ក្រុមហ៊ុន Japan Farm Products (Cambodia) Co., Ltd. បានចាប់ផ្តើមអាជីវកម្មកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០១២ ដោយធ្វើការងារសំខាន់លើការដាំផ្លែឈើ សេវាកម្មដឹកជញ្ជូន និងការងារនាំចេញនាំចូល។ក្រុមហ៊ុនធ្វើការងារកែច្នៃនូវកសិផលដោយផ្តោតសំខាន់លើ “សុវត្ថិភាព ទំនុកចិត្ត និងគុណភាព”។ យើងបានសាកសួរលោក AKO Tetsushi ដែលជាតំណាងរបស់ក្រុមហ៊ុនអំពីរឿងរ៉ាវមួយចំនួនដូចជា៖ ការយល់ឃើញរបស់លោកចំពោះការដែលត្រូវបានកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់ជប៉ុន បានលើកឡើងក្នុងកម្មវិធីមួយដែលមានឈ្មោះថា “តំណាប់ផ្លែឈើធម្មជាតិកម្ពុជា” និងរឿងរ៉ាវមួយចំនួនដែលក្រុមហ៊ុនបានជួបប្រទះ ក៏ ដូចជាគោលដៅនាពេលអនាគតរបស់ក្រុមហ៊ុនជាដើមដូចខាងក្រោម។
ការផ្តើមអាជីវកម្មកែច្នៃ
Japan Farm Products (Cambodia) Co., Ltd. (JFP) ជាក្រុមហ៊ុនផលិតនិងកែច្នៃនូវតំណាប់ផ្លែឈើដូចជា ស្វាយ និងម្នាស់ដែលបានដាំដោយកសិករខ្មែរពីធម្មជាតិ និងមានគុណភាពខ្ពស់។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា ដោយផ្តោតសំខាន់លើការផលិតនិងដឹកជញ្ជូន។ ក៏ប៉ុន្តែ ក្រោយមកទៀតក្រុមហ៊ុននេះបានសង្កេតឃើញថា ទីផ្សារលក់ផ្លែឈើកម្ពុជានៅមានកម្រិតនៅឡើយ។ ដូច្នេះ ក្រុមហ៊ុន JFP បានបន្តនូវការផលិតរហូតមក ដោយធ្វើការផ្សព្វផ្សាយនូវតម្លៃនៃ “សុវត្ថិភាព ទំនុកចិត្តនិងគុណភាព” របស់កសិកម្មជប៉ុន នៅបណ្តារប្រទេសអាស៊ី ដោយមានគោលបំណងធ្វើការអភិវឌ្ឍរួមគ្នា និងធ្វើអោយវិស័យកសិកម្មក្លាយជាវិស័យឈានមុខគេនៅអាស៊ី។ ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ចំពោះការនាំចេញនូវផ្លែឈើកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ ក៏ប៉ុន្តែ ដោយសារលោក AKO ដែលធ្វើការផ្ទាល់ទាក់ទងនឹងវិស័យកសិកម្មនៅជប៉ុន មានការយល់ដឹងអំពីការធ្លាក់ចុះគុណភាពនៃផ្លែឈើ ដោយការដឹកជញ្ជូនផ្លូវឆ្ងាយ លោកបានបង្កើត សាជីវកម្មដំណាប់ផ្លែឈើនេះឡើង ក្នុងគោលបំណង “ផ្តល់នូវគុណភាពនិងរសជាតិផ្ទាល់ពីចំការទៅកាន់អតិថិជនរស់នៅទីឆ្ងាយ”។
ដំណើរការរហូតដល់សម្រេចបានផលិតផល
ទោះជាយ៉ាងនោះក្តី សាជីវកម្មរបស់លោកពុំបានដំណើរការល្អនោះឡើយ។ ដំណើរការនៃការសម្ងួត និងពេលវេលា ព្រមទាំងការត្រៀមរៀបចំការកែច្នៃជាដើម បានធ្វើអោយការផលិតដោយយកការរក្សាគុណភាពពីធម្មជាតិជួបនឹងផលលំបាក។ លោកបាននិយាយថា ការផលិតបែបនេះបានទាមទាររយៈពេលប្រមាណមួយឆ្នាំ។ លើសពីនេះទៀត នៅក្នុងរោងចក្រកែច្នៃរបស់លោក ដែលមានទីតាំងស្ថិតនៅជាយក្រុងភ្នំពេញនេះ ក៏ទទួលនូវផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីនិងទឹកប្រើប្រាស់ជាញឹកញាប់នៅរដូវប្រាំងផងដែរ។ ក្រៅពីនេះ ក៏មានបញ្ហាផ្សេងៗជាច្រើនកើតឡើងជាបន្តបន្ទាប់។ លោក AKO ក៏បានថ្លែងរំលឹកបន្តទៀតថា៖ “បើពុំមានកិច្ចសហប្រតិបត្តិការនិងការជួយជ្រោមជ្រែងពីសហគ្រាសក៏ដូចជាជនជាតិកម្ពុជានិងជប៉ុននោះទេ យើងខ្ញុំពុំអាចដំណើរការនូវអាជីវកម្មនេះបានឡើយ”។
ការនាំចេញទៅទីផ្សារទូទាំងប្រទេសជប៉ុន
សព្វថ្ងៃ ប្រទេសជប៉ុនជាទីផ្សារដ៏សំខាន់សម្រាប់ទទួលទិញផលិតផលដំណាប់ផ្លែឈើ ដែលមានគុណភាពពីក្រុមហ៊ុនរបស់គាត់។ ក្រុមហ៊ុនបានពង្រីកនូវទីផ្សារដាក់លក់នៅតាមហាងលក់ផ្លែឈើ និងហាងលក់ទំនិញធំៗមួយចំនួន ហើយចាប់ពីខែមេសាទៅផលិតផលតំណាប់ផ្លែឈើរបស់ក្រុមហ៊ុនរបស់គាត់ នឹងត្រូវបានដាក់លក់នៅតាមបណ្តារហាង Natural Lawson នៅទូទាំងប្រទេសជប៉ុន។ លោកAKO បានមានប្រសាសន៍បន្តទៀតថា៖ “ខ្ញុំសប្បាយចិត្តដែលបានឃើញផលិតផលកសិកម្មដែលផលិតដោយជនជាតិខ្មែរមានដាក់លក់នៅក្នុងបណ្តារហាងដ៏ល្បីឈ្មោះក្នុងប្រទេសជប៉ុន”។ គោលដៅបន្ទាប់គឺការបង្កើតអោយមានអតិថិជនក្នុងប្រទេសជប៉ុនជាច្រើនបានស្គាល់ពី “តំណាប់ធម្មជាតិរបស់ខ្មែរ”។ ដោយសារតែមានប្រជាជនជប៉ុនជាច្រើនពុំសូវស្គាល់ពីតំណាប់ធម្មជាតិខ្មែរនៅឡើយ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវគិតពីវិធីសាស្រ្តផ្សព្វផ្សាយស្របជាមួយនឹងការលក់ ដើម្បីអោយអតិថិជនជប៉ុនស្គាល់កាន់តែច្រើន។ លោក AKO កំពុងខិតខំបន្តការងារនៃក្រុមហ៊ុនអាជីវកម្ម JFPដោយក្តីសង្ឃឹមនិងមានទំនុកចិត្ត ដើម្បីជួយអោយកសិផលខ្មែរដែលមានរសជាតិឆ្ងាញ់ទទួលបានការគាំទ្រច្រើននៅក្នុងទីផ្សារជប៉ុន។
- តំណាប់ស្វាយ
ផលិតពីផ្លែស្វាយកែវរមៀតខ្មែរសុទ្ធ១០០%។ មានរសជាតិផ្អែមបែបធម្មជាតិនិងមានក្លិនស្វាយកែវរមៀត
ទុំ ដែលជាទីពេញនិយមរបស់ជនជាតិជប៉ុន។ ជាតំណាប់ស្វាយដែលត្រូវបានសម្ងួតនិងអាចរក្សាទុកបានយូរ ដោយកម្តៅធម្មតានិងរក្សានូវរសជាតិនិងក្លិនស្វាយពីធម្មជាតិ។ តំណាប់ស្វាយកែវរមៀតនេះក៏ត្រូវបានផ្សព្វផ្សាយនៅលើកម្មវិធីទូរទស្សន៍ជប៉ុនដ៏ល្បីល្បាញផងដែរ។
- តំណាប់ម្នាស់
ផលិតពីផ្លែម្នាស់ដែលមានរសជាតិផ្អែមខ្លាំងដាំនៅខេត្តបាត់ដំបង។ ដោយសារផ្លែម្នាស់ពុំអាចទុំបានទោះបីជាធ្វើការបេះទុកក្នុងរយៈពេលកំណត់ណាមួយ ដូច្នេះការសង្កេតពីពេលវេលាប្រមូលផលអោយត្រឹមត្រូវជារឿងសំខាន់។ វាជាតំណាប់ម្នាស់ដែលធ្វើឡើងដោយរក្សារនូវរសជាតិផ្អែមពីធម្មជាតិ និងពុំប្រើប្រាស់សារធាតុផ្សំដទៃ ហើយត្រូវបានចិតសំបកជាដើមដោយដៃខ្មែរផ្ទាល់ដោយយកចិត្តទុកដាក់។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 39】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer