គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) របៀបថែរក្សាច្រមុះឲ្យមានសុខភាពល្អ 【life style】
(ភាសាខ្មែរ) របៀបថែរក្សាច្រមុះឲ្យមានសុខភាពល្អ 【life style】
2019.12.24

មានមនុស្សជាច្រើនរស់នៅក្នុងទីក្រុងមានបញ្ហាច្រមុះ។ នៅពេលយើងតឹងច្រមុះ ជាធម្មតាយើងតែងតែខំប្រឹងបញ្ចេញខ្យល់ពីក្នុងច្រមុះ ប៉ុន្តែការពិតទម្លាប់នេះមិនល្អទេ វាអាចធ្វើឲ្យភ្នាសសំបោរ និងដុំសាច់ក្នុងសារពាង្គកាយប៉ោងឡើង។ ក្នុងករណីបើអ្នកហៀរសំបោរខ្លាំង (ផ្តាសាយ) កុំព្យាយាមហឺតបញ្ចូលទៅខាងក្នុងវិញ ពីព្រោះការហឺតបញ្ចូលនេះ អាចបណ្តាលឲ្យកើតអំបៅអំបែក (រលាក) ឫបើករណីសំបោរហូរខ្លាំងពេក គួរតែទៅជួបលោកគ្រូពេទ្យ។

អ្នកប៉ះច្រមុះក្នុង១ថ្ងៃរាប់រយដងដោយមិនដឹងខ្លួន ពេលនោះដែរ មេរោគឆ្លងតាមដៃចូលទៅក្នុងច្រមុះ ធ្វើឲ្យច្រមុះរបស់អ្នកមានបញ្ហា។ ដូច្នេះការលាងសំអាតដៃជាវិធីដ៏ល្អសម្រាប់ការពារការឆ្លងមេរោគផេ្សងៗ។ ជាការពិត អ្នកមានការលំបាកក្នុងការការពារវាឲ្យបានល្អខ្ជាប់ខ្ជួន  ពីព្រោះដៃត្រូវកាន់ និងប៉ះវត្ថុជាច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការលាងសំអាតដៃក៏វាមិនចំណាយពេលយូរហួសហេតុពេកដែរ គឺសំអាតជាមួយនឹងសាប៊ូត្រឹមតែ២០វិនាទី ក៏មានប្រសិទ្ធិភាពដែរ។ ការការពារមួយទៀតក៏មានប្រសិទ្ឋភាពដែរគឺពាក់ម៉ាស់មុខ។

ប្រវត្តិសង្ខេប

Dr.Nobuo Kubota

ធ្វើការនៅគ្លីនិក Sun International Clinic ជំនាញខាងត្រចៀក ច្រមុះ និងបំពង់ក។

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles