គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ផ្លូវទៅកាន់ការជ្រើសរើសតន្រ្តីករខ្មែរ ​!
(ភាសាខ្មែរ) ផ្លូវទៅកាន់ការជ្រើសរើសតន្រ្តីករខ្មែរ ​!
2019.10.04

ការចាប់ផ្តើមដំណើរជាមួយសិល្បករកំរិតស្តង់ដារពិភពលោករបស់តារាយុវជនកម្ពុជា«សោម ពិសិដ្ឋ»

ជំរាបសួរ អ្នកស្រឡាញ់តន្ត្រីទាំងអស់ ។

សមាគមសិល្បៈជប៉ុនកម្ពុជា (JCPAA) មានដំណឹងដ៏រីករាយមួយ ជូនដល់ប្រិយមិត្ត នោះគឺយុវជនខ្មែរមួយរូប
លោកសោម ពិសិដ្ឋ បានជាប់ក្នុងការប្រកួតតាមរយៈការផ្ញើវីដេអូសំដែងផ្ទាល់ខ្លួន (DVD Audition, Osaka International Competition) នៅប្រទេសជប៉ុន។នេះជាលើកទីមួយហើយ ដែលសិល្បករផ្នែកឧបករណ៍ខ្សែ ហើយជាជនជាតិខ្មែរ បានជាប់វគ្គជម្រុះ និងបន្តចូលរួមប្រកួតជាមួយសិល្បករពូកែៗជាច្រើនរូប មកពីទូទាំងពិភពលោក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័ត្រ (Semi-final) នៅអូសាកា ក្នុងខែតុលាខាងមុខនេះ។

នេះគឺពិតជាព័ត៌មានដ៏ពិសេសមួយសម្រាប់យើងខ្ញុំទាំងអស់គ្នា ព្រោះយើងខ្ញុំមិនមានសង្ឃឹមថា ពិសិដ្ឋ អាចជាប់ក្នុងវគ្គ DVD Audition ឡើយ។ ក្រោយពីបានជ្រើសរើសសម្រាប់បន្តការប្រកួត ពិសិដ្ឋ បានទទួលការបណ្តុះ បណ្តាលបន្ថែមដែល JCPAA រៀបចំឡើងដោយរៀនពីរដងក្នុងមួយ សប្តាហ៍សម្រាប់រយៈពេលបីខែជាមួយលោកគ្រូ Mirab ជនជាតិ Armenian-Ukrain។ ក្នុងអំឡុងពេលថតវីដេអូសំដែងផ្ទាល់ខ្លួនសម្រាប់ ផ្ញើទៅប្រទេសជប៉ុន ពិសិដ្ឋបានហាត់សមជាមួយលោកគ្រូវីយ៉ូឡុង Mirab និងអ្នកគ្រូព្យាណូ Miki Chie ជាច្រើនដងដើម្បីថតចេញជាវីដេអូ ដ៏ល្អមួយ។ JCPAA លោកគ្រូអ្នកគ្រូ ក៏ដូចជាសិល្បករជប៉ុន បានមើលឃើញការខំប្រឹងរបស់ពិសិដ្ឋ គឺពិតមានការរីកចម្រើនលឿន និងមានភាពជឿជាក់ជាងមុន តាមរយៈការចូលរួមសំដែងការប្រគំតន្ត្រី និងល្ខោនអូប៉េរ៉ា ក្នុងខែមិថុនាកន្លងមក។

ពិសិដ្ឋ បានជាប់ DVD Audition នេះ គឺពិតជាសាកសមទទួលបានប្រាកដមែន ដោយសារការខំប្រឹងផ្ទាល់ខ្លួនផង រួមទាំងការបណ្តុះបណ្តាលបន្ថែមពីគ្រូជំនាញផងដែរ។ ឥចឹង យើងទាំងអស់គ្នារង់ចាំលទ្ធផលនៃភាពរីកចម្រើនរបស់ពិសិដ្ឋយ៉ាងណាដែរ ដោយឆ្លងកាត់ជិតរយៈពេល១ឆ្នាំនេះតាមរយៈការហ្វឹកហាត់ ការចូលរួមសំដែង និងការប្រកួត? ពិសិដ្ឋ នឹងបង្ហាញខ្លួនក្នុងល្ខោនអូប៉េរ៉ា ដែល JCPAA រៀបចំម្តងទៀត នៅថ្ងៃទី១ដល់ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ដូចនេះ កុំភ្លេចតាមដានទាំងអស់គ្នាណា!

 សមាគមសិល្បៈជប៉ុនកម្ពុជា(JCPAA)

ជាអង្គការមិនស្វែងរកប្រាក់ចំណេញដ៏ជាក់លាក់មួយ ដែលមាន បំណងរួមចំណែកដល់ការកសាងភាពសុខសាន្ត និងស្ថេរភាពសង្គម ហើយកំពុងព្យាយាមជម្រុញការសំដែងសិល្បៈតាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងតន្ត្រីមិត្តភាពអន្តរជាតិ រវាងជប៉ុន  និងកម្ពុជា។

យើងខ្ញុំបានដើរតួជា “គីអារ៉ា អង្គរ មីញ៉ូស៊ីក ប្រូដាក់សិន” ចាប់ពីឆ្នាំ២០១២ ដើម្បីណែនាំការសំដែងសិល្បៈដ៏ពិតប្រាកដដល់ប្រទេសកម្ពុជា ដែលជារាជាណាចក្រនៃការអភិវឌ្ឍដ៏ជោគជ័យ ពីសេចក្តីប្រាថ្នាទទួលបានមកវិញនូវពន្លឺភ្លឺចិញ្ចាច ដូច “គជ់អាស៊ី” ដែលប្រទេសកម្ពុជាធ្លាប់ត្រូវបានប្រដូចទៅនឹងក្រុងប៉ារីស នៃអាស៊ី-បូព៌ា។ នៅឆ្នាំ២០១៩ យើងខ្ញុំបានប្តូរឈ្មោះជាសមាគមសិល្បៈ ជប៉ុន កម្ពុជា “Japan Cambodia Performing Arts Association” ដើម្បីបន្តសកម្មភាពគាំទ្រ និងចុះឈ្មោះជាអង្គការមិនស្វែងរកប្រាក់ចំណេញនៅប្រទេសជប៉ុន។

Catch A Cambodian Star គម្រោងស្វែងរកនិងអភិវឌ្ឍតន្ត្រីករកម្ពុជាវ័យក្មេងសម្រាប់ជំនាន់ក្រោយ

គឺជាព្រឹត្តិការណ៍បន្តនៃការប្រគំតន្ត្រី ក្នុងគោលបំណងរៃអង្គាស ប្រាក់សម្រាប់អាហារូបករណ៍តន្ត្រី ដែលផ្តល់ឲ្យប្រជាជនកម្ពុជាដែលមានទេពកោសល្យ តារារះថ្មី បានចូលរួមក្នុងឆាកតន្ត្រីអន្តរជាតិដ៏ល្បីល្បាយ។

 

INFO:

ល្ខោនអូប៉េរ៉ា Madam Butterfly

កាលបរិច្ឆេទ៖ ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩

ម៉ោង៖ ៣:០០ រសៀល

លេខទំនាក់ទំនង៖ ០៩២-៦៧២-១៧០

ទីកន្លែង៖ AEON HALL , AEON Sen Sok City

 

More Information of Catch A Cambodian Star:

 

NyoNyum Khmer No.35










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles