គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការចាប់ផ្តើមដំណើរជាមួយសិល្បករកំរិតស្តង់ដារពិភពលោករបស់តារាយុវជនកម្ពុជា “សោម ពិសិដ្ឋ”
(ភាសាខ្មែរ) ការចាប់ផ្តើមដំណើរជាមួយសិល្បករកំរិតស្តង់ដារពិភពលោករបស់តារាយុវជនកម្ពុជា “សោម ពិសិដ្ឋ”
2019.11.23

ជំរាបសួរ អ្នកស្រឡាញ់តន្ត្រីទាំងអស់គ្នា!

សមាគមសិល្បៈជប៉ុនកម្ពុជា (JCPAA) មាន​ដំណឹងថ្មី​មួយ ដែល​ទើប​ទទួល​បាន​ពី​ទី​ក្រុង​អូសាកា ស្តី​ពី​លទ្ធ​ផល​​ វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព័ត្រ (Semi-final)  របស់​លោក សោម​ ពិសិដ្ឋ កាល​ពី​ថ្ងៃ​ទី​១២ ខែតុលា កន្លង​មកនេះ។

 

 

នេះគឺ​ជា​​​លើក​ដំបូង​ ដែលសិល្បករ​​​ជន​ជាតិខ្មែរផ្នែក​ឧបករណ៍​ខ្សែ បាន​​ចូល​រួម​ប្រកួត​​ជាមួយសិល្បករ​ពូកែៗ​ជាច្រើនរូប​មក​ពី​ទូទាំង​ពិភព​លោក។ យើង​ខ្ញុំ​សូម​ចូល​រួម​អប​អរ​សាទរចំពោះវត្តមានរបស់លោក នៅក្នុងការប្រកួតលក្ខណៈអន្តរជាតិនេះ។​ ​នៅក្នុងពិធីប្រកួតខាងលើ​​ ទោះបីជា ពិសិដ្ឋ​ ពុំបាន​ជាប់ដើម្បី​បន្តទៅ​ក្នុង​វគ្គ​​ផ្តាច់ព្រ័ត្រក៏ពិតមែន​ ក៏ប៉ុន្តែ ​ពិសិដ្ឋ​ ពិត​ជា​បាន​ប្រឹង​ប្រែង​អស់​ពីលទ្ធ​ភាពនៅក្នុងការប្រកួតនោះ។ ម្យ៉ា​ងវិញទៀត​ ​នៅក្នុង​ទស្ស​នកិច្ច​នៅ​ទី​ក្រុង​អូសាកា ពិសិដ្ឋ ក៏​បាន​ចូល​រួម​សំ​ដែង​ក្នុង​កម្ម​វិធី​ផ្សេង​ៗ​ទៀតផងដែរ។ ​សិល្បករ​ជប៉ុនដែលធ្លាប់បាន​មក​សំដែង​នៅ​ប្រទេស​កម្ពុជា និង​ធ្លាប់​សំ​ដែង​ជាមួយ ​ពិសិដ្ឋ​​ កាលពីខែមិនា​កន្លង​ទៅ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ និង​កោត​សរសើរ​នូវ​ការ​រីក​ចម្រើនដ៏ឆាប់រហ័សរបស់ ​ពិសិដ្ឋ ផង​ដែរ​។

JCPAA សង្ឃឹម​ថា​​​ ក្រោយ​ពី​បាន​ប្រកួត​​ជាមួយសិល្បករ​ពូកែៗ​ជាច្រើនរូប​មក​ពី​ទូទាំង​ពិភព​លោកលើកនេះ ពិសិដ្ឋ នឹងកាន់​តែ​​មាន​បទ​ពិសោធន៍​សំ​ដែង និងអាចស្វែង​យល់​អំ​ពី​លក្ខណៈសម្បត្តិ​របស់​អ្នក​រៀន​តន្ត្រី​​មក​ពី​បណ្តាប្រទេស​នានា​ ហើយ​មានទស្សនៈ​វិស័យ​កាន់​តែ​ទូលាយ​ជាង​មុន​​​។ JCPAA ក៏សង្ឃឹមផងដែរថា ​​​តាមរយៈ Catch A Cambodian Star នឹង​ជម្រុញ​ឲ្យ​វិស័យ​តន្ត្រី​ក្លាស៊ីក និង​ធន​ធាន​​មនុស្ស​នៅប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​​។​

គាត់បានចូលរួមសម្តែងនៅក្នុងសាលផ្សារអ៊ីអនសែនសុខ វេលាម៉ោង ៣ ល្ងាច ដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ១​ ដល់ថ្ងៃទី​៣​ ខែវិច្ឆិកា ឆ្នាំ២០១៩

សមាគមសិល្បៈ​ជប៉ុន​ កម្ពុជា (JCPAA)

ជាអង្គការ​​មិន​ស្វែង​រក​​បា្រក់​ចំណេញដ៏​ជាក់​លាក់​​មួយ ដែល​មាន​​បំណងរួម​ចំណែក​ដល់​​​ការកសាង​ភាព​​សុខ​សាន្ត​​ និង​ស្ថេរ​ភាព​សង្គម ហើយកំពុង​​ព្យាយាម​ជម្រុញ​ការ​សំដែង​សិល្បៈ​តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ និង​តន្ត្រី​​មិត្ត​ភាព​អន្តរ​ជាតិ​ រវាងជប៉ុន ​​ និង​កម្ពុជា។

យើង​ខ្ញុំ​បាន​​ដើរ​តួ​ជា​ “គី​អារ៉ា អង្គរ ​មីញ៉ូ​ស៊ីក​ ប្រូ​ដាក់​សិន” ​ចាប់​ពី​ឆ្នាំ ​២០១២ ដើម្បី​​ណែនាំ​​​ការ​សំ​ដែង​សិល្បៈ​ដ៏​ពិត​ប្រាកដមួយ​ដល់​កម្ពុជា រាជា​ណា​ចក្រ​នៃ​ការ​​​អភិវឌ្ឍ​ដ៏​​ជោគ​ជ័យ​ ពី​សេចក្តី​ប្រាថ្នា​ ដោយទទួលបាន​មក​វិញ​នូវ​​ពន្លឺ​​ដ៏ភ្លឺ​ចិញ្ចាច​ដូច​​ “គុជ​អាស៊ី​” នៅ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​បានគេ​ប្រដូច​ទៅ​នឹង​ក្រុង​ប៉ារីស​នៃ​​អាស៊ី​បូ​ព៌ា។ នៅ​ឆ្នាំ ​២០១៩ យើង​ខ្ញុំ​បាន​ប្តូរ​ឈ្មោះ​​​ជាសមាគម​សិល្បៈ​ជប៉ុន កម្ពុជា ​​”Japan Cambodia Performing Arts Association” ដើម្បី​បន្ត​សកម្ម​ភាព​គាំ​ទ្រ​ និ​ង​ចុះ​ឈ្មោះ​ជា​អង្គ​ការ​មិនស្វែង​រក​ប្រាក់​ចំណេញ​នៅ​ប្រទេស​ជប៉ុន ។

Catch A Cambodian Star

គម្រោង​ស្វែង​រក​ និង​អភិវឌ្ឍតន្ត្រី​ករ​កម្ពុជា​វ័យ​ក្មេង​ សម្រាប់​ជំនាន់​ក្រោយ

គឺ​ជា​ព្រឹត្តិ​ការណ៍បន្ត​នៃ​ការ​ប្រគំ​តន្ត្រី​ ក្នុង​គោល​បំណង​រៃ​អង្គាស​ប្រាក់​សម្រាប់​អាហារូប​ករណ៍​តន្ត្រី​ ផ្តល់​ជូន​ប្រជា​ជន​កម្ពុជា​ដែល​មាន​ទេពកោសល្យ​ និងតារា​រះ​ថ្មី​ ដើម្បីបាន​ចូ​ល​រួម​ឆាក​តន្ត្រី​អន្តរ​ជាតិ​ដ៏​ល្បី​ល្បាញ​។​​

 

More Information of Catch A Cambodian Star:

 

NyoNyum Khmer No.36








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles