ហូ មកពីពាក្យ «報告» (ហូកូគុ) មានន័យថា ការរាយការណ៍
រែន មកពីពាក្យ «連絡» (រែនរ៉ាគុ) មានន័យថា ការចែករំលែកនូវព័ត៌មាន
សូ មកពីពាក្យ «相談» (សូដាន) មានន័យថា ការប្រឹក្សាយោបល់
តើក្រុមហ៊ុនជប៉ុនមានលក្ខណៈតឹងតែង-ម៉ឺងម៉ាត់ខ្លាំងមែនឬទេ?
តើដោយសារតែពួកគេមានច្បាប់ទម្លាប់ និងឥរិយាបថការងារច្រើនមែនទេ? ចម្លើយ គឺមិនពិតបែបនោះទេ។ អ្វីដែលគេត្រូវការចាំបាច់នោះ គឺភាពជាអ្នកដឹកនាំលើខ្លួនឯង។ ក្នុងចំណោមឥរិយាបថការងារជាច្រើននៅប្រទេសជប៉ុន ក្នុងនោះ គឺមានឥរិយាបថមួយដែលមានលក្ខណៈប្លែកជាងគេ និងត្រូវបានជនជាតិជប៉ុនហៅថា ” ហូ-រែន-សូ ” (Ho-Ren-So)។
១. តើអ្វីទៅជា ” ហូ-រែន-សូ “?
” ហូ-រែន-សូ ” គឺជាឥរិយាបថក្នុងការងារមួយក្នុងចំណោមឥរិយាបថការងារជាច្រើនក្នុងប្រទេសជប៉ុន។ វាជារបៀបធ្វើការមួយ ដែលមាន៣ដំណាក់កាល ក្នុងនោះមាន «報告» (ហូកូគុ) «連絡» (រែនរ៉ាគុ) និង «相談» (សូដាន)។ ហូកូគុ មានន័យថា ការរាយការណ៍អំពីលទ្ធផល និងស្ថានការណ៍តាមរយៈការណែនាំ និងស្នើសុំ។ រីឯ រែនរ៉ាគុ ជាការចែករំលែកនូវព័ត៌មានដែលមានតាមតម្រូវការ។ ចំណែកឯ សូដាន គឺការប្រឹក្សាយោបល់ទៅលើបញ្ហា និងទទួលការណែនាំ។ ជាទូទៅ នៅក្នុងក្រុមហ៊ុនមួយតែងតែមានការងារជាច្រើនដូចជា ការផលិត ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)ជាដើម ប៉ុន្ដែការងារទាំងនោះមិនអាចដំណើរការទៅដោយខ្លួនឯងបានទេ។ វាចាំបាច់ណាស់ដែលត្រូវមានការធ្វើការជាក្រុម ដែលធ្វើឲ្យអ្នកទាំងអស់គ្នាព្យាយាមដោះស្រាយនូវបញ្ហា និងឆ្ពោះទៅរកការសម្រេចឲ្យបាននូវលទ្ធផលល្អដ៏មួយ។
តាមពិតទៅនៅប្រទេសជប៉ុន អ្នកដែលទើបនឹងចូលធ្វើការដំបូងតែងតែបានរៀនអំពី ” ហូ-រែន-សូ ” ក្នុងកំឡុងពេលហ្វឹកហាត់ការងារនេះ។ ” ហូ-រែន-សូ ” គឺចាំបាច់សម្រាប់ទំនាក់ទំនងរវាងនាយកគ្រប់គ្រងនិងបុគ្គលិក ពីព្រោះវាជាគោលគំនិតសំខាន់មួយសម្រាប់ការដឹកនាំមួយដ៏ល្អ ក៏ដូចជាភាពជិតស្និទ្ធតាមរយៈការយោគយល់គ្នា។
២. វាមិនមែនជាការបែងចែកតាមឋានៈពីធំទៅតូចទេ
វាគឺជាគំនិតនៃការដឹកនាំខ្លួនឯង
មានគំនិតមួយដែលតែងតែយល់ច្រលំថា ” ពេលធ្វើការនៅមួយកន្លែង ដោយគ្រាន់តែត្រូវរាយការណ៍ ទាក់ទង និងនិយាយអំពីកិច្ចណាមួយ ” ។ តាមពិតទៅពួកយើងត្រូវគិតអំពីកម្មវត្ថុ និងមនុស្សដែលយើងចង់ចែករំលែកជាមុនសិន។ ដើម្បីឈានទៅរកដំណើរការក្នុងការងារ និងទទួលបានលទ្ធផល អ្វីដែលពួកយើងត្រូវផ្ដោតទៅលើការដឹកនាំដូចជាការគិត និងការអនុវត្តន៍ក្នុងដំណាក់កាលនីមួយៗ។
៣. គន្លឹះ៣ សម្រាប់ “ហូ-រែន-សូ “
សម្រាប់ ហូកូគុ ជាការរាយការណ៍អំពីស្ថានភាពនិងលទ្ធផល ដែលយោងទៅតាមការស្នើសុំនិងណែនាំ។ ប៉ុន្តែវាគ្រាន់តែជាកាតព្វកិច្ចមួយប៉ុណ្ណោះ។ យើងត្រូវការអ្វីផ្សេងៗទៀតបន្ថែមដូចជា ការធ្វើរបាយការណ៍ភ្លាមៗក្នុងកំឡុងពេលគម្រោងកំពុងដំណើរការ ឬការបន្ថែមនូវអ្វីដែលយើងគួរតែធ្វើបន្ត ឬការគិតពិចារណាផ្សេងៗ។ ពួកយើងអាចអភិវឌ្ឍគុណភាពរបស់ ” ហូ-រែន-សូ ” បានល្អប្រសើរ ប្រសិនបើយើងបញ្ចេញមតិដោយផ្អែកលើគំនិតដែលបានគិតគ្រប់ជ្រុងជ្រោយ ដោយមិនគ្រាន់តែផ្អែកលើគំនិតដែលគិតឃើញភ្លាមនោះទេ។
សម្រាប់ រែនរ៉ាគុ ជាការចែករំលែកនូវព័ត៌មានតាមតម្រូវការ។ វាមិនមែនគ្រាន់តែជាការបង្ហាញចំនួនតួលេខប៉ុណ្ណោះទេ វាមានសារៈសំខាន់ជាពិសេស គឺអត្ថន័យដែលនៅពីក្រោយតួលេខទាំងនេះផងដែរ។ ដូចនេះជាយោបល់ថា អ្នកគួរតែសួរសំនួរឲ្យបានច្រើន ដែលរួចហើយអ្នកនឹងអាចរកឃើញនូវអ្វីដែលអ្នកគួរតែនិយាយ។
សម្រាប់ សូដាន ជាការប្រឹក្សាទៅលើបញ្ហាការទទួលការណែនាំ និងដំបូន្មាន។ ជាទូទៅ វាជាការទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយ។ វាផ្តោតសំខាន់ទៅលើការសហការរវាងគ្នា និងគ្នា ដើម្បីសម្រេចឲ្យបាននូវលទ្ធផលមួយតាមរយៈការធ្វើការជាក្រុម។
” ហូ-រែន-សូ ” ជាអាកប្បកិរិយាក្នុងការងារបែបជប៉ុនមួយដែលមានលក្ខណៈប្លែកពីគេ ហើយវាក៏ជាវិធីក្នុងការទំនាក់ទំនងជាមួយអ្នកដទៃក្នុងបរិបទយោគយល់គ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរ។
ប្រវត្តិរូបសង្ខេប
អ្នកនាង SAKAIZAWA Yukie
ជាបុគ្គលិកផ្នែកទំនាក់ទំនងជាមួយភាគីជប៉ុននៃមជ្ឈមណ្ឌលសហ
ប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) វគ្គទី២ : ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវ និងការនាំភ្ញៀវចូលបន្ទប់ណាត់ជួប 【Business Manner】
2019.12.13 Business Manner
(ភាសាខ្មែរ) វគ្គទី៦ ឥរិយាបថការងារបែបជប៉ុន 【Business Manner】
2019.12.12 Business Manner
(日本語) វគ្គទី១ : ការណែនាំខ្លួន និងប្តូរនាមប័ណ្ណទៅវិញទៅមក 【Business Manner】
2019.12.12 Business Manner
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics