ពិធីបុណ្យបាញ់កាំជ្រួចដែលទាក់ទាញអ្នកទស្សនាជាច្រើន
នៅប្រទេសជប៉ុនមានរដូវកាល ៤ គឺ៖ រដូវវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ ក្នុងនោះនាអំឡុងពេលរដូវក្តៅនៅទូទាំងប្រទេសជប៉ុន មានពិធីបុណ្យនានាទៅតាមតំបន់នីមួយៗ។ ពិធីដែលគេនិយមចូលចិត្តបំផុតនៅក្នុងរដូវនោះ គឺពិធីបាញ់កាំជ្រួច។
ជារៀងរាល់ឆ្នាំនៅខែសីហា ពិធីបុណ្យបាញ់កាំជ្រួចសម្រាប់ប្រជាជននៅស្រុក Ichikawa ត្រូវបានប្រារព្ធឡើងដោយសហការជាមួយខណ្ឌ Edogawa នៃទីក្រុង Tokyo ដែលស្ថិតនៅត្រើយម្ខាងនៃស្ទឹង Edogawa។ ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីបុណ្យបាញ់កាំជ្រួចខណ្ឌ Edogawa”។ មានកាំជ្រួចចំនួនប្រមាណ ១៤០០០ គ្រាប់ត្រូវបានគេបាញ់ឡើង ដែលញាំងឱ្យពីធីនេះក្លាយជាពិធីបុណ្យបាញ់កាំជ្រួចខ្នាតធំជាងគេបំផុតមួយនៅប្រទេសជប៉ុន។
មានប្រធានបទចំនួន ៨ សម្រាប់ការបាញ់កាំជ្រួចនោះ ហើយកាំជ្រួចទាំងអស់ត្រូវបានគេបាញ់ទៅតាមប្រធានបទនីមួយៗទាំងនោះ។ មានការបញ្ជាពីចម្ងាយដោយប្រព័ន្ធអគ្គិសនីយ ដែលធ្វើអោយកាំជ្រួចដែលបាញ់បង្ហោះទាំងនោះសម្តែងទៅតាមបទភ្លេង។ ទិដ្ឋភាពទាំងនោះ ហាក់បីដូចជាស្នាដៃសិល្ប:យ៉ាងពិតប្រាកដមួយ ដែលធ្វើឲ្យអ្នកទស្សនាពុំនឿយណាយនោះឡើយ។
មានចំនួនអ្នកទស្សនាប្រមាណ ១៣៩ ម៉ឺននាក់ ចូលរួមទស្សនានៅក្នុងពិធីបុណ្យបាញ់កាំជ្រួចខាងលើនេះ។ ថ្មីៗនេះ មានអ្នកទស្សនាមួយចំនួនបានព្យយាមមកចាប់យកទីតាំងដែលល្អនិងងាយមើល តាំងពីមួយថ្ងៃមុនការប្រារព្ធពិធីផងដែរ។ នៅជុំវិញទីតាំងនៃកម្មវិធីទៀតសោត មានតូបលក់ម្ហូបអាហារជាច្រើនដាក់តំរៀបជាជួរ ហើយនៅតាមដងស្ទឹងនោះ មានប្រជាជនជប៉ុនក្រាលកន្ទេល ដើម្បីញុំាអាហារនិងភេស្ជជៈ ក៏ដូចជាស្រា កម្សាន្តក្នុងពេលទស្សនាដូចប្រជាជនកម្ពុជាផងដែរ។ ពិធីបុណ្យបាញ់កាំជ្រួច គឺជាកម្មវិធីប្រចាំរដូវក្តៅ ដែលមិនអាចខានបានសម្រាប់ប្រជាជនជប៉ុន។
គយគន់ទេសភាពប្រទេសជប៉ុន តាមរយៈពិធីបុណ្យផ្សេងៗ ក៏ល្អសម្រាប់អ្នកទេសចរណ៍ផងដែរ។ ក្នុងអត្ថបទនេះ គឺមានចេញផ្សាយក្នុងទស្សនាវដ្តី ញញឹមខ្មែរ លេខ ២២។ ដូច្នេះសូមកុំភ្លេចតាមដានអត្ថបទក្រោយៗទៀតណា!!
សម្រាប់ពត៌មានបន្ថែម ៖
NyoNyum Khmer No.22
この記事が気に入ったら
いいね!しよう
We will send you the latest information
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
(ភាសាខ្មែរ) ស្លឹកឈើពណ៌ក្រហមសរទរដូវដែលគេគយគន់ពី Ropeway 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) កម្រាលព្រំពណ៌ក្រហម ~ ផ្កា Red spider lily ~ 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics