គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Life > Japan Food Recipe > បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】

បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】

នៅប្រទេសកម្ពុជា ឃើញមានមនុស្សមួយចំនួនយកបាយ និងម្ហូបពីផ្ទះមកញុំានៅពេលថ្ងៃត្រង់។ នៅប្រទេសជប៉ុនក៏មានទំលាប់ដូចគ្នានេះដែរ។ ប្រភេទបាយកញ្ចប់នេះហៅថា ”BENTO”។ ជាទូទៅគេដាក់បាយ និងម្ហូបនៅក្នុងប្រអប់តែមួយ។

ប្រវត្តិ ”BENTO” នៅប្រទេសជប៉ុន មានយូរយារណាស់មកហើយ ដែលគេបានដឹងថាតាំងពីស.វ.ទី៥មក គេប្រើប្រាស់នៅពេលទៅខាងក្រៅផ្ទះ។ ប្រភពរបស់វាមានមកពីបាយដុំសំរាប់កាន់ទៅខាងក្រៅ នៅពេលមនុស្សម្នាក់ៗធ្វើដំណើរ ឬក្នុងពេលធ្វើការងារស្រែចំការ ហើយឃ្លានបាយ។ ម្យ៉ាងទៀតនៅសម័យកាល EDO មានប្រភេទបាយកញ្ចប់ដែលមានឈ្មោះថា ” Makuno-uchi BENTO” សម្រាប់ទស្សនិកជនដែលមកទស្សនាល្ខោនរយ:ពេលដ៏យូរម៉ោង ហើយគេនាំគ្នាញុំានៅចន្លោះឆាកមួយទៅឆាកមួយ។ នៅក្នុងសម័យកាល MEIJIវិញ នៅពេលគេចាប់ដំណើរការចរាចរណ៍រថភ្លើង ក៏មានកើតបាយកញ្ចប់ដែលហូបនៅលើរថភ្លើងដែលហៅថា ”Eki-BEN” (Eki BENTO)។ ក្រៅពីនេះក៏កើតមានឡើងនូវ ”Shokado BENTO” ដែលអាចទទួលទានម្ហូបពិសេសថ្លៃថ្នូរសំរាប់ថ្ងៃបុណ្យជាដើម។ យើងយល់ឃើញថា ”BENTO”នេះ តភ្ជាប់នឹងវប្បធម៌ម្ហូបអាហាររបស់ប្រទេសជប៉ុនយ៉ាងពិតប្រាកដ។

នាពេលបច្ចុប្បន្ននេះ គេនិយមចូលចិត្តធ្វើ Chara-BEN (ជាប្រភេទ BENTO ដែលបានបង្ហាញរូបតុក្កតា ឬតួអង្គក្នុងរឿងក្មេងៗ ជាគ្រឿងម្ហូបនៅក្នុងប្រអប់បាយនោះ) ដោយអ្នកម្តាយៗសំរាប់កូនៗរបស់ខ្លួន។ បានន័យថាបរិយាកាសជុំវិញនៃវិស័យ BENTOនេះ មានភាពសកម្មឡើង។ នាងខ្ញុំក៏ចូលចិត្ត BENTO ដែលធ្វើនៅតាមផ្ទះ។ ដូច្នេះសូមអញ្ជើញប្រិយមិត្តទាំងអស់មកប្រទេសជប៉ុន សាកល្បងញុំាបាយកញ្ចប់ BENTO។ ជាពិសេសការទទួលទានBENTO ដែលធ្វើពីគ្រឿងម្ហូបប្រចាំតំបន់មូលដ្ឋាននានានៅក្នុងរថភ្លើងនោះ ពិតជាឆ្ងាញ់ និងសប្បាយណាស់។

BENTO ប្រចាំគ្រួសារ Chara-BEN សំរាប់ក្មេងៗ

យកបាយដុំមូលមកដាក់ជាពុកមាត់ សារ៉ាយជាគ្រាប់ភ្នែក ស៊ុតជាភ្នែក ហើយជ្រក់ជូរ Umeboshi ជាមាត់។ ក្លាយទៅជាមុខតួអង្គ Doraemon។ មានម្ហូបសាច់មាន់បំពង សាច់ក្រក ពងមាន់ចៀន ប៉េងប៉ោះតូចៗជាដើម សុទ្ធតែក្មេងៗចូលចិត្ត។

BENTO ប្រចាំគ្រួសារ BENTO សំរាប់មនុស្សចាស់ធំ

បាយសហើយដាក់ជ្រក់ជូរ Umeboshi និងគ្រឿង និងល្ងពីខាងលើបាយ។ មានម្ហូបពងមាន់ចៀន ផ្កាស្ពៃ សាច់មាន់បំពង ដំឡូង ប្រហិតមានត្រសក់ដាក់ចូលជាដើម។

Eki-BEN

គេហៅថា Shumai BENTO ដែលលក់នៅស្ថានីយរថភ្លើង Yokohama ដែលចាប់ផ្តើមលក់តាំងពីឆ្នាំ១៩៥៤។ មានបាយស និងល្ង និងជ្រក់ជូរ Umeboshi នៅចំកណ្តាលបាយ និងមានម្ហូប Shumai ប្រហិត ពងមាន់ សាច់មាន់បំពង ស្ងោរត្រពាំង ត្រីអាំង និងជ្រក់សារ៉ាយជាដើម។

Nigiri-Meshi

យកបាយស ដាក់ជ្រក់ Umeboshi នៅកណ្តាលខាងក្នុងដុំបាយដែលមានរាងត្រីកោណ។ យក Takuan មកដាក់ជាមួយនៅក្នុងស្លឹកឬស្សីដែលជាទំរង់បូរាណមួយ។


ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖