ជម្រាបសួរ! នាងខ្ញុំឈ្មោះ Hirayama Eriko ជាទន្តបណ្ឌិតនៃ Samadi Dental Clinic ។ ប្រធានបទលើកនេះស្តីអំពី “អាថ៌កំបាំងនៃឥរិយាបថដែលនាំអោយមើលឃើញកាន់តែក្មេងជាងវ័យ”
ជាទូទៅ តើអ្នកទាំងអស់គ្នាចេញទៅក្រៅដោយឥរិយាបថបែបណាដែរ?ហើយតើអ្នកទាំងអស់គ្នាធ្លាប់គិតថាផ្លាស់ប្តូរដែរឬទេ? តាមពិតទៅ ឥរិយាបថខ្លះអាចនាំអោយអ្នកមើលឃើញមានអាយុ ៥ឆ្នាំឬ ១០ឆ្នាំចាស់ជាងអាយុខ្លួន។ ដូច្នេះ យើងខ្ញុំនឹងណែនាំលោកអ្នកខ្លះៗអំពី “អាថ៌កំបាំងដែលនាំអោយមើលឃើញក្មេងជាងវ័យដោយគ្រាន់តែប្តូរឥរិយាបថតែបន្តិច”
តើត្រូវធ្វើដូចម្តេចដើម្បីអោយឥរិយាបថស្អាតហើយមើលឃើញក្មេង?
តោះសាកល្បងឆ្លុះកញ្ចក់មើលទាំងអស់គ្នា!
ជាបឋម សូមមើលអវយវៈខាងលើ។ សូមបិទបបូរមាត់បន្តិច ហើយទាញចង្ការចុះ។ រួចហើយសូមងើបឈរដោយទម្លាក់ស្មាចុះហើយបើកទ្រូងបន្តិច។ ពេលនេះ បើមិនបង្ការខ្លួនកុំអោយខ្នងកោងឬស្មាធ្លាក់កោងមកមុខបាននោះទេ នឹងធ្វើអោយមើលឃើញចាស់ពិតប្រាកដ ដូច្នេះសូមប្រុងប្រយ័ត្ន។ត្រូវទម្លាក់ដៃចុះទៅក្រោមអោយត្រង់ ឬដាក់ដៃទាំងពីររបស់អ្នកលើគ្នាចំលើចុងដង្ហើម។ ហើយសូមសាកល្បងលាតដល់ចុងម្រាមដៃអោយបានស្អាតផង!
បន្ទាប់មក ចំពោះអវយវៈខាងក្រោម។ ដោយនៅប្រទេសកម្ពុជាមានអ្នកជិះម៉ូតូច្រើន ខ្ញុំគិតថាធ្វើអោយមនុស្សមួយចំនួនពុំអាចសណ្តូកជើងឱ្យត្រង់បានល្អទេ។ ដូច្នេះ ចូរសាកល្បងឈរដោយព្យាយាមប្រឹងភ្ជាប់ជង្គង់ឆ្វេង-ស្តាំរបស់អ្នក។ ពេលនោះវានឹងធ្វើអោយអ្នកមានទម្រង់ជើងវែងជាងធម្មតា។
តាមពិតទៅ នៅពេលអ្នកមានឥរិយាបថល្អបែបនេះ វានឹងធ្វើអោយអ្នកមានទឹកមុខ “ស្រស់ស្អាត”។ នៅពេលអ្នកមានឥរិយាបថពេលឈរនិងដើរល្អទោះបីជានៅក្នុងពេលការងារក្តីនិងឯកជនក្តី វានឹងធ្វើអោយអ្នកនៅជុំវិញចូលចិត្ត ហើយឱកាសក្នុងការបង្កើតនូវទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនក៏នឹងកើនឡើងដែរ។
ខុសពីនៅក្នុងផ្ទះ អ្នកអាចនឹងជួបនរណាម្នាក់ ប្រសិនបើអ្នកចេញក្រៅ។ការរក្សានូវឥរិយាបថអោយបានល្អពិបាកសម្រាប់តែរយៈពេលដំបូងប៉ុណ្ណោះ។ដូច្នេះ ដើម្បីអោយមានរូបកាយស្អាតនិងក្មេងជាងវ័យ សូមសាកល្បងធ្វើឥរិយាបថខ្លួនអោយបានល្អចាប់ពីថ្ងៃនេះតទៅ!
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.38】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ធ្មេញជាចំនុចមួយដែលបង្ហាញពីភាពវ័យក្មេង!
2020.07.14 Samadi Dental Clinic
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer