សាលា SOLTILO ជាគំរោងសាលាគ្រួសារបាល់ទាត់របស់លោក Keisuke Honda ដែលបច្ចុប្បន្ន មានសាលាចំនួន ៦០ និងមានសិស្សចំនួនជាង 3000 នាក់ ស្ថិតនៅក្នុងការគ្រប់គ្រងដោយកម្មវិធីចំនួន ៣ គឺ ៖ SOLTILO FAMILIA SOCCER SCHOOL, SOLTILO FC និង Global Soccer Camps។ ឈ្មោះកម្មវិធីនេះ គឺបានមកពីក្តីសង្ឃឹមមួយថា៖ សិស្សរបស់សាលានឹងអាចបង្ហាញពីសម្ថភាពរបស់ខ្លួនរៀងៗខ្លួន ទៅតាមរបៀបលេងនិងទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។
មានប្រទេសជាច្រើន ដែលអ្នកបានបង្ហាញ ដោយការប្រមូលផ្តុំក្មេងៗទូទាំងទ្វីបអាស៊ី តើគោលដៅនៃវគ្គហ្វឹកហាត់របស់អ្នកគឺជាអ្វី?
យើងមានគោលដៅចូលរួមចំណែកទៅក្នុង “ ក្តីស្រមៃ និង ក្តីសង្ឃឹម” របស់ក្មេងៗជាច្រើន តាមតែអាចធ្វើទៅបាន។ ហើយមានរឿងពីរសំខាន់ដែលពួកយើងកំពុងតែធ្វើ សម្រាប់ក្តីស្រមៃ និង ក្តីសង្ឃឹម របស់ក្មេងៗទាំងអស់នោះ។ ទីមួយ៖ គឺការអប់រំក្មេងៗតាមរយៈបច្ចេកទេស និងបញ្ញាស្មារតី ដើម្បីទទួលជោគជ័យក្នុងនាមជាកីឡាករបាល់ទាត់ ឬជាបុគ្គលម្នាក់ដែលត្រូវបានទទួលស្គាល់នូវកម្រិតបាល់ទាត់ពិភពលោកក្នុងដំណាក់កាលមួយយ៉ាងលឿន។ ហើយមួយទៀតនោះ៖ គឺដើម្បីធានាថាកុមារអាចរស់នៅដោយស្ថេរភាពនិងឯករាជ្យ ទោះបីពួកគេចាកឆ្ញាយពីវិស័យបាល់ទាត់ក៏ដោយ។ ក្រៅពីនោះក៏នៅមានជម្រើសនិងលទ្ធភាពជាច្រើនផងដែរ។
វគ្គហ្វឹកហាត់របស់អ្នកត្រូវបានគេស្គាល់ថា៖ គឺជាសាលាគ្រួសារបាល់ទាត់ តើវាមានអត្ថន័យដូចម្តេច? តើអ្នកមានទស្សនៈវិស័យអ្វីក្នុងការបង្រៀនដល់ក្មេងៗ?
“SOLTILO FAMILIA SOCCER SCHOOL”
SOLTILO មកពីពាក្យ : SOL = SUN, ESTILO = STYLE, FAMILY = Family
ពួកយើងចង់អោយក្មេងៗ បញ្ចេញពន្លឺដូចព្រះអាទិត្យដែលជះពន្លឺជុំវិញពិភពលោកដូចគ្រួសាររបស់ពួកគេ។ យើងចង់ចូលរួមចំណែកដល់សន្តិភាពពិភពលោក តាមរយៈវិស័យបាល់ទាត់។
កាលពីឆ្នាំមុន តើបេក្ខភាពណាខ្លះ ដែលអ្នកមានមោទនភាពលើ?
ដំបូងនោះគឺ លោក Keisuke Honda ត្រូវបានតែងតាំងជា GM នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ការចូលរួមចំណែករបស់យើងដល់សង្គមកម្ពុជាតាមរយៈបាល់ទាត់ ត្រូវបានអភិវឌ្ឍជាបណ្តើរៗ នៅក្នុងគម្រោងជាច្រើន ហើយក៏មាននូវផលលំបាកតិចតួចដែរ។
ក្រៅពីសកម្មភាព SOLTILO AFRICA DREAM SOCCER TOUR យើងបានធ្វើសកម្មភាពអប់រំតាមរយៈកីឡាបាល់ទាត់ដល់កុមារប្រហែល ១០០០ នាក់នៅក្នុងប្រទេសចំនួន ៣ គឺ Uganda, Rwanda និងKenya ។ ពួកយើងនូវតែបន្តគម្រោង ក្នុងពេលជាមួយគ្នានេះដែរ យើងក៏បានផ្តល់បទពិសោធន៍ការងារ ក្រៅពីកីឡាបាល់ទាត់ដល់កុមារជាច្រើនផងដែរ។
ហើយចុងក្រោយគឺ Hiroki Abe ដែលបានបញ្ចប់វគ្គហ្វឹកហាត់នៅសាលា SOLTILO ហើយបានស្នាក់នៅជាមួយពួកយើងតាំងពីអាយុ ១២ ឆ្នាំដល់ ១៥ ឆ្នាំ បានចុះកិច្ចសន្យាជាមួយ Barcelona ពី Kashima Antlers។
Text : IFDA awards
Photo:HONDA ESTILO
※Translation :Rath
ចំពោះរូបភាពថ្នាក់រៀនបាល់ទាត់លើកនេះ សូមចូលមើលទីនេះ
【Soltilo Familiar Soccer School Information】
【Soltilo Angkor FC Information】
