ខ្ញុំបាទឈ្មោះ សៀង រ៉ាវុធ សព្វថ្ងៃខ្ញុំគឺ ជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យ Musashino ផ្នែកទំនាក់ទំនងភាសាជប៉ុននៅក្នុងទីក្រុងតូក្យូ។ ខ្ញុំបានមកបន្តការសិក្សានៅប្រទេសជប៉ុនចាប់តាំងពី ខែកក្កដា ឆ្នាំ២០១៤ រហូតមកដល់សព្វថ្ងៃ ដែលមានរយៈពេល ប្រមាណ ៥ឆ្នាំកន្លះមកហើយ។ មូលហេតុដែលខ្ញុំមកប្រទេសជប៉ុនគឺដោយសារខ្ញុំមានចំណាប់អារម្មណ៍លើវប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ ខ្ញុំបានទទួលអាហារូបករណ៍ពី ក្រុមហ៊ុនកាសែតដ៏ល្បីមួយនៅប្រទេសជប៉ុនដែលមានឈ្មោះថា Yomiurishinbun ។ តាមរយៈកម្មវិធីអាហាររូបបករណ៍នេះ ទើបខ្ញុំអាចមានលទ្ធភាពសិក្សាចប់ផ្នែកភាសាជប៉ុនដែលមានរយៈពេល ១ឆ្នាំកន្លះ នឹងសាលាជំនាញវិជ្ជាជីវៈផ្នែកអាជីវកម្មរយៈពេល ២ឆ្នាំ។
បន្ទាប់ពីនេះ ខ្ញុំសុំធ្វើការណែនាំប្អូនៗយុវជន ជាពិសេសនិស្សានុសិស្សខ្មែរមួយចំនួនដែលកំពុងសិក្សានៅវិទ្យាល័យ ដែលមានបំណងបន្តការសិក្សានៅប្រទេសជប៉ុន ។
ជាដំបូង សម្រាប់ប្អូនៗជាសិស្សានុសិស្សនៅវិទ្យាល័យ គួរបង្កើតនូវសេចក្តីស្រម៉ៃរបស់ខ្លួនមួយថាតើ នឹងចង់ក្លាយជាអ្វី? ហើយត្រូវរៀនអ្វីនៅថ្ងៃអនាគត? ការត្រៀមខ្លួនជាមុនសម្រាប់ការទៅសិក្សានៅបរទេសគឺជាប្រការសំខាន់មួយ។ មានកម្មវិធីផ្តល់អាហាររូបករណ៍ផ្សេងៗនៅស្ថាប័នមួយចំនួននៅប្រទេសកម្ពុជាដូចជា៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា អង្គការJICA និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)ដែលឱ្យយើងអាចដឹងពីពត៌មានអាហារូបករណ៍។ ក្នុងនោះក៏មានសាលាបង្រៀនភាសាជប៉ុនជាច្រើននៅក្នុងទីក្រុងភ្នំពេញ ដែលជាកន្លែងដែលអ្នកអាចសិក្សាភាសាជប៉ុននិងស្វែងរកព័ត៌មាននានាទាក់ទងនឹងអាហាររូបករណ៍រួមជាមួយការសិក្សានៅប្រទេសជប៉ុនជាច្រើនផងដែរ។
ការត្រៀមខ្លួនដើម្បីប្រឡងចូលរៀន នៅសាលាវិជ្ជាជីវៈ ឬសាកលវិទ្យាល័យបន្ទាប់ពីបានសិក្សានៅសាលាភាសាជប៉ុន ជាប្រការសំខាន់មួយដែរដែលអ្នកត្រូវគិតបន្ទាប់។ តើយើងត្រូវរៀបចំខ្លួនយ៉ាងដូចម្តេចខ្លះ ដើម្បីប្រលងចូលនូវសាលាទាំងនោះ? នៅក្នុងកំឡុងពេលសិក្សាភាសាជប៉ុនបន្ថែមនៅសាលាភាសាជប៉ុន មានកម្មវិធីសិក្សាដើម្បីប្រលងវាស់កម្រិតភាសាជប៉ុន ថ្នាក់កម្រិត N1 និង N2 ជាដើម។ ចំពោះនិស្សិតដែលប្រលងជាប់កម្រិត N1 ឬN2 មានសិទ្ធដាក់ពាក្យប្រលងចូលសាលាវិជ្ជាជីវៈ។ ក៏ប៉ុន្តែសំរាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យវិញនោះ គឺត្រូវប្រលងវាស់កម្រិតយល់ដឹងរបស់ខ្លួនសម្រាប់ចូលរៀនសាកលវិទ្យាល័យជប៉ុន ដែលហៅកាត់ថា EJU។ ខ្ញុំយល់ថាការប្រលង EJU នេះគឺមានការលំបាកជាងការប្រលងវាស់កម្រិតភាសាជប៉ុនកម្រិត N1 និង N2 ។ វិញ្ញាសាប្រលង EJU មានលំហាត់និយាយអំពី សេដ្ឋកិច្ច ប្រវត្តិសាស្រ្ត និងសង្គមរបស់ប្រទេសជប៉ុននិងអន្តរជាតិជាដើម រួមទាំងលំហាត់នៃការស្តាប់ និងអំណានជាភាសាជប៉ុនផ្សេងៗទៀតផងដែរ។
នៅពេលខ្ញុំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជប៉ុន ផ្នែកទំនាក់ទំនងភាសាជប៉ុននេះហើយ ខ្ញុំមានគំរោងចូលបំរើការងារនៅក្រុមហ៊ុនជប៉ុន ដើម្បីដកស្រង់យកបទពិសោធន៍ និងបច្ចេកទេសការងារពីក្រុមហ៊ុននោះ។ បន្ទាប់មក ខ្ញុំនឹងយកបទពិសោធន៍ និងបច្ចេកទេសការងារដែលខ្ញុំមាន មកអភិវឌ្ឍប្រទេសកម្ពុជា។
សរសេរដោយ : និស្សិតខ្មែរ ឈ្មោះ សៀង រ៉ាវុធ សព្វថ្ងៃសិក្សានៅសកលវិទ្យាល័យ Musashino ផ្នែកទំនាក់ទំនងភាសាជប៉ុនឆ្នាំទី ២។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.37 លេខពិសេស】
【NyoNyum Khmer No.37】
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer