គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

អគារបោះបង់ចោលនៅលើកំពូលភ្នំបូកគោ
អគារបោះបង់ចោលនៅលើកំពូលភ្នំបូកគោ
2022.01.26

ភ្នំបូកគោមានកម្ពស់ ១០៨០ម៉ែត្រ មានទេសភាពស្រស់បំព្រង មានទឹកជ្រោះ និងមានអគារដែលគេបោះបង់ចោលជាដើម។ ឧទ្យានជាតិនេះ ជាឧទ្យានដែលបានគ្របដណ្តប់ដោយព្រៃធម្មជាតិដ៏សម្បូរបែប ហើយទីនេះផងដែរត្រូវបានគេស្គាល់ថាជាទីកន្លែងសម្រាប់សម្រាកលម្ហែកាយតាំងតែពីបុរាណកាលមកម្ល៉េះ។

ភ្នំនេះមានទីតាំងនៅខេត្តកំពតភាគនិរតីនៃប្រទេសកម្ពុជា។ កាលពីសម័យអាណានិគមនិយមបារាំង មានការអភិវឌ្ឍនៅលើភ្នំនេះទៅជាកន្លែងសម្រាកលម្ហែនៅរដូវក្តៅ។ មានជនជាតិបារាំងជាច្រើនបានមកសម្រាកលម្ហែនៅទីនេះ។ ក៏ប៉ុន្តែជាអកុសលនៅទស្សវត្សន៍ឆ្នាំ៧០ ទីនេះបានក្លាយជាទីវាលសង្គ្រាម ហើយក៏បានក្លាយជាទីក្រុងខ្មោចដោយសារសង្គ្រាមផងដែរ។ បច្ចុប្បន្នក៏នៅមានសេសសល់ស្នាមគ្រាប់កាំភ្លើង​ ដែលធ្វើឱ្យយើងនឹកឃើញដល់អតីតកាលដ៏គួរឱ្យឈឺចាប់នោះផងដេរ។

សណ្ឋាគារកាស៊ីណូ “Le Bokor Palace “ បានសាងសង់ឡើងនៅលើកំពូលភ្នំនាឆ្នាំ១៩២៥ ហើយបានដំណើរការរហូតដល់ដើមទស្សវត្សន៍ទី៧០ មុនសង្គ្រាមក្នុងស្រុកផ្ទុះឡើង។

ព្រះវិហាកាតូលិក និងសណ្ឋាគារកាស៊ីណូដែលបានសាងសង់សម័យនោះបានក្លាយជាអគារបោះបង់ចោលនៅលើកំពូលភ្នំនេះ ហើយក៏ក្លាយជាទិដ្ឋភាពដែលមានតែមួយគត់ផងដែរ។ សព្វថ្ងៃនេះ រមណីយដ្ឋាននេះបានក្លាយជាកន្លែងទស្សនាសារជាថ្មី និងមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានធ្វើដំណើកំសាន្តទៅមើលអគារបោះបង់ចោលទាំងនេះដែលនឹងដាស់អារម្មណ៍ឱ្យនឹកឃើញទៅដល់អតីតកាលដ៏សម្បូរសប្បាយ។ នៅតំបន់នេះទៀតសោត មានភ្លៀងស្ទើរពេញៗមួយឆ្នាំ ហើយជាកន្លែងងាយនឹងចុះអ័ព្ទផងដែរ។ ពេលបានទស្សនាអគារដែលគេបោះបង់ចោលដែលរុំព័ទ្ធដោយអ័ព្ទ ធ្វើឱ្យមានអារម្មណ៍អាឡោះអាល័យជាខ្លាំង។

សណ្ឋាគារឋានសួគ៌បូកគោធ្វើឡើងដោយក្រុមហ៊ុនសុខា

នៅឆ្នាំ២០០៨ ក្រុមហ៊ុនសុខាមានគម្រោងអភិវឌ្ឍន៍ធ្វើផ្លូវឡើងភ្នំនេះដែលគួរឱ្យភ្ញាក់ផ្អើល ហើយលើកំពូលភ្នំនេះនឹងអាចក្លាយជាទីរមណីយដ្ឋានសារជាថ្មីម្តងទៀត។ ដោយឡែកក្នុងឆ្នាំ២០១២ ក្រុមហ៊ុននេះបានសាងសង់ និងសម្ពោធសណ្ឋាគារសុខានៅលើកំពូលភ្នំនេះ។  ដូចកាលពីអតីតកាលដែលមានកាស៊ីណូ និងមាននៅសល់អគារដែលគេបោះបង់ចោលនៅក្បែរនោះផងដែរ។​ ពោលគឺមានការលាយឡំគ្នាទាំងអតីត និងបច្ចុប្បន្ន ហាក់ដូចជាធ្វើដំណើរត្រឡប់ទៅរកអតីតកាលផង និងត្រឡប់មកបច្ចុប្បន្នកាលផង៕
សម្រាប់ព័ត៌មានបន្ថែម

【NyoNyum Khmer No. 20】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles