គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការធ្វើដំណើរទៅប្រទេសជប៉ុនជាលើកដំបូងរបស់ខ្ញុំ! 【ដំណើរកំសាន្តរបស់ផល្លី】
(ភាសាខ្មែរ) ការធ្វើដំណើរទៅប្រទេសជប៉ុនជាលើកដំបូងរបស់ខ្ញុំ! 【ដំណើរកំសាន្តរបស់ផល្លី】
2019.11.29

តើអ្នកធ្លាប់ទៅប្រទេសជប៉ុនដែរឬទេ? ផល្លី គឺជាអ្នកគ្រប់គ្រង “ហាងញញឹម” បានទៅប្រទេសជប៉ុនជាលើកដំបូងក្នុងខែឧសភាកន្លងមក។

តើនាងយល់ឃើញយ៉ាងដូចម្តេចដែរចំពោះប្រទេសជប៉ុន? តើនាងបានទៅណាខ្លះនៅក្នុងប្រទេសជប៉ុន? តើនាងបានញុំាអ្វីខ្លះ ហើយថាតើនាងបានធ្វើអ្វីខ្លះនៅទីនោះ?…

នេះគឺជាការយកព័ត៌មានអំពីដំណើរទៅប្រទេសជប៉ុនរបស់នាង។ តោះ! ទៅមើលប្រទេសជប៉ុនជាមួយផល្លីទាំងអស់គ្នា!

គោលបំណងក្នុងដំណើរទៅប្រទេសជប៉ុន និងកាលវិភាគនៃការធ្វើដំណើរ 

គោលបំណងទាំង ៣ របស់ខ្ញុំនៅក្នុងដំណើរទៅប្រទេសជប៉ុន៖

. ពិធីបុណ្យកម្ពុជា (Cambodia Festival)

នៅប្រទេសជប៉ុនមានព្រឹត្តិការណ៍ទំនាក់ទំនងសាធារណៈពីកម្ពុជាទៅជប៉ុន គឺពិធីបុណ្យកម្ពុជា ភាសាអង់គ្លេសហៅថា Cambodia Festival។ កម្មវិធីនេះត្រូវបានប្រារព្ឋឡើងពីឆ្នាំ២០១៤។ ពិធីបុណ្យកម្ពុជាលើកទី ៣ ប្រព្រឹត្តឡើងនៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៧។ “ហាងញញឹម “ ចូលរួមក្នុងកម្មវិធីនេះជាលើកដំបូង ដូច្នេះខ្ញុំក៏មានឧិកាសបានទៅចូលរួមក្នុងនាមជាបុគ្គលិកលក់ “ផលិតផលផលិតក្នុងស្រុក” រួមមានទាំងទស្សនាវដ្តីញញឹម ញញឹមខ្មែរ និងកុលាសភាជន៍កំពង់ឆ្នាំងផងដែរ។

. ទស្សនៈកិច្ចហាង

ខ្ញុំបានទៅមើលហាងលក់ផលិតផលកំពង់ឆ្នាំង និងហាងល្អៗមួយចំនួន។ ដោយសារតែខ្ញុំមានតួនាទីជាអ្នកគ្រប់គ្រងហាងញញឹម វាជាប្រការល្អដែលខ្ញុំ មានបទពិសោធន៍បែបនេះ ហើយក៏សប្បាយនឹងការដើរទិញអីវ៉ាន់ផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ។

.​ ដើរលេង

ចាប់តាំងពីខ្ញុំបានធ្វើការអស់រយៈពេលដ៏យូរជាមួយក្រុមហ៊ុនជប៉ុន និងដៃគូផលិតផលសំរាប់ហាងជាជនជាតិជប៉ុន រួមទាំងជួបអតិថិជនជប៉ុនជាច្រើនទៀតផងដែរនោះ វាបានញុំាងឱ្យខ្ញុំចង់ឃើញប្រទេសជប៉ុន។ នៅទីបំផុត ខ្ញុំក៏មានឧិកាសបានទៅប្រទេសជប៉ុន ហើយដើរលេងមើលទេសភាពនៅកន្លែងមួយចំនួននៅក្នុងដំណើរទៅប្រទេសជប៉ុននេះ។

កាលវិភាគ


អត្ថបទដែលបានចេញផ្សាយនេះគឺមាននៅក្នុងទស្សនាវដ្តី ញញឹមខ្មែរ លេខ ២២ ដែលចែកជូនអាន ដោយឥតគិតថ្លៃ!!!
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles