ការណែនាំខ្លីៗសម្រាប់រីករាយនឹង Onsen
ប្រភេទនៃ Onsen
・មាន Onsen ប្រភេទផ្សេងៗ
Onsen មានប្រភេទផ្សេងៗ តាមទំហំនៃអាងមុជត្រាំ ប្រភេទនៃអាងដូចជាអាងមុជត្រាំដែលមានក្លិនក្រអូបនៃដើមហ៊ិណុគិ និងអាងមុជត្រាំនៅខាងក្រៅបែបធម្មជាតិ (Roten-buro) ជាដើម ហើយសមាសធាតុ និងប្រសិទ្ធភាពនៃទឹកក្តៅផ្សេងៗគ្នា។ ប្រសិនបើយើងអាចស្វែងរកពត៌មានជាមុនតាមអ៊ីនធឺណេត ហើយអញ្ជើញទៅ Onsen ណាដែលយើងពេញចិត្តជាការល្អ។
ទៅវិលវិញក្នុងថ្ងៃតែមួយ ឬ គេងសម្រាក
・ទៅវិលវិញក្នុងថ្ងៃតែមួយយ៉ាងស្រួល♪
នៅទីប្រជុំជន Onsen មានកន្លែងហៅថា “ទឹកក្តៅខាងក្រៅ (soto-yu)” ជាកន្លែងមុជត្រាំទឹកដែលនៅដាច់ដោយឡែកពីសណ្ឋាគារ។ តម្លៃមុជត្រាំទឹកក្តៅខាងក្រៅ ខុសគ្នាទៅតាមទីកន្លែង ប៉ុន្តែជាធម្មតាត្រឹម 500 យ៉េន (ប្រហែល5ដុល្លារ)។ នៅតំបន់ Onsen ដែលល្បីល្បាញខ្លះមានផ្តល់ជា សំបុត្រចូលប្រើដោយសេរី ឬគូប៉ុង “ដើរជុំវិញទឹកក្តៅខាងក្រៅ” ដែលអាចប្រើប្រាស់ទឹកក្តៅខាងក្រៅមួយចំនួនបានច្រើនដង។ អ្នកអាចរីករាយនឹង Onsen ដោយចំណាយថវិកាសមស្របពុំមានក្តីបារម្មណ៍ជាងការស្នាក់នៅសណ្ឋាគារ។
・គេងសម្រាកលំហែ♪
ប្រសិនបើអ្នកចង់សម្រាកលំហែរីករាយពេញលេញនៅ Onsen សូមណែនាំលោកអ្នកអោយគេងសម្រាក។ លោកអ្នកអាចទៅជាមួយមិត្តភក្តិ ជាក្រុមគ្រួសារ គូស្នេហ៍ ក្រុមហ៊ុន ឬជាក្រុមទេសចរណ៍ផ្សេងៗបាន។ ជនជាតិជប៉ុនចូលចិត្តដំណើរកំសាន្ត Onsen ខ្លាំងដែរ។ សណ្ឋាគារលំហែដែលមានទីកន្លែងបន្ទប់ធំទូលាយ ដែលអាចរៀបចពិធីអាហារពេលល្ងាច ដែលជាកម្មវិធីមួយពេញនិយមពីសំណាក់ក្រុមអ្នកទេសចរណ៍ ហើយសណ្ឋាគារលំហែដែលមានអាងត្រាំនៅក្នុងបន្ទប់តែម្តងមានការពេញនិយមពីសំណាក់គូស្នេហ៍។
អាហារនៅតំបន់ Onsen
・ម្ហូបអាហារនៅសណ្ឋាគារលំហែ
ការសម្រាកនៅសណ្ឋាគារលំហែ ដែលមាននូវម្ហូបអាហារមានច្រើនកន្លែង។ ម្ហូបអាហារនៅសណ្ឋាគារដូចជា អាហារពេលល្ងាចដែលប្រណិត ត្រីដុត និងបាយអាហារពេលព្រឹកបែបជប៉ុនជាដើម ក៏ជាការកំសាន្តក្នុងការធ្វើដំណើរទៅ Onsen ដែរ។
・ហូរកញ្ជ្រៀវដោយចំនួនមនុស្សជាច្រើន♪
ពិធីអាហារពេលល្ងាចនៅសណ្ឋាគារលំហែ
សណ្ឋាគារលំហែ Onsen ដែលមានទីកន្លែងទូលាយគឺល្អណាស់សម្រាប់ពិធីជប់លៀងអាហារពេលល្ងាចចំពោះដំណើរកំសាន្តជាក្រុម។ នៅជប៉ុន គេចូលចិត្តទៅដំណើរកំសាន្តក្រុមសហការីរួមការងារជាដើម ហើយញាំ ផឹក ច្រៀងខារ៉ាអូខេ… ដែលគេប្រារព្ធពិធីជប់លៀងអាហារពេលល្ងាច។ ហើយក៏មានសណ្ឋាគារខ្លះប្រារព្ធកម្មវិធីនៅទីធ្លាទូលាយដូចជា ការសម្តែងចម្រៀង និងការសម្តែងសិល្បៈជាដើមផងដែរ។
・ ស៊ុត Onsen ដែលចំអិនដោយទឹកក្តៅ Onsen
ជាស៊ុត Onsen ដែលស្ងោរដោយទឹកក្តៅ Onsen ដែលមានកំដៅល្មម។ វាក៍មានចេញជាមួយអាហារពេលព្រឹក ហើយក៍មានកន្លែងដាក់លក់នៅមុខហាងច្រើនដែរ ដែលគេអាចទិញតែស៊ុត Onsen ញាំ ឬទិញជាវត្ថុអនុស្សាវរីយ៍។
・វត្ថុអនុស្សាវរីយ៍ប្រចាំកន្លែង, នំប៉ាវផ្អែម Onsen
“នំប៉ាវផ្អែមOnsen” ដែលមានលក់នៅតំបន់ Onsen ជាវត្ថុអនុស្សាវរីយ៍ប្រចាំកន្លែង។ នំប៉ាវផ្អែមស្នូលសណ្តែកចំហុយ មានរសជាតិសាមញ្ញដែលជិតស្និទ្ធនឹងជនជាតិជប៉ុន។
ទេសចរណ៍, ដើរកំសាន្ត
・ដើរកំសាន្តនៅតាមទីប្រជុំជន Onsen និងទីកន្លែងទេសចរណ៍
នៅទីប្រជុំជន Onsen ដែលមានតម្រៀបដូចជា ហាងវត្ថុអនុស្សាវរីយ៍ ដែលលក់វត្ថុសិប្បកម្មនៅតំបន់នោះ និងហាងទទួលទានជាដើមនោះមានបរិយាកាសរំលេចបែបនឹកស្រណោះអាល័យ។ ប្រសិនបើស្លៀកសំលៀកបំពាក់យូកាតា (សំលៀកបំពាក់ប្រពៃណីជប៉ុន) ហើយដើរកំសាន្ត លោកអ្នកពិតជាស្ថិតក្នុងបរិយាកាសបែបនោះ ហើយរីករាយជាក់ជាមិនខាន។ លោកអ្នកអាចយកផែនទីណែនាំនៅតាមកន្លែងសម្រាក ឬកន្លែងផ្តល់ពត៌មានជាដើម ហើយដើរកំសាន្តជុំវិញនោះ និងទៅលេងទីកន្លែងទេសចរណ៍ដែលនៅជិតនោះគឺល្អណាស់។
・រីករាយនឹងទេសភាព
ភាគច្រើន Onsen ស្ថិតនៅតំបន់ភ្នំនិងក្បែរសមុទ្រដែលសំបូរដោយធម្មជាតិ។ សូមរីករាយគយគន់ទេសភាពពីបន្ទប់សណ្ឋាគារលំហែពេលកំពុងត្រាំទឹកក្តៅ ឬពេលដើរកំសាន្ត។
សូមរីករាយជាមួយអត្ថបទបន្ទាប់ដែលទាក់ទងនឹង ឋានសួគ៍ ONSEN!
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 27】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~
2021.01.22 NyoNyum KhmerSightseeing
(ភាសាខ្មែរ) ប្រពៃណីពាក់ព័ន្ធនឹងផ្កា SAKURA 【ប្រពៃណី និងវប្បធម៌】
2020.01.29 Sightseeing
(ភាសាខ្មែរ) កន្លែងមើលផ្កា SAKURA 【Special2】
2020.01.29 Sightseeing
(ភាសាខ្មែរ) រដូវផ្កា SAKURA រីក (Sakura Zensen) 【Special1】
2020.01.29 Sightseeing
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer