គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ពិតជាស្រស់ស្អាតណាស់! ការតុបតែងនៃពិធីបុណ្យណូអែលនៅ EXCHANGE SQUARE
(ភាសាខ្មែរ) ពិតជាស្រស់ស្អាតណាស់! ការតុបតែងនៃពិធីបុណ្យណូអែលនៅ EXCHANGE SQUARE
2019.11.25

EXCHANGE SQUARE គឺជាទីកន្លែងមួយដែលល្អបំផុតផងដែរសម្រាប់ទៅលេងនៅរដូវនៃពិធីបុណ្យណូអែល។ វាជាអាគារខ្ពស់មួយ ដែលមានផ្សារទំនើបនិងអគារការិយាល័យ ហើយមានទីតាំងស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ នៅជិតវត្តភ្នំ។ វាមានរយៈពេលប្រហែល ១ ខែ ដោយចាប់ពីចុងខែវិច្ឆិកាទៅ គេនឹងធ្វើការតុបតែងដើមឈើណូអែលនិងលំអអំពូលភ្លើងជាច្រើន។ វាពិតជាទីកន្លែងដ៏សមរម្យបំផុត ក្នុងការថតរូបអនុស្សាវរីយនិងបង្ហោះលើបណ្តាញសង្គមរបស់អ្នក ដូចជា facebook និង Instagram ជាដើម។ សូមអញ្ជើញសាកល្បងទៅថតរូបដ៏រ៉ូមែនទិកជាមួយគូស្នេហ៍របស់អ្នក។ តើលោកអ្នកគិតយ៉ាងម៉េចដែរ? ជាការពិតណាស់ វាក៏ជាទីកន្លែងដ៏ល្អមួយផងដែរ សំរាប់លោកអ្នកថតរូបជាមួយគ្រួសារ ឬមិត្តភក្តិរបស់អ្នកផងដែរ។

អ្នកអាចទទួលអារម្មណ៍និងបរិយាកាសនៃពិធីបុណ្យណូអែល ដោយដើរនៅក្នុងនិងជុំវិញផ្សារទំនើប ដែលត្រូវបានគេតុបតែងដ៏ស្រស់ស្អាត។ លើសពីនេះទៀត អ្នកអាចរីករាយនឹងការដើរទិញឥវ៉ាន់នៅតាមហាងទំនើបៗជាច្រើន ឬបរិភោគនៅតាមបណ្តាភោជនីយដ្ឋាន និងហាងកាហ្វេក្នុងផ្សារទំនើបនេះបានផងដែរ។ តោះទៅលេងទស្សនា EXCHANGE SQUARE ដើម្បីរីករាយនឹងការតុបតែងលំអ ការទិញទំនិញ និងការបរិភោគនៅរដូវបុណ្យណូអែល!

ពត៌មានបន្ថែមៈ

EXCHANGE SQUARE

អាសយដ្ឋាន: ផ្លូវ ១០៦, កែងផ្លូវ ៦១, សង្កាត់វត្តភ្នំ, ភ្នំពេញ

ម៉ោងបើក: ៩ព្រឹក – ៩យប់ ជារៀងរាល់ថ្ងៃ

វេបសាយ: www.exchangesquare.com.kh

 


NyoNyum Khmer No.36












この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles