គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) វគ្គទី៥ ឥរិយាបថជំនួញតាមបែបជប៉ុន «ខៃសិន» ជាវិធីធ្វើឲ្យការងារមានប្រសិទ្ធិភាព ល្អប្រសើរ និងមានភាពសាមញ្ញ 【Business Manner】
(ភាសាខ្មែរ) វគ្គទី៥  ឥរិយាបថជំនួញតាមបែបជប៉ុន  «ខៃសិន» ជាវិធីធ្វើឲ្យការងារមានប្រសិទ្ធិភាព  ល្អប្រសើរ និងមានភាពសាមញ្ញ 【Business Manner】
2019.12.12

តើអ្នកគិតយ៉ាងណាប្រសិនបើអ្នកឬនរណាម្នាក់អាចសម្រេចកិច្ចការដោយប្រើរយៈពេលតែពាក់កណ្តាលនៃពេលវេលាដែលត្រូវការ? «ខៃសិន» ជាសកម្មភាពដែលដើរតួសំខាន់ដើម្បីឲ្យមានការអភិវឌ្ឍន៍ក្នុងឧស្សាហកម្ម ផ្នែកកម្មន្តសាលរបស់ជប៉ុន រួមទាំងក្រុមហ៊ុនធំៗរបស់ជប៉ុនដូចជា តូយ៉ូតា ហុងដា សូនី ជាដើម។  ចំនុចចាប់ផ្ដើមពិតប្រាកដក្នុងការអនុវត្តន៍ ខៃសិន នោះ គឺត្រូវចាប់ផ្ដើមពីខ្លួនអ្នកជាមុនសិន។  ដូចម្តេចដែរបើសាកល្បងកែប្រែទម្លាប់ធ្វើការរបស់អ្នកបន្ដិចម្ដងៗ ដើម្បីអភិវឌ្ឍខ្លួនអ្នកឲ្យល្អប្រសើរ។

. តើអ្នកធ្លាប់គិតថា ខ្លួនអ្នកមានអ្វីត្រូវ  កែប្រែ ឬផ្លាស់ប្ដូរ  ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃដែរឬទេ?

«ខៃសិន» គឺជាសកម្មភាពមួយដែលធ្វើឲ្យគុណភាពការងារកាន់តែប្រសើឡើង។ ក្នុងកន្លែងធ្វើការនៅប្រទេសជប៉ុន វាត្រូវបានគេហៅថា ជា«គេនបា»(Genba)គ្រប់គ្នាព្យាយាមបំបាត់នូវ «មូដា» (MUDA) ដែលជាការខ្ជះខ្ជាយ និងព្យាយាមធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រតិបត្តិការធុរកិច្ច។ «មូដា» ជាអ្វីៗដែលមិនធ្វើការប៉ះពាល់ដល់ការងារ ហើយក៏មិនបន្ថែមនូវគុណតម្លៃអ្វីដែរ។ ឧទាហរណ៍៖ ការដែលមានស្ដុករបស់របរទុកលើសពីតម្រូវការគឺ តម្រូវឲ្យមានអ្នកធ្វើការបន្ថែម  និងត្រូវចំណាយលុយច្រើនសម្រាប់គ្រប់គ្រងស្ដុក។  ដូចគ្នានេះដែរ ចំពោះការត្រូវធ្វើឡើងវិញ ដោយសារតែការធ្វើមិនបានល្អ ប្រសិនបើអ្នកគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយជាមុននោះអ្នកមិនចាំបាច់ចំណាយពេលធ្វើឡើងវិញទេ។

នៅទីតាំងផលិតតាមក្រុមហ៊ុននៅប្រទេសជប៉ុន ពួកគេបង្កើនផលិតភាពក្នុងការងារតាមរយៈ «ខៃសិន» ដោយជម្រុះនូវ «មូដា»។ ហើយសម្រាប់ «ខៃសិន» អ្នកក៏អាចយកវាទៅអនុវត្តបានក្នុងការិយាល័យបានដែរ។ ឧទាហរណ៍ថា ដើម្បីជៀសវាងកំហុសដដែលៗ គឺគេអាចធ្វើជាតារាងត្រួតពិនិត្យការងារ។

ម៉្យាងវិញទៀត «ខៃសិន»ជាដំណើរប្រព្រឹត្តទៅជាប្រចាំនូវរបៀបសម្រេចកិច្ចការងារដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារ បង្កើនភាពត្រឹមត្រូវ និងល្បឿននៃការងារ។ ធ្វើដូចនេះយើងអាចបំបាត់ចោលនូវការធ្វើច្រំដែល និងអាចផ្ដោតតែទៅលើការងារណាដែលសំខាន់ជាង។  ហើយនៅពេលដែលមានបញ្ហាកើតឡើង វាជាឱកាសសម្រាប់ការអនុវត្តន៍ខៃសិនប្រសិនបើអ្នកអាចធ្វើ «ខៃសិន» ដោយប្រកាន់នូវទស្សនៈថា រាល់ការងារដែលអ្នកធ្វើពិតជាប្រសើរជាងមុននោះ វានឹងធ្វើឲ្យការងារមានភាពងាយស្រួលជាងនេះទៅទៀត។

អ្វីជា ស-៥??

តើត្រូវធ្វើ«ខៃសិន»តាមរបៀបណា? វាមានវិធីសាស្រ្តជាច្រើនក្នុងការធ្វើ ប៉ុន្តែក្នុងពេលនេះយើងសូមលើកយក វិធីមួយដែលហៅថា «ស-៥» ដែលតំណាងឲ្យពាក្យផ្ដើមដោយអក្សរ«ស» ប្រាំគឺ៖

– Sort (សម្រិតសម្រាំង) : ការរក្សាទុកនូវរបស់របរដែលសំខាន់និងដកចេញនូវរបស់របរដែលមិនត្រូវការចេញ។

– Set  ( សណ្តាប់ធ្នាប់) :  ការរក្សាទុករបស់មួយនៅកន្លែងមួយជាក់លាក់ ហើយងាយក្នុងការទៅយកមកប្រើប្រាស់។

– Shine (សម្អាត/ស្អាត) : សម្អាតកន្លែងដែលទុកដាក់របស់និងសម្ភារៈ ហើយរក្សាឲ្យបានស្អាតជានិច្ច។

-Standardize  (ស្តង់ដា) : រក្សាឲ្យបាននូវការសម្រិតសម្រាំងសណ្តាប់ធ្នាប់ និងភាពស្អាត។

– Sustain (ស្ថិតស្ថេរ) : ទម្លាប់ធ្វើឲ្យបានគ្រប់ៗគ្នាក្នុងការអនុវត្តន៍ច្បាប់ទំលាប់ និងដំណើរការនៃការថែរក្សា ។

ឧទាហរណ៍៖ លើករណីទូសៀវភៅ។ តាមរយៈការកំណត់ថា អ្នកត្រូវការអ្វីហើយបោះចោលនូវអ្វីដែលមិនត្រូវការ និងរៀបចំទុកដាក់ដើម្បីងាយស្រួលក្នុងការយក ប្រៀបដូចអ្នកបានកាត់បន្ថយពេលធ្វើការពី ២នាទី ទៅ២វិនាទី។ នេះជា«ខៃសិន»តាមរយៈ«-ស -៥ » ដោយផ្ដោតទៅលើការសម្រិតសម្រាំង និងការធ្វើឲ្យមានសណ្ដាប់ធ្នាប់។  គន្លឹះសម្រាប់ការអនុវត្តន៍ «ខៃសិន» គឺ អ្នកត្រូវផ្លាស់ប្ដូរទម្លាប់ការងារខ្លួនឯងបន្ដិចម្ដងៗ។ បន្ទាប់មក វានឹងរីកទៅជាលក្ខណៈក្រុមហើយការងារនឹងមានភាពងាយស្រួល និងមានលទ្ធផលល្អជាងមុន។ «ខៃសិន»ជាឥរិយាបថធុរៈកិច្ចមួយដែលសំខាន់ក្នុងប្រទេសជប៉ុន ដែលអ្នកមានគំនិតផ្ទាល់ខ្លួន និងស្ដាប់គំនិតអ្នកដែលធ្វើការជាមួយគ្នា ហើយធ្វើការជាក្រុម និងអភិវឌ្ឍការងារឲ្យបានល្អជាមួយសមាជិកក្រុម។ វាក៏ទាក់ទងជាមួយនឹង « ហូ- រែន- សូ » ដោយវាផ្អែកទៅលើគំនិតនៃភាពជាអ្នកដឹកនាំលើខ្លួនឯង  និងធ្វើសម្រាប់អ្នកដទៃដូចដែលបានបរិយាយនៅក្នុងអត្ថបទចុះផ្សាយអំពី ឥរិយាបថជំនួញតាមបែបជប៉ុន។

រៀបរាងដោយ

 អ្នកនាង​ SAKAIZAWA Yukie

ជាបុគ្គលិកផ្នែកទំនាក់ទំនងជាមួយភាគីជប៉ុននៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles