គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) វិធីសាស្រ្តក្នុងការធ្វើប្រហុក
(ភាសាខ្មែរ) វិធីសាស្រ្តក្នុងការធ្វើប្រហុក
2021.03.26

ជំហានទី១

ត្រីត្រូវកាត់ក្បាលហូតពោះចេញ ហើយដាក់វាក្នុងកញ្ច្រែង ធុង  ឬចានដែក។

ជំហានទី២

លាងត្រីសម្អាតពីរទៅបីដង ដោយទឹកពាង ទុយោ ឬទឹកស្ទឹង អូរ…(ដើម្បីសម្អាតខ្លាញ់ត្រីអោយចេញអស់)។

ជំហានទី៣

ចម្រោះទឹកពីត្រីអោយស្ងួត។ ចំណាំ ក្រោយពីលាងសម្អាតរួចយកវាមកត្រាំទឹក១យប់ ដើម្បីអោយប្រហុកឆាប់បានហូប ក្នុងរយៈពេលពីរទៅបីខែ។

ជំហានទី៤

ធ្វើការប្រឡាក់អំបិល ត្រី៥គីឡូ ប្រើអំបិល២គីឡូ ជាប្រភេទអំបិលគ្រួសដោយបុកវាអោយម៉ដ្ឋ។

ជំហានទី៥

ក្រោយពីប្រឡាក់វារួចអាចយកវាដាក់ក្នុងធុង ដោយខ្ទាស់វាជាមួយខ្នងឬស្សី ឬដាក់វាក្នុងធុងគ្របអោយជិត។

ជំហានទី៦

ទុកវា១យប់ បន្ទាប់មកដួសវាចេញដើម្បីចម្រោះទឹកចំអាបចេញអោយអស់ទុកអោយវាស្ងួត និងចាក់ទឹកវាចេញពីធុង។

ជំហានទី៧

បន្ទាប់មក យកត្រីមកប្រឡាក់អំបិលម្តងទៀតដោយប្រើអំបិលតិចជាងមុន (ត្រី៥គីឡូ អំបិល២ខាំ)។

ជំហានទី៨

បន្ទាប់ពីទុករយៈពេល៣ខែ យើងដួសវាទុកក្នុងកូនក្រឡតូចៗបានសម្រាប់ធ្វើម្ហូប។ ហើយត្រូវរក្សាប្រហុកទុកដោយគ្របអោយជិត។

ជំហានទី៩

លទ្ធផលក្រោយពីទុករយៈពេល៣ខែ ឡើងទៅ យើងអាចបរិភោគបាន។


សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 44】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles