គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ម៉ាស់ផលិតដោយស្នាដៃខ្មែរត្រូវបានបរិច្ចាកជូន ទីក្រុងសេនដាយ ប្រទេសជប៉ុន
(ភាសាខ្មែរ) ម៉ាស់ផលិតដោយស្នាដៃខ្មែរត្រូវបានបរិច្ចាកជូន ទីក្រុងសេនដាយ ប្រទេសជប៉ុន
2020.07.17

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ មានពិធីបរិច្ចាកម៉ាស់ក្រណាត់ផលិតដោយដៃនៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងនៅឯសាលាក្រុងសេនដាយ(SENDAI) នៃខេត្តមីយ៉ាហ្គី(​​MIYAGI)ក្នុងប្រទេសជប៉ុន​ តាមរយៈស្ថានកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសេនដាយ។​

ពិធីបរិច្ចាកម៉ាស់

បច្ចុប្បន្ន ប្រទេសកម្ពុជាមានចំនួនអ្នកឆ្លងមេរោគកូវីដ១៩ តិចតួចបំផុត(គ្មានអ្នកស្លាប់)បើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់ ហើយក៏ទទួលបានជោគជ័យច្រើនក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល តាមរយៈការរឹតបណ្តឹងចំនួនជនបរទេសចូលមកកម្ពុជាផងដែរ។​

ការបរិច្ចាកម៉ាស់ក្រណាត់នេះ ត្រូវបានធ្វើឡើងដោយមានការសហការពីអង្គការមួយមានឈ្មោះថា​​ “Share the Wind” ដែលមានទីតាំងស្ថិតនៅក្នុងភូមិលាងពុង ខេត្តសៀមរាប។

សម្រាប់ពត៌មានក្នុង FaceBookPage:

លោក UCHIDA RYUTA ដែលជាប្រធានអង្គការនេះ បានមានប្រសាសន៍ថា កាលពីខែកុម្ភះដើមឆ្នាំនេះ អង្គការបានទទួលជំនួយជាម៉ាស៊ីនដេអេឡិចត្រូនិច ពីអង្គការមួយក្នុងប្រទេសជប៉ុនឈ្មោះថា  “SESERAGI MISHIMA LOTTERY CLUB”។ តាមរយៈជំនួយជាម៉ាស៊ីនដេទាំងនេះ បុគ្គលិកនៃអង្គការមានលទ្ធភាពដេម៉ាស់ដោយដៃនិងបង្កើតផលិតផលសិប្បកម្មផ្សេងៗជាច្រើនថែមទៀតសម្រាប់ដាក់លក់លើទីផ្សារ។

 

ដោយក្តីដឹងគុណចំពោះសណ្តានចិត្តសប្បុរសរបស់ជនជាតិជប៉ុន ដែលបានបរិច្ចាកម៉ាស៊ីនដេទាំងនោះដល់ពួកខ្លួន ដូច្នេះបុគ្គលិកនៃអង្គការ​​ “Share the Wind”  រស់នៅភូមិលាងពុង បានមូលមតិគ្នាសម្រេចដេម៉ាស់ក្រណាត់ចំនួន៥០០ បរិច្ចាកជូនប្រជាជនជប៉ុន ដែលកំពុងទទួលរងគ្រោះដោយសារឥទ្ធិពលនៃជម្ងឺឆ្លងកូវីដ១៩នាពេលបច្ចុប្បន្ន។

ម៉ាស់ដែលបានបរិច្ចាកនេះ នឹងត្រូវបានចែកជូនដល់មជ្ឈមណ្ឌលថែទាំមនុស្សចាស់នៃទីក្រុងសេនដាយ ក្នុងខេត្តមីយ៉ាហ្គី។

គួរបញ្ជាក់ដែរថា នេះជាលើកទីពីរដែលអង្គការបានធ្វើការបរិច្ចាកម៉ាស់ក្រណាត់ផលិតនៅកម្ពុជា ជូនប្រទេសជប៉ុន ដែលការបរិច្ចាកទីមួយបានធ្វើឡើងកាលពីខែមិថុនាកន្លងទៅនេះមានចំនួន១០០០ម៉ាស់។​

បុគ្គលិកញញឹមជួបលោកកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដាយប្រទេសជប៉ុន

ក្រោយពីបានចូលរួមនៅក្នុងពិធីប្រគល់ម៉ាស់នោះរួចមក បុគ្គលិកក្រុមហ៊ុនទស្សនាវដ្តីញញឹមបានចូលជួប លោក TAI SUSUMU ដែលជាកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដាយ ដើម្បីសម្តែងការគួរសម។

ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដាយ ត្រូវបានបើកជាសាធារណៈកាលពីខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺកម្ពុជានិងជប៉ុន លើវិស័យពានិច្ចកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ជាដើម ព្រមគ្នានោះស្ថានកុងស៊ុលក៏មានផ្តល់សេវាជួយធ្វើការសម្របសម្រួលនូវលិខិតស្នាមតាមផ្លូវច្បាប់មួយចំនួន ដល់ប្រជាជន ពលករ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងខេត្តមីយ៉ាហ្គី និងក្នុងតំបន់ក្បែរខាងមួយចំនួនទៀត។

លោកកុងស៊ុល TAI បានមានប្រសាសន៍ដូច្នេះថា៖ “សេនដាយជាទីក្រុងប្រវត្តិសាស្រ្តដែលមានភាពទាក់ទាញមួយ។ ដូច្នេះបន្ទាប់ពីជម្ងឺឆ្លងកូវីដ១៩នេះបញ្ចប់ ខ្ញុំចង់ឃើញប្រជាជនខ្មែរជាច្រើនមកទស្សនា និងធ្វើការស្វែងយល់អំពីវប្បធម៌ជប៉ុន។​ ម្យ៉ាងទៀត តំបន់ដែលបានរងគ្រោះដោយទ្យឺណាមី កាលពីឆ្នាំ២០១១ក៏កំពុងដំណើរការសាងសង់សារឡើងវិញផងដែរ។ ដូច្នេះយើងខ្ញុំពិតជាចង់ឃើញប្រជាជនខ្មែរមកទស្សនានិងពិសារនូវម្ហូបអាហារជប៉ុនដែលមានរសជាតិឆ្ងាញ់ៗនៅក្នុងប្រទេសជប៉ុន ហើយក៏ចង់ឃើញនូវការរីកចំរើនចំពោះសកម្មភាពផ្តោះប្តូរសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈវិស័យកសិកម្ម នេសាទ និងជលផលផងដែរ។ ស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងសេនដាយ នឹងរីករាយដើរតួនាទីជានាមស្ពានមេត្រីភាពនៃព្រះរាជាណាចក្រកម្ពុជានិងទីក្រុងសេនដាយ ដោយផ្នែកលើកិច្ចសហប្រតិបត្តិការទាំងវប្បធម៌និងសេដ្ឋកិច្ច។”

នៅមុនពេលវិបត្តិនៃជម្ងឺឆ្លងកូវីដ១៩កើតឡើង សេនដាយក៏ជាទីក្រុងមួយដែលមានបណ្តាញជើងហោះហើរជាច្រើនទៅកាន់ប្រទេសមួយចំនួនក្នុងអាស៊ី ដូចជា៖កម្ពុជា ថៃ និងតៃវ៉ាន់ជាដើមផងដែរ។

បច្ចុប្បន្ន ទោះបីជាពុំទាន់មានការកំណត់ច្បាស់លាស់ណាមួយអំពីជើងហោះហើរអន្តរជាតិពីព្រលានយន្តហោះនៃទីក្រុងសេនដាយក្តី គេរំពឹងថាទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងជប៉ុន នឹងកាន់តែខិតជិតគ្នា បន្ទាប់ពីជម្ងឺឆ្លងកូវីដ១៩នេះត្រូវបានបញ្ចប់។

សម្រាប់អាស័យដ្ឋានទំនាក់ទំនងស្ថានកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដាយ

〒980-0011

7th Floor, Eastern Building, 1-6-6, Kamisugi, Aoba-ku, Sendai City, Miyagi

Tel: 022-393-4861 Fax: 022-393-4862

សម្រាប់ផែនទី:

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer