គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ហាងម៉ារឹហ្កាមិអ៊ុដុងTTP
ហាងម៉ារឹហ្កាមិអ៊ុដុងTTP
2019.09.15

នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា “ហាងម៉ារឹហ្កាមិអ៊ុដុង TTP” បានបើកជាផ្លូវការនៅតំបន់ទួលទំពូង (ផ្សារទួលទំពូង) ដែលមានជនបរទេសរស់នៅជាច្រើន!

យើងខ្ញុំនឹងពិពណ៌នាអំពីស្ថានភាពនៃពិធីបើកហាង ដែលបានប្រារព្ធឡើងនាពេលថ្មីៗនេះ!

 

ហាងម៉ារឹហ្កាមិអ៊ុដុងTTP


“ហាងម៉ារឹហ្កាមិអ៊ុដុង TTP” ត្រូវបានបើកដំណើរការជាសាខាហាងរបស់ ក្រុមហ៊ុន Taica Fine Dining (Cambodia) នៃក្រុមហ៊ុន Taica គ្រុប។
ក្រុមហ៊ុន Taica គ្រុប បានបង្កើតឡើងនាឆ្នាំ១៩៤៨ នៅខេត្ត Shizuoka ប្រទេសជប៉ុន ជាក្រុមហ៊ុនដែលផលិតនិងលក់នូវគ្រឿងសម្ភារៈធ្វើពីសារធាតុគីមីមួយចំនួនដូចជា សម្ភារៈជរ័ការពារការប៉ះទង្គិច ការបោះពុម្ពលើផ្ទៃកោង និងពូកសម្រាប់វេជ្ជសាស្រ្តនិងការថែទាំជាដើម នៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសជប៉ុន កម្ពុជា ចិន និងអាមេរិកខាងជើងជាដើម។ ក្រុមហ៊ុន Taica (Cambodia) Corporation ដែលជាក្រុមហ៊ុនស្នូលផលិតសម្ភារៈជរ័ការពារការប៉ះទង្គិច ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០១២។

ការបើក ”ហាងម៉ារឹហ្កាមិអ៊ុដុង TTP” នេះ ជាលើកទី១ក្នុងការវិនិយោគលើវិស័យម្ហូបអាហាររបស់ក្រុមហ៊ុនTaica គ្រុប ដែលបង្កើតឡើងចំនួន៧១ឆ្នាំរួមមកហើយ។

 

ស្ថានភាពពិធីសម្ភោធហាង


នៅក្នុងពិធីសម្ភោធនោះ មានវត្តមានលោក Susuki Taito ជាតំណាងនាយកនៃក្រុមហ៊ុន Taica គ្រុប លោក Tanaka Kimihiro ជានាយកគ្រប់គ្រងនៃ (ក្រុមហ៊ុនច្បង) ក្រុមហ៊ុនអាជីវកម្ម TORIDOLL Holdings និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃស្ថានទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបានតែងតាំងនាខែកញ្ញាថ្មីៗនេះ ព្រមទាំងភ្ញៀវកិត្តិយសដ៏ទៃទៀតជាច្រើនផងដែរ។

នាយកក្រុមហ៊ុនច្បងនៃក្រុមហ៊ុនអាជីវកម្ម TORIDOLL Holdings លោក Tanaka បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Taica គ្រុប ដឹងថាក្រុមហ៊ុន Taica Fine Dining (Cambodia) នឹងក្លាយជាដៃគូដ៏សំខាន់សំរាប់ក្រុមហ៊ុន TORIDOLL”។ ចំណែកឯលោក Suzuki ជាតំណាងនៃក្រុមហ៊ុន Taica គ្រុប ដែលវិនិយោគលើវិស័យម្ហូបអាហារនៅកម្ពុជាលើកនេះ បានមានប្រសាសន៍អំពីការអភិវឌ្ឍនាថ្ងៃអនាគតរបស់ហាងដូចតទៅនេះផងដែរថា៖ ““ខ្ញុំបាទបានឮថា មានប្រជាជនខ្មែរជាច្រើនបានក្លាយជាអ្នកនិយមចូលចិត្តមី “ម៉ារឹហ្គាមិអ៊ុដុង” ដោយសារសកម្មភាពរបស់ “ហាងលក់ផ្ទាល់” នៃមីអ៊ុដុងម៉ារឹហ្គាមិនៅសង្កាត់បឹងកេងកង។ ក្រុមហ៊ុន Taica Fine Dining (Cambodia) ក្នុងនាមជាហាងសាខា ដោយទទួលបន្តនូវការនិមយចូលចិត្តយ៉ាងជាក់លាក់នេះ នឹងផ្តល់ជូននូវមី “ម៉ារឹហ្គាមិអ៊ុដុង” ដែលជាវប្បធម៌ដ៏ប្រពៃនៃម្ហូបជប៉ុន ដល់ប្រជាជនកម្ពុជាជាច្រើនទៀត។ ដោយផ្អែកលើ “សកម្មភាពមូលដ្ឋាន” របស់ហាងយើងខ្ញុំដែលយក “ស្នាមញញឹម” “ការគិតគូរ” និង “ការសាកល្បង” ជាសំខាន់ ចំពោះហាងសាខាទួលទំពូង ដែលបើកសម្ភោធក្នុងថ្ងៃនេះ រួមទាំងហាងសាខាទី២ដែលកំពុងគិតគូ តាមរយៈសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ យើងខ្ញុំនឹងធ្វើការ “សាកល្បង” សាជីវកម្មថ្មីមួយដែលនឹងនាំមកនូវ “ស្នាមញញឹមដ៏ពេញលេញ” ជូនដល់អតិថិជនជាច្រើននៅប្រទេសកម្ពុជា””។

ឯកឧត្តមឯកអគ្គរាជទូត Mikami ក៏បានថ្លែងអបអរសាទរផងដែរថា៖ “នេះជាលើកទីមួយដែលក្រុមហ៊ុន Taica គ្រុបបានធ្វើការសាកល្បងដ៏ធំមួយក្នុងវិស័យភោជនីយអាហារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដូច្នេះខ្ញុំសូមចូលរួមអបអរសាទរនិងរំពឹងថាហាងនឹងទទួលបានការគាំទ្រដ៏ច្រើនថែមទៀតពីសំណាកអតិថិជន”។

ស្ថានភាពក្នុងហាង


ក្នុងហាងមានសភាពទូលាយដោយមានបង្អួចធំធ្វើពីកញ្ចក់ ដែលអាចមើលឃើញទេសភាពខាងក្រៅច្បាស់។ នៅក្នុងហាងមានបរិយាកាសល្អ មានអនាម័យ ដែលនាំឲ្យភ្ញៀវអាចទទួលទានអាហារដោយក្តីរីករាយ។ ហាងក៏មានកៅអីសាឡុងសំរាប់ក្រុមគ្រួសារនិងកុមារសំរាកកម្សាន្តផងដែរ។
ចំនុចពិសេសរបស់ហាងទួលទំពូង

 


តំណាងនាយកនៃក្រុមហ៊ុន Taica Fine Dining ( Cambodia ) លោក Fujinuki ក៏បានបង្ហើបពីចំនុចពិសេសរបស់ហាងមួយទៀតគឺ ការបំពាក់ “បន្ទប់ទឹកស្វ័យប្រវត្តិ”។ លោកមានប្រសាសន៍ថា “បន្ទប់ទឹកស្អាតជាមូលដ្ឋានគ្រឹះមួយសំរាប់ភោជនីយដ្ឋាន ដូច្នេះការថែរក្សាអនាម័យស្អាតនៃបន្ទប់ទឹកជាប្រចាំ ជារឿងសំខាន់”។ ហាងក៏ធ្វើការណែនាំបុគ្គលិកអំពីបញ្ហានេះយ៉ាងយកចិត្តទុកដាក់ផងដែរ។

 

ផលិតផល


ចំនុចពិសេសបំផុតរបស់ហាងមីអ៊ុដុងម៉ារឹហ្កាមិ គឺភ្ញៀវអាចកុម្ម៉ង់នូវមីអ៊ុដុងនិងមុខអាហារបន្ថែមដាក់ជាមួយមីអ៊ុដុងជាច្រើនប្រភេទតាមចំណូលចិត្តរបស់ខ្លួនបាន។
រូបភាពទី១ (អ៊ុដុងសាច់គោពងមាន់ ខ្នាតL:$5.2 បង្គារបំពង:$1.5 ត្រីស៊ីសាម៉ុងបំពង:$o.8 )


រូបភាពទី២ (អ៊ុដុងទឹកស៊ុប ខ្នាតL:$2.5 សាច់មាន់បំពងកំទេចនំបុ័ង:$1)

លោក Fujinuki ជាតំណាងនាយកក្រុមហ៊ុន បានមានប្រសាសន៍ទៀតដែរថា៖ “ម៉ីអ៊ុដុងមួយចានពិតជាមានតម្លៃថ្លៃសំរាប់ប្រជាជនខ្មែរ ក៏ប៉ុន្តែហាងយើងខ្ញុំនៅថ្ងៃខាងមុខ នឹងផ្តល់ជូននូវសេវាកម្មមួយដែលមានតម្លៃសមរម្យសំរាប់ប្រជាពលរដ្ឋខ្មែរ ដើម្បីឲ្យមានអតិថិជនជាច្រើនអញ្ជើញមកហាងយើងខ្ញុំ”។

ព័ត៌មានទាក់ទង

ឈ្មោះហាង៖
Marugame Udon Cambodia ហាងទួលទំពូង
ម៉ោងធ្វើអាជីវកម្ម៖
ពីម៉ោង ៧:៣០នាទី ដល់ ២២:០០ (LO ២១:៣០)
លេខទូរសព្ទ៖ 081 888 342
ហ្វេសបុក៖

ផែនទីហាង៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles