គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02

សម្រាប់នារីៗសក់វែង មុនពេលចេញទៅធ្វើការ តើអ្នកចេះរៀបចំសក់ដោយខ្លួនឯងដែរឬទេ? ទោះបីជាបន្តិចបន្តួចក្តីក៏វាអាចជួយលើកសម្រស់របស់អ្នកបានមួយកម្រិត។ កាលបើយើងមានទំនុកចិត្តថាខ្លួនឯងស្អាត យើងប្រាកដជាសប្បាយចិត្ត។ មិនលំបាកទេ មិត្តនារីសូមចំណាយពេលអានអត្ថបទរបស់យើងដូចខាងក្រោម ហើយអនុវត្តវាបន្តិចទៅមើលអ្នកនឹងទទួលប្រយោជន៍ពីវា។

  • របៀបធ្វើ

រូបទី១

តំបូងយើងត្រូវញែកយកសក់ខាងមុខចេញមកខ្លះ។ កៀបវាទុកមួយផ្នែកសិន

រូបទី២

ញែកយកសក់ដំណាក់កាលទី២ប្រមាណជា១/៣នៃផ្នែកក្បាលខាងលើ

រូបទី៣

យកផ្នែកសក់ក្នុងរូបទី២ទាញមកចំហៀងខាងឆ្វេង ហើយប្រទាក់ចូលគ្នា (ក្រង) រហូតដល់ចុងសក់

រូបទី៤

ចាប់ចុងសក់ ហើយចងដោយកៅស៊ូ

រូបទី៥

ប្រើម្រាមដៃទាញបន្ធូរកន្សោមសក់ខាងលើក្បាល

រូបទី៦

ចាប់ផ្នែកសក់ដែលកៀបទុកក្នុងរូបទី២មកកួចបញ្ចូលពីផ្នែកខាងលើក្បាល

រូបទី៧

ចប់រួចរាល់។

រូបទី៨

មើលពីខាងក្រោយ។ បើអ្នកស្រឡាញ់ម៉ូតវែង អ្នកអាចបញ្ចប់ការធ្វើសក់ត្រឹមនេះ។ ម៉ូតសក់នឹងឃើញដូចក្នុងរូប។ ប៉ុន្តែសម្រាប់អ្នកស្រឡាញ់ម៉ូតខ្លី សូមបន្តការធ្វើម៉ូតសក់បន្តទៀតដូចខាងក្រោមៈ

រូបទី៩

វេញសក់ដែលក្រងហើយនោះជាបាល់មូល ហើយញុកចូលត្រឹមកញ្ចឹងក

រូបទី១០

ប្រើដង្កៀបខ្មៅកៀបដុំសក់ទាំងមូលនោះ ដើម្បីរក្សារូបរាងវាឲ្យនៅមូល។

(ការបង្ហាញម៉ូតសក់សាមញ្ញនេះ នាំមកជូនលោកអ្នកដោយ raciale beauty salon)

 Tel: 016 655 235 / http: // racialesalon.jimdo.com/

ប្រវត្តិរូបសង្ខេប

បងស្រី Tomo

កំពុងធ្វើការនៅ ” raciale beauty salon ” ជាអ្នកច្នៃម៉ូតសក់ដែលផ្តល់សេវាគុណភាពខ្ពស់។ បងស្រីមានបទពិសោធន៍ជាអ្នកជំនាញខាងច្នៃម៉ូតសក់អស់រយៈពេល១០ឆ្នាំនៅប្រទេសជប៉ុន និង២ឆ្នាំនៅប្រទេសអាល្លឺម៉ង់។ បងស្រីចង់ឲ្យស្រ្តីកម្ពុជាមានសម្រស់ចែងចាំងតាមរយៈម៉ូតសក់។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles