គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Culture > Business Manner > វគ្គទី៦ ឥរិយាបថការងារបែបជប៉ុន 【Business Manner】

វគ្គទី៦ ឥរិយាបថការងារបែបជប៉ុន 【Business Manner】

របៀបដែលអ្នកស្វាគមន៍អ្នកដទៃ មានផលប៉ះពាល់យូរអង្វែងនិងអាចមានឥទ្ធិពលទៅលើទំនាក់ទំនងឯកជននៅកន្លែងធ្វើការផងដែរ។ ហេតុដូចនេះហើយ  នេះជាដំបូន្មានខ្លះៗសម្រាប់ការគោរពគារវៈ (ស្វាគមន៍) ដែលត្រូវបានគេប្រើប្រាស់ជាញឹកញាប់នៅក្នុងក្រុមហ៊ុនជប៉ុន។ អ្នកមានពេលតែ៥វិនាទីប៉ុណ្ណោះ ដើម្បីបង្កើតឲ្យមានចំណាប់អារម្មណ៍មួយដែលល្អហើយកុំភ្លេចផ្តល់ស្នាមញញឹមផង។

– ពេលដែលអ្នកមកធ្វើការក្នុងការិយាល័យនាពេលព្រឹក

おはようございます。 (OHAYOO GOZAIMASU)

នេះជាពាក្យក្នុងភាសាជប៉ុនដែលមានន័យស្មើនឹង «អរុណសួស្ដី» ហើយវាជាពាក្យសម្រាប់ចាប់ផ្ដើម

ថ្ងៃថ្មី។ ដូច្នេះការស្វាគមន៍ដំបូងពីអ្នកនឹងបង្កើតឲ្យមានចំណាប់អារម្មណ៍វិជ្ជមានមួយ។

– ក្នុងកំឡុងពេលធ្វើការ

しつれいします。いま、よろしいでしょうか。 (SHITSUREI SHIMASU. IMA YOROSHIIDESHOOKA)

នេះជាពាក្យដែលត្រូវប្រើ ប្រសិនបើអ្នកចង់និយាយទៅកាន់នរណាម្នាក់ក្នុងការគួរសម ជាពិសេសអ្នកអាចនឹងរំខានគាត់ពេលដែលគាត់កំពុងធ្វើការ។ “SHITSUREI SHIMASU” មានន័យថា «សូមអភ័យទោស! សុំរំខានបន្តិចបានទេ! » ហើយប្រើវាជាមួយនឹង “IMA YOROSHIIDESHOOKA” ដែលមានន័យថា «តើអ្នកមានពេលបន្ដិចទេដែរឬទេ?» ក្នុងបរិបទនេះអ្នកសួរគាត់ តើអ្នកគួរតែនិយាយជាមួយអ្នកនោះឬក៏អត់។

– នៅពេលអ្នកចេញក្រៅ

いってきます。 (ITTE KIMASU)

មានន័យថា “ខ្ញុំចេញទៅក្រៅមួយភ្លែត” វាជាពាក្យដែលប្រើពេលដែលអ្នកត្រូវចេញទៅក្រៅ។

ពេលអ្នកត្រលប់មកវិញ

ただいま もどりました。 / TADAIMA MODORI MASHITA /

“ខ្ញុំត្រឡប់មកវិញហើយ” វាជាពាក្យដែលអ្នកប្រើ ពេលដែលអ្នកត្រលប់ទៅក្នុងការិយាល័យវិញ ហើយចង់ប្រាប់អ្នកដទៃថា អ្នកមកវិញហើយ។

おかえりなさい。(OKAERI NASAI)

“ស្វាគមន៍ការត្រឡប់មកវិញ” វាជាពាក្យដែលត្រូវនិយាយទៅកាន់អ្នកដែលត្រលប់មកដល់ការិយាល័យវិញ។

ពេលអ្នកបញ្ចប់ការងារ

おさきにしつれいします。( OSAKINI SHITSUREI SHIMASU )

“ខ្ញុំចេញទៅមុនហើយ!” នេះគឺជាការធ្វើគារវៈកិច្ចនៅពេលអ្នកចេញពីធ្វើការលឿនជាងអ្នកដទៃ។ ប៉ុន្ដែលើសពីការនិយាយលា ហើយវាត្រូវបានបកប្រែថា «សូមអធ្យាស្រ័យដែលខ្ញុំចេញពីធ្វើការមុនអ្នក»។ក្នុងគោលគំនិតវប្បធម៌របស់ជនជាតិជប៉ុន វាបានបង្ហាញឲ្យឃើញថាអ្នកបានឃើញ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងការងាររបស់គេ។ អ្នកអាចឆ្លើយតបវិញដោយនិយាយថា “Otsukare same desu” ផងដែរ។

おつかれさまです。(OTSUKARE SAMA DESU)

នេះជាឃ្លាជាក់ស្ដែងមួយ និងត្រូវបានលឺជារៀងរាល់ថ្ងៃក្នុងប្រទេសជប៉ុន។ ដើមកំណើតនៃពាក្យនេះគឺ អ្វីប្រៀបដូចជាបង្ហាញការសរសើរចំពោះនរណាម្នាក់ដែលធ្វើការបានល្អ ប៉ុន្ដែអត្ថន័យគឺធំជាងនេះទៅទៀត។ ពេលដែលគេប្រើញឹកញាប់ គឺប្រើនៅពេលអ្នកធ្វើការរួចរាល់ ហើយនឹងចាកចេញពីការិយាល័យ អ្នកអាចនិយាយទៅកាន់អ្នកធ្វើការជាមួយគ្នា។ ក្នុងបរិបទនេះវាអាចត្រូវបានបកប្រែថា «អ្នកធ្វើការនឿយហត់ហើយ»។ លើសពីនេះទៅទៀត ពេលអ្នកណាម្នាក់ទើបធ្វើបញ្ចប់គម្រោងអ្វីមួយ អ្នកអាចនិយាយ ក្នុងន័យសរសើរទៅកាន់អ្នកផ្សេងៗទៀតដែលបំពេញការងារបានល្អ។

– ផ្សេងៗ

いつもおせわになっております。(ITSUMO OSEWANI NATTE ORIMASU)

វាអាចត្រូវបានបកប្រែថា  ពួកយើងអរគុណជាអនេក សម្រាប់ការជ្រោមជ្រែងរបស់អ្នក ការសហការណ៍របស់អ្នក ។ល។ អ្នកអាចប្រើឃ្លានេះ នៅពេលចាប់ផ្ដើមសរសេរសារអេឡិចត្រូនិច និងពេលអ្នកដែលលើកទូរស័ព្ទនិយាយទៅកាន់អតិថិជនរបស់អ្នក។

ជប៉ុនមានវប្បធម៌ក្នុងកម្រិតអត្ថន័យដែលខ្ពស់ ដូចនេះហើយបានជាភាសាជប៉ុន ពេលខ្លះមិនបានបញ្ជាក់ពីប្រធាន ឬកម្មបទក្នុងពេលនិយាយទេ ដែលនេះខុសប្លែកពីភាសាអង់គ្លេស។ ការផ្តល់យោបល់មួយពេលដែលធ្វើការជាមួយជនជាតិជប៉ុន គឺថាគួរតែព្យាយាមត្រាប់តាមភាសាអ្នកដែលធ្វើការជាមួយអ្នកប្រើ ដើម្បីឲ្យសមស្របជាមួយឥរិយាបថធ្វើការរបស់ជប៉ុនក្នុងក្រុមហ៊ុនរបស់អ្នក។

រៀបរៀងដោយ

អ្នកនាង​ SAKAIZAWA Yukie

ជាបុគ្គលិកផ្នែកទំនាក់ទំនងជាមួយភាគីជប៉ុននៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

សម្រាប់ពត៌មានបន្ថែម ៖