នៅប្រទេសជប៉ុនមានរដូវកាល ៤ប្រភេទនៅក្នុងមួយឆ្នាំ គឺរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ រដូវស្លឹកឈើជ្រុះ (ពីខែ៩ ដល់ខែ១១) គឺជារដូវមួយផ្លាស់ពីរដូវក្តៅ ទៅជារដូវរងារដែលមានសីតុណ្ហភាពល្មមដល់ការរស់នៅ។ ទើបគេហៅរដូវនេះថាជា រដូវស្លឹកឈើជ្រុះសំរាប់អានសៀវភៅ សំរាប់កីឡា សំរាប់ការហូបចុកជាដើម ដែលជារដូវមួយសមនឹងធ្វើអ្វីៗទាំងអស់។
ក្នុងលេខនេះ នាងខ្ញុំសូមរៀបរាប់អត្ថន័យដែលថា “កុំអោយកូនប្រសារស្រីហូបត្រប់រដូវស្លឹកឈើជ្រុះ” ជាពាក្យមួយ ដែលចេញមកពីជីវភាពក្នុងការហូបចុករបស់ប្រជាពលរដ្ឋទូទៅនៅសម័យកាលអេដូ។ ប្រភពនៃពាក្យនេះបកស្រាយលក្ខណៈខុសគ្នា២យ៉ាង។ ទី១គឺជាពាក្យធ្វើបាបកូនប្រសារស្រីដែលមានន័យថា ត្រប់ក្នុងរដូវស្លឹកឈើជ្រុះមានរសជាតិឆ្ញាញ់ មិនត្រូវអោយកូនប្រសារស្រីហូបទេស្តាយណាស់។ មួយទៀតគឺត្រប់គឺជាបន្លែម្យ៉ាងដែលធ្វើអោយខ្លួនត្រជាក់ ដូច្នេះចាស់ៗព្រួយបារម្មណ៍ពីសុខភាពរបស់កូនប្រសារស្រីខ្លាចអត់កូន។ ត្រប់នៅក្នុងរដូវស្លឹកឈើជ្រុះមានសាច់រឹងល្អ មានឱជារសមិនថាឆា ស្ងោរ អាំង គឺឆ្ងាញ់ទាំងអស់។
ម្ហូប Dengaku របស់ត្រប់ Kamo
អាំងត្រប់ Kamo ដែលដំាដុះនៅតំបន់ Kyoto ហើយដាក់ Miso ដែលមានរសជាតិហិលផ្អែម។ ដើម្បីអោយមានពណ៌ស្អាត ដាក់ល្ង និងម្ទេសលីង។
បាយដំាជាមួយផ្សិត
នៅរដូវស្លឹកឈើជ្រុះ មានផ្សិតច្រើនប្រភេទ។ ដាំបាយជាមួយប្រភេទផ្សិត២ ព្រមទាំងដាក់ការ៉ុតដែលមានរូបរាងជាស្លឹកឈើ ដែលជាដើមឈើតំណាងអោយរដូវស្លឹកឈើជ្រុះ និងគ្រាប់ Ginnan ដើម្បីអោយមានសោភ័ណភាព។ ក្លិនក្រអូបរបស់ផ្សិតបានជ្រាបចូលទៅក្នុងបាយ ហើយក៏មានរសជាតិទឹកស៊ីអ៊ីវកំរិតល្មមៗ។
ស្ងោរបន្លែ Shungiku
(garland chrysanthemum)
ស្ងោរបន្លែ Shungiku និង Kiku (chrysanthemun) ដែលដុះនៅរដូវស្លឹកឈើជ្រុះ។ ដាក់ផ្សិតដើម្បីអោយមានពណ៌ស្អាត។ លាយជាមួយទឹកស៊ុប និងទឹកស៊ីអ៊ីវធ្វើអោយមានរសជាតិប្រៃបន្តិច។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer