផុតជាមួយអតិថិជននោះគឺ មុនពេលប្រគល់ទំនិញទៅអតិថិជនគ្រប់សារពើត្រូវរាប់ចំនួនឱ្យបានត្រឹមត្រូវទើបពុំមានរឿងជម្លោះវិវាទកើតឡើយ។
- ការងារ៖ មុននឹងចាប់ប្រកបការងារអ្វីមួយត្រូវរៀបចំគម្រោងផែនការឱ្យបានច្បាស់លាស់ សឹមអនុវត្តតាមក្រោយ ទើបពុំមានការថ្លោះធ្លោយ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសម តែដាច់ខាតមិនត្រូវអោយគេជំពាក់បំណុលឡើយ។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់រលាកទឹកក្តៅ។
ឆ្នាំ វក រាសីស្រុតចុះ។
- ការរកស៊ី៖ មិនត្រូវប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីជួញដូរដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹតមុខរបរល្បែងស៊ីសងដែរ ប្រយ័ត្នអាចរលាយទ្រព្យឆាប់ៗ។
- ការងារ៖ សន្ទុះល្បើននៃការងារប្រៀបដូចគេអុំទូកបញ្រ្ចាសទឹកហូរ ពិបាករុលទៅមុខងារធាក់ថយក្រោយ។ ដូច្នេះ ទាល់តែខិតខំព្យាយាមបន្តិចទើបអាចរុលទៅមុខបាន។
- សេដ្ឋកិច្ច៖ មិនត្រឹមតែមានចំណូលខ្សត់ខ្សោយប៉ុណ្ណោះទេ ព្រមទាំងមានបងប្អូនញាតិមិត្តស្កាត់មករកសុំខ្ចីបុលទៀតផង។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាកនិងហាត់ប្រាណឱ្យបានច្រើន ដើម្បីបំប៉នសុខភាព។
- ស្នេហា៖ ប្រយ័ត្នមានជនទី៣ចូលមកជ្រៀតជ្រែក។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់។
ឆ្នាំ រកា រាសីល្អមធ្យម។
- ការរកស៊ី៖ ការស៊ីចាប់ផ្តើមមានភាពល្អប្រសើរឡើងជាបណ្តើរៗហើយ ដូច្នេះ ត្រូវញាប់ជើងញាប់ដៃបន្តិច ប្រមូលទុកដាក់ឱ្យទាន់ឱកាសល្អ។ តែបើនៅដំអក់យ៉ូរគឺផលលាភអាចបោលហួសធ្លាក់ដល់ដៃអ្នកដទៃជាមិនខាន។
- ការងារ៖ រាល់សម្ពាធការងារត្រូវបានសាបរលាយបាត់ស្រមោលជាបណ្តើរៗ។ ដូច្នេះ អាចប្រកបការងារបានពេញដៃពេញជើង ធ្វើច្រើនបានច្រើន។
- សេដ្ឋកិច្ច៖ នៅដើមខែមានចំណូលច្រើនគួរសម តែដល់ចុងខែចំណូលហូរចូលច្រើនពីគ្រប់ទិសទី។
- សុខភាព៖ មានជំងឺមាត់ធ្មេញមករំខានខ្លះៗ។
- ស្នេហា៖ ចំពោះគូស្នេហ៍ទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបបានសុខកាយសប្បាយចិត្ត។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ឆ្លក់ភ្លើងអគ្គីសនី។
ឆ្នាំ ច រាសីស្រុតចុះ។
- ការរកស៊ី៖ ការរកស៊ីជួបនឹងគូប្រជែងជើងខ្លាំងចេញមុខមកតតាំង។ ដូច្នេះ ត្រូវត្រៀមលក្ខណៈទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ។
- ការងារ៖ កុំគប្បីធ្វើអ្វីដែលមិនសមភ្នែកអ្នកផងឡើយ ព្រោះនៅពេលជួបបញ្ហាឬមានទុក្ខធុរៈអ្វីមួយគឺពុំមានអ្នកណាម្នាក់ជួយឈឺឆ្អាលឡើយ។
- សេដ្ឋកិច្ច៖ នៅដើមខែមានចំណូលខ្សត់ខ្សោយបន្តិច តែដល់ចុងខែចំណូលចាប់ផ្តើមហូរចូលជាបណ្តើរ។
- សុខភាព៖ មានជំងឺឈឺថ្កាត់ច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ទាល់តែឆាប់បញ្ចប់រឿងរកាំរកូស ទើបពុំមានការប្រះឆា។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ពេលបើកបរខ្វះការប្រុងប្រយ័ត្ន។
ឆ្នាំ កុរ រាសីឡើងខ្ពស់ត្រដែត។
- ការរកស៊ី៖ អាចបណ្តាក់ទុនរកស៊ីដោយទ្រងទ្រាយតូចធំបាន ឬចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកឡើយគឺ សមប្រកបទាំងអស់ ព្រោះអាចរកផលចំណេញត្រឡប់ចូលផ្ទះយ៉ាងគាប់ចិត្ត។
- ការងារ៖ ឱកាសការងារបានមកដល់ហើយ។ ដូច្នេះ ត្រូវរវៀសរវៃញាប់ជើងញាប់ដៃបន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី។ តែអ្វីដែលត្រូវប្រុងប្រយ័ត្ននោះគឺ គ្រោះចាញ់បោកគេ។
- សុខភាព៖ សុខភាពពុំមានបញ្ហាអ្វីចោទឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីគួរឱ្យកត់សំគាល់ឡើយ។
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ ឧសភា ២០២៤
2024.04.25 Fortune Teller
ហោរាសាស្ត្រប្រចាំខែ មេសា ២០២៤
2024.04.01 Fortune Teller
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics