Onsen ជាអាងទឹកធំដែលអ្នកទាំងអស់គ្នាចូលមុជត្រាំ។ សូមប្រកាន់ភ្ជាប់ឥរិយាបថដើម្បីរីករាយនឹង Onsen ទាំងអស់គ្នា។
ក្នុងអត្ថបទលេខមុន គេនិយាយអំពី វិធីសាស្រ្តកម្សាន្ត ONSEN បើសិនជាអ្នកមិនទាន់បានអាននោះទេ សូមចូលទៅកាន់ link ខាងក្រោម:
អាក្រាតកាយទាំងអស់!
ពេលចូលបន្ទប់មុជត្រាំ ជាគោលការណ៍ត្រូវ “អាក្រាតកាយទាំងអស់”។ វាប្រហែលជាអៀនខ្មាស់ ប៉ុន្តែវាជាវិន័យជាធម្មតានៃ Onsen។ អាក្រាតកាយទាំងអស់គ្នា សូមក្លាហាន កុំគិតខ្មាស់អៀន។ សូមដោះសំលៀកបំពាក់ រួមទាំងឈុតក្នុង រួចដាក់ក្នុងកញ្រែ្ចង ហើយសំដៅទៅកន្លែងចូលមុជត្រាំទាំងអាក្រាតកាយ។
* សូមប្រើទូរចាក់សោរដាក់វត្ថុមានតំលៃដូចជា កាបូបលុយ ឬទូរស័ព្ទដៃជាដើម។
* ស្បែកជើងសូមដោះដាក់នៅក្នុងធ្នើរនៅមាត់ចូលទីកន្លែង Onsen ហើយនៅ ក្នុងទីកន្លែង Onsen ទូទៅគេពាក់ស្បែកជើងស្លីបព័រ ឬជើងទទេ។
កន្លែងសម្រាប់បុរស កន្លែងសម្រាប់ស្ត្រី ឬមានកន្លែងមុជត្រាំចូលគ្នាខ្លះៗ
កន្លែងមុជត្រាំភាគច្រើនគឺបែងចែកកន្លែងសម្រាប់បុរស និងកន្លែងសម្រាប់ស្ត្រី សូមប្រយ័ត្នកុំអោយច្រលំ។ (“មុជចូលគ្នា (kon-yoku) “មានន័យថា ជា Onsen ដែលចូលមុជត្រាំទាំងបុរសទាំងស្ត្រីជាមួយគ្នាបានតែមានតិចតួច)
មុនចូលមុជត្រាំទឹកក្តៅ សូមលាងសំអាតខ្លួនប្រាណ
ដើម្បីរក្សាទឹកក្តៅដែលទាំងអស់គ្នាចូលមុជត្រាំអោយស្អាត មុនចូលមុជត្រាំសូមលាងសំអាតខ្លួនប្រាណអោយបានស្អាតសិន។
កន្សែងជូតខ្លួន មិនត្រូវដាក់ចូលត្រាំក្នុងទឹកក្តៅឡើយ
កន្សែងជូតខ្លួនដែលប្រើបាំងខ្លួនអាក្រាតបន្តិច អាចយកចូលបន្ទប់មុជត្រាំបានតែមិនអាចដាក់ចូលក្នុងទឹកក្តៅនៃអាងមុជត្រាំបានទេ។ នេះក៍ដើម្បីរក្សាទឹកក្តៅអោយនៅស្អាត។ ពេលត្រាំក្នុងទឹកក្តៅ ជា “ជំនាញ” គេបត់កន្សែងហើយដាក់លើក្បាល។
មួយវិញទៀត សូមកុំអោយសក់ក្បាលចូលត្រាំក្នុងទឹកក្តៅ ដោយចងសក់នៅលើក្បាលជាដើម។ ជាគោលដែលអាចត្រាំក្នុងទឹកក្តៅបានគឺតែខ្លួនដែលត្រូវលាងសំអាតនោះ។ ការគិតយកចិត្តទុកដាក់ដើម្បីរក្សាទឹកក្តៅអោយស្អាត គឺសំខាន់ណាស់។
ការហែលគឺ NO!
មាន Onsen ដែលមានអាងមុជត្រាំធំទូលាយដូចអាងហែលទឹកដែរ ប៉ុន្តែការហែលនៅក្នុងអាងមុជត្រាំនោះគឺ NO!
សូមគិតពិចារណាដើម្បីអោយអ្នកទាំងអស់គ្នាអាចចូលមុជត្រាំក្នុង Onsen បានដោយស្រួលបួល។ Onsen មិនមែនជាអាងហែលទឹកទេ។
អត្ថបទបន្ទាប់ “ONSEN ដ៏ល្បីល្បាញនៅប្រទេសជប៉ុន”
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 27】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~
2021.01.22 NyoNyum KhmerSightseeing
(ភាសាខ្មែរ) ប្រពៃណីពាក់ព័ន្ធនឹងផ្កា SAKURA 【ប្រពៃណី និងវប្បធម៌】
2020.01.29 Sightseeing
(ភាសាខ្មែរ) កន្លែងមើលផ្កា SAKURA 【Special2】
2020.01.29 Sightseeing
(ភាសាខ្មែរ) រដូវផ្កា SAKURA រីក (Sakura Zensen) 【Special1】
2020.01.29 Sightseeing
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer