「この国」を伝えるカンボジアのWebメディア

"生活"最新記事

"観光"最新記事

"読み物"最新記事

"ビジネス"最新記事

"グルメ"最新記事

HOME > in Khmer Information > Japan Food Recipe > បុណ្យកុមារា (TANGO no Sekku)【ម្ហូបជប៉ុន】

បុណ្យកុមារា (TANGO no Sekku)【ម្ហូបជប៉ុន】

នៅប្រទេសជប៉ុន គេកំណត់ថ្ងៃទី០៥ ខែឧសភា ជា ”ទិវាកុមារា”។ ទិវានោះត្រូវហៅថាជា ”TANGO no Sekku” ដែលប្រព្រឹត្តពិធីបួងសួងវិវឌ្ឍន៍ប្រកបដោយសុខភាពល្អចំពោះកុមារា។ ជាទូទៅគេតាំងតុក្កតា Kintaro តំណាងឲ្យកូនមានសុខភាពល្អ និងគំរូអាវក្រោះ Yoroi និងមួកការពារ Kabuto របស់សេនាបូរាណក្នុងនាមជាឧបករណ៍ការពារខ្លួន ព្រមទាំងតាំងក្រណាត់រូបត្រី Koi Nobori នៅខាងក្រៅផ្ទះ។ ក្នុងពិធីនេះ មាននំ ”Kashiwa Mochi” ។ ស្លឹក Kashiwa ដែលរុំនំនេះ មិនដែលជុ្រះស្លឹកចាស់រហូតដល់ពន្លកស្លឹកថ្មីចេញមកទេ ទើបគេនាំយកមកហូបដោយគិតថា ”មិនដាច់ពូជពង្ស”។

មិនដូចទិវាកុមារីនៅថ្ងៃទី០៣ ខែមីនាដែលមានម្ហូបប្រចាំពិធីទេ តែនៅតាមភោជនីយដ្ឋានលក្ខណះគ្រួសាររបស់ប្រទេសជប៉ុន មានមុខបញ្ជី ”ម្ហូបថ្ងៃត្រង់សំរាប់កុមារ” ដែលមានតែកុមារអាចកុម្ម៉ង់បាន។ មុខបញ្ជីម្ហូបនេះត្រូវប្រឌិតច្នៃឡើងនៅភោជនីយដ្ឋាននៅក្នុងហាងទំនើប Mitsukoshi នៅឆ្នាំ១៩៣០។ គេយកចានរូបរថភ្លើង រឺមានរូបតុក្កតាមកដាក់ម្ហូបដែលក្មេងៗចូលចិត្តជាច្រើនប្រភេទ ប្រកបដោយការតុបតែងលំអយ៉ាងស្អាត ព្រមទាំងមានភ្ជាប់តុក្កតាដើម្បីអោយក្មេងយកទៅលេងទៀតផងដែរ។

តាមភោជនីយដ្ឋាននីមួយៗគេគិតគួច្នៃតែងលំអផ្សេងៗ តែលក្ខណះពិសេសធំបំផុតរបស់មុខបញ្ជីនេះ គឺនៅលើបាយដែលដាក់ដូចភ្នំនោះ តែងតែមានទង់ជាតិរបស់ប្រទេសផ្សេងៗ។ អ្នកគិតច្នៃមុខបញ្ជីនេះបានយកគំនិតមកពីអ្នកឡើងភ្នំ ដែលតែងតែដាក់ទង់ជាតិរបស់ប្រទេសខ្លួននៅលើកំពូលភ្នំដូច្នោះ។

ការតុបតែងក្នុងពិធី Tango-no Sekku

នៅចំកណ្តាល គេតាំងមួកការពារដែលមេសេនាប្រចាំតំបន់នានាបានពាក់នៅពេលចេញទៅច្បាំង។ កាលនោះតាមត្រកូលមេសេនា គេមានការឌីហ្សាញមួកការពារនេះខុសៗគ្នា។ ចំពោះខាងស្តាំដៃ គេតាំងអាវក្រោះសម្រាប់ពាក់ក្នុងការច្បាំងដែរ។ ហើយខាងឆ្វេងដៃវិញ គេតាំងគំរូរូបត្រី Koi Nobori ដែលជាទូទៅដាក់តាំងនៅខាងក្រៅផ្ទះ មកតាំងជាមួយ។ នៅពេល Tango-no Sekku នេះ តាមគ្រួសារខ្លះគេតាំងតុក្កតារូបកូនប្រុសឈ្មោះ​​​​ ”Kintaro” តំណាងឲ្យកូនមានសុខភាពល្អ ដែលពាក់អាវមានអក្សរ ”金”។ កូនប្រុសក្នុងរូបថតនេះ ពាក់អាវដែលមានអក្សរ ”金” ធ្វើដូចតុក្តតា ”Kintaro” ។

នំ Kashiwa Mochi

គឺជានំជប៉ុនដែលមិនអាចខានបាននៅក្នុងពិធី Tango-no Sekku។ ​នៅក្នុងអង្ករដំណើបមានស្នូលផ្អែមធ្វើពីសណ្តែកក្រហម ហើយរុំដោយស្លឹក Kashiwa។

ម្ហូបថ្ងៃត្រង់សំរាប់កុមារ

នេះគឺជាម្ហូបថ្ងៃត្រង់សំរាប់កុមារ ដែលតាមភោជនីយដ្ឋានរៀបចំ។ គេប្រើចានដែលមានរូបតុក្កតាប្រចាំភោជនីយដ្ឋានរបស់ខ្លួន ហើយតែងលំអបាយមានរូបដូចភ្នំមូលនិងដាក់ទង់ជាតិ ព្រមទាំងដាក់ម្ហូបដុំសាច់ចិញ្រ្ចាំ រឺសាច់មាន់ចៀន សាច់ក្រក ឬអាហារបំពងជាដើម។ ម្ហូបថ្ងៃត្រង់សំរាប់កុមារ គឺជាម្ហូបពិសេសសំរាប់កុមារ ដែលមនុស្សធំមិនអាចកុម្ម៉ង់បានទេ។

ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖