គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) បើកថ្នាក់បង្ហាត់សិល្បៈល្ខោនដោយឥតគិតថ្លៃ 【បើកថ្មី!】
(ភាសាខ្មែរ) បើកថ្នាក់បង្ហាត់សិល្បៈល្ខោនដោយឥតគិតថ្លៃ 【បើកថ្មី!】
2020.03.13

តើអ្នកកំពុងចាប់អារម្មណ៍នឹងល្ខោនខោលខ្មែរមែនទេ?

ឥលូវនេះមានការបើកបង្ហាត់ល្ខោនខោល(ដោយមិនគិតប្រាក់) សំរាប់យុវជនខ្មែរពីសំណាក់លោកគ្រូ Hang phuomara ដែលជាអតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជារៀងរាល់ថ្ងៃអាទិត្យ ហាត់ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១១ថ្ងៃត្រង់និង ចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៤ល្ងាច នៅសហភាពសហព័ន្ធយុវជនកម្ពុជា(ព្រែកលាភ)។ បើសិនជាអ្នកចង់ចុះឈ្មោះចូលរៀនអ្នកអាចទាក់ទងតាមរយៈលេខទូរសព្ទ  ០៦៩ ៨៩ ៨៦ ៤៦។

ល្ខោនខោល

ទំរង់ល្ខោនខោលខុសពីទំរង់របាំព្រះរាជទ្រព្យ ព្រោះ​ល្ខោនខោលជាល្ខោនពោល ត្រាប់ក្រោយពាក្យពោល ហើយការសម្តែងរបស់ល្ខោនខោលគឺមានភាពស្វាហាប់បែបមនុស្សប្រុស ដោយគេអាចយកមនុស្សប្រុសមកសម្តែងជាតួមនុស្សស្រី។ ឯរបាំព្រះរាជ្យទ្រព្យគឺជាល្ខោនចំរៀង ត្រាប់តាមបទចំរៀង ហើយអាចយកមនុស្សស្រីមកសម្តែងតួមនុស្សប្រុសបាន។

មតិយល់ឃើញរបស់លោកគ្រូទៅលើសិស្ស៖ លោកយល់ថា សិស្សដែលមកហាត់មានភាពខុសគ្នា ទី១ គឺសិស្សដែលគាត់មានដុងពីកំណើត និងសិស្សគ្រាន់តែចាប់អារម្មណ៍តាមគេតាមឯង ដោយគាត់ហាត់បានតែ ២ ទៅ៣ ថ្ងៃ​គឺទៅវិញបាត់ហើយ តែបើសិស្សដែលមានដុងវិញ​ ទោះជាមានការលំបាកយ៉ាងណាក៏ដោយ ក៏គាត់នៅតែបន្តហាត់។

សិស្ស និងការហាត់រាំ

ទស្សនាវដ្តីញញឹមបានធ្វើការសំភាសន៍ក្រុមនិស្សិត ដែលកំពុងធ្វើការហាត់រាំមុនធ្វើការសម្តែងនៅក្នុងកម្មវិធី:

ពួកគេសុទ្ធតែជានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា បានប្រមូលផ្តុំគ្នាហាត់ ក្នុងគោលលបំណងលើកស្ទួយសិល្បៈករខ្មែរ។ ពួកគេធ្វើការហ្វឹកហាត់បន្ទាប់ពីការសិក្សា សំរាប់ធ្វើការសម្តែងក្នុងកម្មវិធីផ្សេង។ ហើយពួកគេម្នាក់ៗ សុទ្ធតែចេញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងមុខជំនាញផ្សេងៗគ្នា ក្នុងនោះមាន ផ្នែករបាំបុរាណ របាំប្រពៃណី ល្ខោនខោល។ មូលហេតុដែលធ្វើអោយគាត់ចាប់អារម្មណ៍ហាត់  គឺពួកគាត់មានដុងពីកំណើត ហើយអ្នកខ្លះគាត់មានតំណរមកពីគ្រួសារ ហើយត្រូវគ្រួសារជំរុញបន្ថែម អោយពួកគាត់មកហាត់របាំតាំងពី អាយុ ៦ ទៅ៧ឆ្នាំ។ ហើយពួកគាត់ក៏បានបន្តទៀតថា ក្នុងការហាត់ពួកគាត់ក៏ជួបផលវិបាកខ្លះៗដែរដូចជា ការហាត់ពុតដងខ្លួន សម្របខ្លួននឹងក្បាច់រាំ និងពិបាកក្នុងការគ្រប់គ្រងកំលាំងហាត់។ ក្រុមនេះបង្កើតតាំងពីឆ្នាំ២០១៤​ ឈ្មោះក្រុម Mascot Cambodia & Arts បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមសម្តែងគ្រប់កម្មវិធី ដែលអ្នកត្រូវការ!!


សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles