ឆ្នាំ ជូត រាសីល្អមធ្យម
- ការរកស៊ី៖ ការរកស៊ីពិតមែនតែធ្លាក់ចុះបន្តិចក្តី តែអ្វីៗពុំមានចោទជាបញ្ហាធ្ងន់ធ្ងរឡើយ ព្រោះនៅតែមានទំនិញលក់ចេញទិញចូលដដែល។
- ការងារ៖ អ្វីៗមានការប្រែប្រួលពុំទៀតទាត់ឡើយ ដូច្នេះ ទោះបានប្រកបការងារអ្វីក៏ដោយតោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។
- សេដ្ឋកិច្ច៖ នៅដើមខែមានចំណូលច្រើនគួរសម តែនៅចុងខែបែរខ្សត់ខ្សោយបន្តិច។ ដូច្នេះ ត្រូវគិតគូររឿងចំណាយចំណូលឱ្យបានល្អិតល្អន់។
- សុខភាព៖ នៅចុងខែមានជំងឺឈឺថ្កាត់ច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់រលាកទឹកក្តៅ។
ឆ្នាំ ឆ្លូវ រាសីឡើងខ្ពស់ត្រដែត
- ការរកស៊ី៖ បើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយចូរកុំខកខានឱ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក។
- ការងារ៖ ចំពោះបុគ្គលិកកម្មករនៅតាមបណ្តាក្រុមហ៊ុន ឬរោងចក្រនានាមានស្នាដៃល្អក្នុងកិច្ចការងារទើបត្រូវបានប្រធានឬថៅកែផ្តល់ជារង្វាន់លើកទឹកចិត្ត។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី តែទ្រព្យច្រើនទុក្ខច្រើន ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់។
- សុខភាព៖ អាចមានជំងឺមាត់ធ្មេញមករំខានខ្លះៗ។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សំគាល់ឡើយ។
ឆ្នាំ ខាល រាសីស្រុតចុះ
- ការរកស៊ី៖ ការរកស៊ីច្រើនប៉ះទង្គិចជាមួយអ្នកមានមុខរបរដូចគ្នាទាំងការប្រកួតប្រជែង និងទាំងពាក្យសម្តី។ ដូច្នេះ ត្រូវចេះអត់ធ្មត់និងរម្ងាប់ចិត្តឱ្យបានត្រជាក់។
- ការងារ៖ រាល់កិច្ចការងារមិនសូវដំណើរការបានល្អឡើយ ដោយមានអ្នកតាមផ្ចាញ់ផ្ចាល់និងឈ្នានិស ដូច្នេះ ត្រូវត្រៀមលក្ខណៈទុកសម្រាប់ទប់ទល់ជាមុន។
- សេដ្ឋកិច្ច៖ មិនត្រឹមតែមានចំណូលស្តួចស្តើងប៉ុណ្ណោះទេ ព្រមទាំងជួបគ្រោះចាញ់បោកគេបង់ខាតទ្រព្យទៀតផង។
- សុខភាព៖ រាល់កិច្ចការងារមិនសូវដំណើរការបានល្អឡើយ ដោយមានអ្នកតាមផ្ចាញ់ផ្ចាល់និងឈ្នានិស ដូច្នេះ ត្រូវត្រៀមលក្ខណៈទុកសម្រាប់ទប់ទល់ជាមុន។
- ស្នេហា៖ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់។
ឆ្នាំ ថោះ រាសីល្អមធ្យម
- ការរកស៊ី៖ ការរកស៊ីពិតមែនតែងើបឡើងបន្តិចក្តី តែមិនត្រូវហ៊ានប្រថុយប្រថានក្នុងការងារបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ។ ត្រូវចេះស្ទាប់ស្ទង់និងរកស៊ីដោយសន្សឹមៗ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺ មិនត្រូវធ្វើទាំងអងិតងងល់ខ្វះការពិចារណាឡើយ ជាពិសេស មិនត្រូវប្រគល់កិច្ចការងារសំខាន់ៗឱ្យគេកាន់កាប់ធ្វើជំនួសឡើយ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចំណូលតិចជាងចំណាយ។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃចំណីអាហារ។
- ស្នេហា៖ ចំពោះគូស្នេហ៍ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបបានសុខកាយសប្បាយចិត្ត។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់លង់ទឹក។
ឆ្នាំ រោង រាសឡើងខ្ពស់ត្រដែត
- ការរកស៊ី៖ ការរកស៊ីបានកាក់កបល្អណាស់។ មានទំនិញលក់ចេញទិញចូលឥតទំនេរដៃ ហើយ បើមានទោះបីជាមានអតិថិជនខ្វះបំណុលខ្លះៗសងមិនគ្រប់ក្តី ក៏មិនភ័យព្រួយដែរ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចដូចបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានប្អូនញាតិជិតឆ្ងាយជួយជ្រោមជ្រែងទៀតផង។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនក្តី។ តែចូរកុំមានចិត្តលោភលន់ចង់មានចង់បានឱ្យហួសប្រមានពេកទេ ប្រយ័ត្នបែរជាកើតរឿងរ៉ាវ។
- សុខភាព៖ មិនត្រូវល្មោភស៊ីល្មោភផឹកឡើយ ទើបមិនអន្តារាយដល់ក្រពះពោះវៀន។
- ស្នេហា៖ ចំពោះកម្លោះក្រមុំអាចទាក់ទងសាងពន្លកស្នេហាបាន។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។
ឆ្នាំ ម្សាញ់ រាសីស្រុតចុះ
- ការរកស៊ី៖ ការរកស៊ីជួបគូប្រជែងជើងខ្លាំងចេញមកតតាំង ដូច្នេះ ត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ។
- ការងារ៖ បើមានគេមកបបួលរួមការងារជាមួយតោងចេះ សង្កេតមើលសមាសភាពមនុស្សល្អឬអាក្រកឱ្យបានច្បាស់លាស់ ទើបមិនជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗ។
- សេដ្ឋកិច្ច៖ ដោយសារតែចំណូលតិចតួចស្តួចស្តើងនិងរកបានមកដោយកម្លាំងញើសឈាមផងនោះ ដូច្នេះ កុំរកបានដោយតឹង តែចាយធូរឱ្យសោះ។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាក និងហាត់ប្រាណឬលេងកីឡាឱ្យបានច្រើន។
- ស្នេហា៖ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន។
- គ្រោះថ្នាក់៖ ប្រយ័ត្នជួបគ្រោះថ្នាក់ពេលដើរឆ្លងកាត់ផ្លូវថ្នល់។
ឆ្នាំ មមី រាសីល្អមធ្យម
- ការរកស៊ី៖ ជួញជិតល្អជាជួញឆ្ងាយ ព្រោះដំណើរផ្លូវឆ្ងាយប់បើមិនបានជួបគ្រោះអាក្រក់ៗទេ ក៏នឹងបានត្រឹមតែបាតដៃទទេត្រឡប់ចូលផ្ទះប៉ុណ្ណោះ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សផងទាំងឡាយ ទើបអ្វីៗអាចដំណើរការបានស្រួល។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែពុំមានសល់អ្វីជាដុំកំភួនឡើយ ព្រោះចាយវាយខ្ជះខ្ជាយពេក។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពស្និទស្នាលដូចប្រក្រតី.
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ពេលឡើងចុះកាំជណ្តើរ។
ឆ្នាំ មមែ រាសឡើងខ្ពស់ត្រដែត
- ការរកស៊ី៖ ការរកស៊ីប្រៀបបានដូចជាក្រោយពេលភ្លៀងមេឃស្រឡះល្អ ព្រោះអាចទម្លុះទម្លាយនូវរាល់ឧបសគ្គ និងប្រកបមុខរបរស៊ីជួញដូរបានពេញដៃពេញជើងឡើងវិញ។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយក៏អាចអាចទទួលបានផលសម្រេចទាំងអស់ ជាពិសេសចំពោះអ្នកដែលកំពុងតែស្វែងរកការងារធ្វើក៏សម្រេចដូចបំណងប្រាថ្នាដែរ។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី តែអ្វីដែលត្រូវប្រយ័ត្នគឺសម្រាប់អ្នករកស៊ីចូលហ៊ុនគ្នា តោងធ្វើបញ្ជីលុយកាក់ឱ្យបានច្បាស់លាស់ ទើបពុំមានរឿងវិវាទកើតឡើង។
- សុខភាព៖ សុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពផ្អែមល្ហែមដូចទឹកឃ្មុំ។
- គ្រោះថ្នាក់៖ ពុំមានគ្រោះថ្នាក់អ្វីធំដុំឡើយ។
ឆ្នាំ វក រាសីស្រុតចុះ
- ការរកស៊ី៖ ការរកស៊ីច្រើនចាញ់ប្រៀបគេ ព្រោះការបង្វិលដើមទុនមានភាពយឺតយ៉ាវ។ ក្រៅពីនោះ មិនត្រូវប្រកបមុខរបរណាដែលល្មើសនឹងច្បាប់ឡើយ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន។
- ការងារ៖ រាល់កិច្ចការងារច្រើនរាំងស្ទះ ព្រមទាំងធ្វើមិនគ្រប់ផែនការកំណត់ទៀតផង។ ក្រៅពីនោះមិនត្រូវប្រគល់កិច្ចការងារសំខាន់ៗឱ្យគេកាន់កាប់ធ្វើជំនួសឡើយ។
- សេដ្ឋកិច្ច៖ មិនត្រឹមតែមានចំណូលខ្សត់ខ្សោយប៉ុណ្ណោះទេ ព្រមទាំងអាចចាញ់បោកគេបង់ខាតទ្រព្យទៀតផង។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះការហូវចុកឱ្យបានទៀងទាត់ពេលវេលា។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទី៣ចូលជ្រៀតជ្រែក។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់បើកបរពេលយប់។
ឆ្នាំ រការ រាសីឡើងខ្ពស់ត្រដែត
- ការរកស៊ី៖ អាចបណ្តាក់ទុនរកស៊ី ឬធ្វើដំណើរចេញទៅជួញដូរតាមទីជិតឆ្ងាយ មិនថាផ្លូវគោកឬផ្លូវទឹកឡើយ គឺសមប្រកបទាំងអស់ ព្រោះអាចប្រមូលផងចំណេញត្រឡប់ចូលផ្ទះវិញយ៉ាងគាប់ចិត្ត។
- ការងារ៖ រាល់កិច្ចការងារមានសន្ទុះល្បឿនលឿនជាលំដាប់ ជាពិសេសតែងមានស្នាដៃល្អគាប់ចិត្ត។
- សេដ្ឋកិច្ច៖ ដោយសារតែមានចំណូលច្រើននោះ គឺអាចបង្កើនដើមទុនរកស៊ីនឹងពង្រីកមុខរបរឱ្យកាន់តែធំ។
- សុខភាព៖ ត្រូវច្រៀសវាងការល្មោភស៊ីល្មោភផឹក ទើបមិនអន្តរាយដល់ក្រពះពោះវៀន។
- ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
- គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សំគាល់ឡើយ។
ឆ្នាំ ច រាសីស្រុតចុះ
- ការរកស៊ី៖ បើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំ ឬលក់ឱ្យដោយធូរថ្លៃយ៉ាងណាក្តី គឺមិនត្រូវទទួលឬទិញយកឡើយ។ ប្រយ័ត្នអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗ។
- ការងារ៖ ក្នុងពេលដែលកំពុងតែប្រកបការងារអ្វីមួយ ចូរកុំយកខ្លួនទៅធានារឿងរបស់របរអ្នកដទៃឱ្យសោះ។ ប្រយ័ត្នធ្វើគុណបានទោស នាំអំពល់ទុក្ខដាក់ខ្លួន។
- សេដ្ឋកិច្ច៖ ក្នុងខែនេះដោយសារតែចំណូលខ្សត់ខ្សោយ ដូច្នេះ ត្រូវចេះចាយវាយដោយក្បិតក្បៀតបន្តិច ទើបមិនខ្វះមុខខ្វះក្រោយ។
- សុខភាព៖ ត្រូវឆ្លៀតពេលសម្រាកឱ្យបានច្រើន និងមិនត្រូវធ្វើការងារឱ្យហួសកម្លាំងឡើយ។
- ស្នេហា៖ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់បើកបរយានយន្តគ្រប់ប្រភេទក្រោយពេលស្រវឹងជោគជាំ។
ឆ្នាំ កុរ រាសីល្អមធ្យម
- ការរកស៊ី៖ ការរកស៊ីពិតមែនតែធ្លាក់ចុះបន្តិចនិងជួបឧបសគ្គខ្លះៗក្តីក៏មិនថ្វីដែរ ព្រោះនៅតែមានអតិថិជនជួយគាំទ្រជាហូរហែដដែល។
- ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺតែមានការភ្លាំងភ្លាត់ ជាពិសេស មុនពេលប្រគល់ ឬទទួលមុខទំនិញសព្វសារពើត្រូវចេះពិនិត្យមើលគុណភាព និងរាប់ចំនួនឱ្យបានច្បាស់លាស់។
- សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែមិនត្រូវឱ្យគេជំពាក់បំណុល ឬខ្ចីរបស់របរមានតម្លៃឡើយ។ ប្រយ័ត្នចាញ់បោកគេ។
- សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក។
- ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
- គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់មុតកាំបិតពូថៅ ឬឧបករណ៍មុខស្រួច។
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ ឧសភា ២០២៤
2024.04.25 Fortune Teller
ហោរាសាស្ត្រប្រចាំខែមីនា ២០២៤
2024.03.12 Fortune Teller
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics