ជំរាបសួរ! ខ្ញុំឈ្មោះម៉ាត្សុហ្សាគី ធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រង ISSHIN។ ខ្ញុំធ្លាប់ធ្វើការជាកងសង្គ្រោះក្នុងក្រុមពន្លត់អគ្គិភ័យនៅប្រទេសជប៉ុន។ ថ្ងៃនេះខ្ញុំសូមចែករំលែកនូវបទពិសោធន៍របស់ខ្ញុំអំពី “ បច្ចេកទេសក្នុងការសង្គ្រោះជីវិតមនុស្ស“។
នៅពេលមនុស្សសំខាន់របស់អ្នកដួលសន្លប់ភ្លាមៗ ឬមានគ្រោះថ្នាក់ចរាចរណ៏ តើអ្នកអាចជួយសង្គ្រោះបានទេ?
នៅប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៏ច្រើនណាស់។ ជាងនេះទៅទៀតនោះទោះជាហៅឡានពេទ្យក៏មិនងាយមកដល់។ ដូច្នេះមានតែត្រូវជួយសង្គ្រោះមនុស្សសំខាន់របស់អ្នកដោយខ្លួនរបស់អ្នកផ្ទាល់។ឥឡូវនេះខ្ញុំសូមបង្ហាញអំពីវិធីសាស្រ្តពិនិត្យមើលលើមនុស្សដែលដួលសន្លប់ និងវិធីសង្គ្រោះបឋមលើការស្ទះផ្លូវដង្ហើម។
<ពិនិត្យមើល>
មានគោលការណ៏៣យ៉ាងក្នុងការមើលលើមនុស្សដែលដួលសន្លប់។
១. ស្ថានភាពជុំវិញ
សូមប្រយ័ត្នមហន្តរាយកើតឡើងសាជាថ្មី (លើកទី២) ហើយត្រូវធ្វើយ៉ាងណារក្សាអោយបាននូចសុវត្ថិភាពខ្លួនឯងសិនហើយទើបទៅមើលជនរងគ្រោះ។
២. ដឹងខ្លួនឬអត់…
ត្រូវសួរទៅជនរងគ្រោះថា [អូនៗ] ឬ [មានកើតអីអត់ហ្នឹង? ហើយទះស្មាតិចៗ។ ពេលនោះបើជនរងគ្រោះបើកភ្នែក ឬកំរើកដៃជើង យើងសន្មត់ថាដឹងខ្លួន តែបើអត់មានសកម្មភាពតបមកវិញទេ គឺបាត់ស្មារតី។
៣. ដកដង្ហើមឬអត់…
ពិនិត្យមើលថាតើជនរងគ្រោះដកដង្ហើមឬអត់ដោយមើលទៅលើចលនាដើមទ្រូងដោយភ្នែក ស្តាប់ដង្ហើមដោយត្រចៀកពិនិត្យដង្ហើមដោយថ្ពាល់ក្នុងរយៈពេល១០វិនាទី។
** អត់ដកដង្ហើមមានលក្ខណៈដូចខាងក្រោ
. ទ្រូងគ្មានចលនាចុះឡើង មិនឮសំលេងដកដង្ហើម គ្មានអារម្មណ៍ថាខ្យល់ដង្ហើមប៉ះនឹងថ្ពាល់។
. បើសិនដង្ហើមដកដាច់ៗ ទោះជាមើលទៅដូចជាមានដង្ហើម តែត្រូវសន្មត់ថាអត់ដកដង្ហើម។
បាត់ដង្ហើម
ស្ទះផ្លូវដង្ហើម ទើបមិនអាចដកដង្ហើមបាន។ យើងដឹងការបាត់ដង្ហើមនេះតាមរយៈក្អកផង និងមានសំលេងដកដង្ហើមផង។ ហើយករណីស្ទះផ្លូវដង្ហើមទាំងស្រុងនោះ ដោយសារមិនអាចបញ្ចេញសំលេងក៏យកដៃទៅច្របាច់ក។ នេះគេហៅថា [ឆកសាញ ] វាជាការធ្វើសញ្ញាដូចគ្នាទាំងអស់នៅលើពិភពលោក។ វិធីដោះស្រាយពេលស្ទះផ្លូវដង្ហើម គឺត្រូវក្អក។ បើសិនក្អកហើយមិនបានផល គឺត្រូវធ្វើដូចខាងក្រោម៖
វិធីរឹតពោះ (វិធីហេមលិច)
ឱបជនរងគ្រោះពីក្រោយដោយដៃទាំង២ ហើយដាក់ដៃម្ខាងចំលើផ្នែកខាងក្រោមបន្តិចនៃពោះនិងដៃម្ខាងទៀតចាប់លើដៃមុន ហើយសង្កត់ទាញឡើងលើភ្លាម។
វិធីទះពីខ្នង
ទះខ្នងជនរងគ្រោះត្រង់ចន្លោះឆ្អឹងស្លាបប្រជៀវទាំងសងខាងដោយទ្រនុងបាតដៃខ្លាំងៗជាច្រើនដង។
នេះគ្រាន់តែជាវិធីសង្គ្រោះបន្ទាន់ដោយប្រើរបស់របរដែលមាននៅជុំវិញខ្លួន ក្នុងករណីដែលខាងផ្នែកមន្ទីរពេទ្យមកមិនទាន់។ ជាធម្មតាសូមប្រើបង់អនាម័យ។ ហើយបន្ទាប់ពីសង្គ្រោះបឋមហើយនាំទៅពិនិត្យនៅមន្ទីរពេទ្យទៀត។
ជីវប្រវត្តិសង្ខេប
លោក Matsuzaki Masayuki
កងសង្គ្រោះក្នុងក្រុមពន្លត់អគ្គិភ័យនៅប្រទេសជប៉ុនរយៈពេល៧ឆ្នាំ។ នៅអាយុ៣០ឆ្នាំបានប្តេជ្ញាចិត្តនឹងសាកល្បងចេញទៅបរទេស។ ដោយកាលនៅជានិស្សិតធ្លាប់មកធ្វើជាអ្នកស្ម័គ្រចិត្តនៅប្រទេសកម្ពុជាក៏បានសំរេចចិត្តមកកម្ពុជាម្តងទៀត។ សព្វថ្ងៃធ្វើការងារនៅក្រុមហ៊ុនធានារ៉ាប់រង ISSHIN ផង និងធ្វើសកម្មភាពលើកកំពស់អំពីការសង្គ្រោះបន្ទាន់ផង។ ពីឆ្នាំ២០១៧មានគំរោងចាប់ផ្តើមសេវាកម្មធានារ៉ាប់រងដល់ប្រជាជនខ្មែរ។ លើសពីនេះទៀតខ្ញុំនឹងខិតខំឲ្យអស់ពីកំលាំងកាយចិត្តក្នុងការដឹកនាំផ្នែកបច្ចេកទេសពន្លត់អគ្គិភ័យសង្គ្រោះបន្ទាន់ និងផ្តល់ជំនួយសំភារៈទប់ស្កាត់គ្រោះមហន្តរាយដែលចាប់ផ្តើមពីឡានទឹកឡើងទៅ។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer