គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Culture > Business Manner > វគ្គទី៣ ការរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវក្នុងបន្ទប់ណាត់ជួប និងបន្ទប់ប្រជុំតាមបែបជប៉ុន 【Business Manner】

វគ្គទី៣ ការរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវក្នុងបន្ទប់ណាត់ជួប និងបន្ទប់ប្រជុំតាមបែបជប៉ុន 【Business Manner】

កាលពីវគ្គមុន លោកអ្នកបានអាន និងយល់ដឹងអំពីការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវ និងការនាំភ្ញៀវចូលបន្ទប់ណាត់ជួបរួចមកហើយ។ សម្រាប់វគ្គ៣នេះ យើងខ្ញុំសូមបង្ហាញលោកអ្នកអំពីការរៀបចំឲ្យភ្ញៀវអង្គុយក្នុងបន្ទប់ណាត់ជួប និងបន្ទប់ប្រជុំតាមឥរិយបថការងារតាមបែបជប៉ុនម្តង។ ការរៀបចំការអង្គុយក្នុងបន្ទប់ណាត់ជួប ឬប្រជុំ គឺសំខាន់ និងឆ្លុះបញ្ចាំងអំពីការឲ្យតម្លៃ និងយកចិត្តទុកដាក់ទៅលើភ្ញៀវក៏ដូចជាមុខមាត់ដល់ថ្នាក់ដឹកនាំរបស់ស្ថាប័នអ្នកផងដែរ។ ដូច្នេះក្នុងនាមជាអ្នកទទួលភ្ញៀវមួយរូបរបស់ស្ថាប័ន ឬក្រុមហ៊ុនជប៉ុនមួយ អ្នកគួរយល់ដឹងអំពីការទទួលភ្ញៀវ និងរៀបចំកន្លែងដល់ភ្ញៀវរបស់អ្នកឲ្យអង្គុយត្រូវទៅតាមបែបបទនៃឥរិយាបថបែបជប៉ុន។ ជាអ្នកទទួលភ្ញៀវ និងរៀបចំបន្ទប់ប្រជុំ  អ្នកគួរពិនិត្យសៀវភៅកត់ត្រាស្តីពីការណាត់ប្រជុំ ដើម្បីទទួលព័ត៌មានថា ការប្រជុំនឹងប្រព្រឹត្តទៅនៅពេលណា តើមានភ្ញៀវប៉ុន្មានអ្នកអញ្ជើញមក តើអ្នកណា(ខាងស្ថាប័នអ្នក)ជាអ្នកណាត់ជួបប្រជុំជាដើម។

រូបភាពទី១

មុននឹងមានការប្រជុំ អ្នកគួរចូលបន្ទប់ប្រជុំ ដើម្បីបញ្ជាក់ថាបន្ទប់នោះស្អាត និងមានអនាម័យហើយ ឬនៅ? ប្រសិនបើបន្ទប់នោះមិនទាន់សំអាត សូមអ្នកប្រាប់ដល់អ្នកអនាម័យមកសំអាតបន្ទប់នោះឲ្យបានស្អាត។

រូបភាពទី២

ជាទូទៅនៅក្នុងបន្ទប់ណាត់ជួប ឬប្រជុំនៅប្រទេសជប៉ុនគេតែងតែទទួលភ្ញៀវដោយរៀបចំនូវតែបៃតងក្តៅអ៊ុនៗ សម្រាប់ភ្ញៀវទទួលទានក្នុងពេលណាត់ជួប ឬប្រជុំ។ អ្នកគួររៀបចំតែក្តៅអ៊ុនៗមុនពេលភ្ញៀវអញ្ជើញមកដល់។

រូបភាពទី៣

នៅពេលដែលភ្ញៀវអញ្ជើញមកដល់ សូមអ្នកទទួលភ្ញៀវដោយរាក់ទាក់ និងជូនដំណឹងដល់ប្រធាន ឬអ្នកពាក់ព័ន្ធក្នុងការណាត់ជួប ឬប្រជុំ។

រូបភាពទី៤

ប្រធានរបស់អ្នក និងអ្នកពាក់ព័ន្ធនឹងអង្គុយរង់ចាំនៅក្នុបន្ទប់ណាត់ជួបជួប ឬប្រជុំ ឬពួកគាត់នឹងទៅទទួលភ្ញៀវដោយផ្ទាល់។ ប្រសិនបើប្រធានរបស់អ្នកបាន នៅក្នុងបន្ទប់ប្រជុំរួចជាស្រេចនោះ សូមអ្នកគោះទ្វារចំនួនបីដង ដើម្បីបញ្ជាក់ប្រាប់ប្រធានអ្នកថាភ្ញៀវរបស់គាត់អញ្ជើញមកដល់។

រូបភាពទី៥

សម្រាប់នៅក្នុងបន្ទប់ទទួលភ្ញៀវ សូមអ្នករៀបចំឲ្យប្រធានរបស់អ្នកអង្គុយនៅខាងចុង(ដូចក្នុងរូប) និងឆ្ងាយពីទ្វារ។ សម្រាប់ជំនួយការ ឬលេខាគាត់អាចអង្គុយនៅជិតទ្វារ ដើម្បីជួយសម្រួលក្នុងពេលបើកទ្វារ។ សម្រាប់ភ្ញៀវវិញ សូមអ្នករៀបចំឲ្យគាត់អង្គុយបែរមុខមកទ្វារ។

រូបភាពទី៦

សម្រាប់នៅក្នុងបន្ទប់ប្រជុំវិញ សូមអ្នករៀបចំឲ្យប្រធានអ្នក និងប្រធាននៃស្ថាប័នផ្សេង(ភ្ញៀវ)អង្គុយនៅកណ្តាលទល់មុខគ្នា ដើម្បីបញ្ជាក់ថាពួកគាត់មានឋានៈខ្ពស់ជាង(ដូចក្នុងរូប)។ សម្រាប់ភ្ញៀវវិញ សូមអ្នករៀបចំឲ្យគាត់អង្គុយបែរមុខមកទ្វារ។

រូបភាពទី៧

មុនពេលប្រជុំ ឬពិភាក្សាគ្នាពួកគាត់នឹងធ្វើការផ្លាស់នាមប័ណ្ណគ្នាទៅវិញទៅមក និងសួរសុខទុក្ខគ្នាផងដែរ។ សូមអ្នកលើកតែក្តៅដែលបានរៀបចំ ហើយដាក់លើតុប្រជុំ។ ការប្រជុំនឹងប្រព្រឹត្តទៅយ៉ាងរលូន។

ការរៀបចំបន្ទប់ប្រជុំឲ្យបានស្អាតល្អជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់របស់អ្នកសម្រាប់ការណាត់ជួប ឬប្រជុំរវាងស្ថាប័នរបស់អ្នក និងស្ថាប័នដទៃនឹងឲ្យតម្លៃ និងកិត្តិយសដល់ភ្ញៀវរបស់ស្ថាប័នអ្នក។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបើកថ្នាក់សិក្សាពីឥរិយាបថក្នុងការធ្វើជំនាញ និងការងារតាមបែបជប៉ុន សូមទាក់ទងមកកាន់ CJCC ដើម្បីទទួលបានព័ត៌មាន ។

ប្រវត្តិរូបសង្ខេប

អ្នកនាង​ YAMAZAKI Ai

ជា CEO នៃគ្លីនិក Denriche Asia Dental និងជាគ្រូបណ្តុះ

បណ្តាលថ្នាក់ឥរិយាបថនៃការធ្វើជំនួញ និងធ្វើការតាមបែបជប៉ុន នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

សម្រាប់ពត៌មានបន្ថែម ៖