គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(日本語) How to visit JAPAN
(日本語) How to visit JAPAN
2019.12.04

ទៅទស្សនានៅជប៉ុន តើយើងគួរស្វែងយល់ចំនុចណាខ្លះ?

សង្ខេបព័ត៌មានដែលមានប្រយោជន៍សំរាប់ធ្វើដំណើរទៅប្រទេសជប៉ុន គឺតាំងពីព័ត៌មានមូលដ្ឋានមានដូចជាចំនួនប្រជាជន ផ្ទៃដី អាកាសធាតុ ព្រមទាំងទីកន្លែងទាក់ទាញតាមរដូវកាល និងមធ្យោបាយធ្វើដំណើរក្នុងប្រទេស រហូតដល់របៀបបំពេញបែបបទធ្វើវីសានៅប្រទេសកម្ពុជា។

ព័ត៌មានមូលដ្ឋានរបស់ប្រទេសជប៉ុន

ចំនួនប្រជាជន    123.90លាន នាក់

(ខែតុលា ឆ្នាំ 2019 / ការិយាល័យស្ថិតិនៃក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍)
ប្រទេសកម្ពុជាមានប្រមាណ 15.28 លាននាក់
(ខែមិនា ឆ្នាំ 2019 / ការិយាល័យស្ថិតិនៃក្រសួងផែនការ)។

ផ្ទៃដី 378,000 km²

ប្រមាណពីរដងនៃប្រទេសកម្ពុជា (កម្ពុជាៈ 181,035 km²)។

ម៉ោងនៅជប៉ុន : ម៉ោងកម្ពុជា+2 ម៉ោង

ពេលម៉ោង12ថ្ងៃត្រង់នៅប្រទេសកម្ពុជា គឺត្រូវនឹងម៉ោង2រសៀលនៅប្រទេសជប៉ុន។

ការប្រើប្រាស់ភាសា : ភាសាជប៉ុន (ជាភាសាផ្លូវការជាក់ស្តែង)

 

ប្រជាជនជប៉ុនភាគច្រើនមិនអាចនិយាយភាសាអង់គ្លេសបាន ដូច្នេះវាមានការពិបាកបន្តិចចំពោះភ្ញៀវទេសចរណ៍។ មានកន្លែងជាច្រើនដែលសរសេរការណែនាំជាភាសាអង់គ្លេសដូចជានៅតាមស្ថានីយ៍ជាដើម ប៉ុន្តែក៏មានផ្លាកសញ្ញានៃអគារនិងផ្លូវមួយចំនួនសរសេរតែភាសាជប៉ុនដែរ។ វាមានភាពងាយស្រួលបើរៀបចំទុកនូវកម្មវិធីណែនាំនៅក្នុងទូរស័ព្ទស្មាតហ្វូន ឬផែនទីដែលសរសេរជាភាសាអង់គ្លេស។

រូបិយប័ណ្ណ US$1(ប្រហែល 4000រៀល)= ប្រហែល 108 យ៉េន ខែតុលា ឆ្នាំ2019

* អត្រាប្តូរប្រាក់ប្រែប្រួលជារៀងរាល់ថ្ងៃ។
នៅប្រទេសជប៉ុនមានក្រដាសប្រាក់ចាប់ពី 1,000យ៉េនឡើងទៅ ហើយតម្លៃតូចជាងនេះគឺជាកាក់។

លុយធីប
នៅប្រទេសជប៉ុនមិនមានទំលាប់ឱ្យលុយធីបទេ។

ពន្ធលើការប្រើប្រាស់ 10%

ចាប់ពីឆ្នាំ2019 នេះជាគោលការណ៍តម្លៃដែលបង្ហាញលើទំនិញ គឺតម្លៃពន្ធត្រូវបានរួមបញ្ចូលជាស្រេច ក៏មានករណីពិសេសដែលពន្ធ 8% ត្រូវបានកាត់ផងដែរ។

ហាងទំនិញដែលលើកលែងពន្ធ
នៅហាងទំនិញដែលលើកលែងពន្ធប្រើប្រាស់ 10% ត្រូវបានលើកលែង។ គិតត្រឹមខែមេសា ឆ្នាំ2019 មានប្រហែល 50,000 ហាងនៅទូទាំងប្រទេសដែលផ្តោតសំខាន់លើហាងលក់គ្រឿងអេឡិចត្រូនិច ហាងលក់ថ្នាំ ហាងលក់សំភារៈផ្សេងៗ។ល។ គេត្រូវការលិខិតឆ្លងដែន (ច្បាប់ដើម) ដែលមានបង្ហាញត្រាសុំទិដ្ឋិការគឺជាកាចាំបាច់។

▼ យោងតាម
● Website「JAPAN. Tax-Free Shop」

https://tax-freeshop.jnto.go.jp/eng/index.php

បន្ថែមលើព័ត៌មានការស្វែងរកហាងទំនិញដែលលើកលែងពន្ធ និងរបៀបកាត់ពន្ធក៏មានការណែនាំកន្លែងទេសចរណ៍តាមតំបន់នីមួយៗក្នុងប្រទេសជប៉ុនផងដែរ។

ការពិសាសុរា・ការជក់បារី

នៅក្នុងប្រទេសជប៉ុនការផឹកស្រានិងជក់បារីក្រោមអាយុ20ឆ្នាំត្រូវបានហាមឃាត់ដោយច្បាប់។ ជនបរទេសដែលស្នាក់នៅប្រទេសជប៉ុនត្រូវគោរពតាមច្បាប់របស់ជប៉ុន ដូច្នេះត្រូវប្រុងប្រយ័ត្ន! នៅភោជនីយដ្ឋានដែលលក់ស្រា និងហាងលក់បារីគឺត្រូវមានកាតបង្ហាញអត្តសញ្ញាណប័ណ្ណដែលអាចផ្ទៀងផ្ទាត់អាយុបាន។

កន្លែងជក់បារី
ការជក់បារីនៅតាមដងផ្លូវគឺត្រូវបានហាមឃាត់ដោយបទបញ្ញត្តិនៃក្រុងខ័ណ្ឌឃុំភូមិជាច្រើនកន្លែង ប្រសិនបើអ្នកជក់បារីនៅក្រៅកន្លែងដែលកំណត់ គឺត្រូវបង់លុយពិន័យ ដូច្នេះត្រូវប្រយ័ត្ន។ ភាគច្រើននៅតាមហាងកាហ្វេ និងភោជនីយដ្ឋានជាដើមគឺត្រូវបានបែងចែក
ផ្នែកកន្លែងមិនជក់បារី និងផ្នែកកន្លែងជក់បារី។

តង់ស្យុងអគ្គិសនី

តង់ស្យុងអគ្គិសនីរបស់ប្រទេសជប៉ុនគឺ 100V ប្រេកង់នៅភាគខាងកើតប្រទេសជប៉ុនគឺ 50Hz សម្រាប់នៅភាគខាងលិចប្រទេសជប៉ុនគឺ 60Hz។ ពេលប្រើប្រាស់គ្រឿងអគ្គិសនីតង់ស្យុង 200V នៃប្រទេសកម្ពុជាក្នុងប្រទេសជប៉ុនគឺចាំបាច់ត្រូវប្រើប្រដាប់ផ្លាស់ប្តូរតង់ស្យុងអគ្គិសនី។ អាដាប់ទ័រថាមពលភាគច្រើនសម្រាប់សាកកុំព្យូទ័រផ្ទាល់ខ្លួន និងទូរស័ព្ទថ្មីៗនេះអាចប្រើប្រាស់បានទូទាំងពិភពលោក ដូច្នេះរបស់ភាគច្រើនអាចប្រើប្រាស់បាន (INPUT:100-240V
50-60Hz)។ នៅក្នុងប្រទេសជប៉ុនរូបរាងនៃព្រីភ្លើងគឺជាប្រភេទមានរន្ធដោតពីររាងតំប៉ែតប្រភេទ A។ សូមប្រុងប្រយ័ត្នចំពោះឧបករណ៍ដែលមានឌុយដោតភ្លើងខុសគ្នា (ប្រភេទមូល ប្រភេទមានជើងបីជាដើម។ល។) គឺអ្នកត្រូវការអាដាប់ទ័រដើម្បីដោតវា។
※ ប្រដាប់ផ្លាស់ប្តូរតង់ស្យុងអគ្គិសនី និងអាដាប់ទ័រដោតគឺអាចទិញបាននៅតាមហាង
អគ្គិសនីធំៗក្នុងប្រទេសជប៉ុន។

 

 

ការទំនាក់ទំនង

ការប្រើប្រាស់ទូរស័ព្ទដៃ
នៅក្នុងប្រទេសជប៉ុនការប្រើប្រាស់ទូរស័ព្ទដៃគឺត្រូវចុះកិច្ចសន្យាជាមួយក្រុមហ៊ុទូរគមនាគមន៍ហើយបង់ថ្លៃសេវាប្រចាំខែរួមទាំងការនិយាយទូរស័ព្ទ និងសេវាអ៊ីនធើណេត។ បើប្រៀបធៀប
ដូចនឹងប្រទេសកម្ពុជាដែលទិញSIMកាតរបស់ក្រុមហ៊ុនទូរគមនាគមន៍គឺមានភាពស្មុគស្មាញបន្តិច ប៉ុន្តែនៅតាមព្រលានយន្តហោះជប៉ុនមានលក់SIMកាតសម្រាប់ភ្ញៀវទេសចរណ៍បរទេស។

កន្លែង WiFi ឥតបង់លុយ
ប្រព័ន្ធអ៊ីនធើណេត WiFi ដែលឥតគិតថ្លៃក៏កំពុងតែកើនឡើងផងដែរនៅតាមភោជនីយដ្ឋាន និងស្ថានីយ៍រថភ្លើងជាដើម ប៉ុន្តែដើម្បីប្រើប្រាស់គេតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនសិន ដូច្នេះត្រូវប្រុងប្រយ័ត្ន។ ថ្មីៗនេះប្រសិនបើអ្នកទាញយកកម្មវិធីទុកជាមុនអ្នកអាចប្រើប្រាស់់សេវាកម្មប្រព័ន្ធអ៊ីនធើណេត WiFi ឥតគិតថ្លៃនៅកន្លែងផ្សេងៗជាច្រើន។

▼ យោងតាម
● Website 「JAPAN Mobile Tips」
www.jnto.go.jp/mobiletips/eng/

គេហទំព័រដែលសង្ខេបព័ត៌មានការប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសជប៉ុន។ SIM កាត រូតទ័រ WiFi ការប្រើប្រាស់ WiFi ឥតគិតថ្លៃជាដើម។
● 「Japan Connected-free Wi-Fi 」
● 「Travel Japan Wi-Fi 」
ប្រសិនបើអ្នកទាញយកកម្មវិធីទាំងពីរខាងលើទុកជាមុនអ្នកអាចប្រើប្រាស់សេវាកម្ម WiFi ឥតគិតថ្លៃនៅកន្លែងដែលមាន WiFi។

ថ្ងៃឈប់សម្រាក

ថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ2019 មានដូចខាងក្រោម។ នៅពេលថ្ងៃឈប់សម្រាកត្រួតគ្នាចំថ្ងៃអាទិត្យគឺត្រូវផ្ទេរទៅឈប់នៅថ្ងៃច័ន្ទបន្តទៀតវិញ។ នៅប្រទេសជប៉ុនគេធ្វើដំណើរកំសាន្តនៅថ្ងៃចុងសប្តាហ៍ នៅមុនថ្ងៃបុណ្យមួយថ្ងៃ~ថ្ងៃបុណ្យ វិស្សមកាលបុណ្យ OBON (ថ្ងៃទី13ដល់ថ្ងៃទី16ខែសីហា) បុណ្យចូលឆ្នាំថ្មី (ថ្ងៃទី29ខែ12ឆ្នាំ2019~ថ្ងៃទី3ខែ1ឆ្នាំ2020) គឺធ្វើឱ្យចរាចរណ៍មានភាពមមាញឹកនិងតម្លៃសណ្ឋាគាឡើងថ្លៃទៀតដូច្នេះសូមប្រុងប្រយ័ត្ន។


សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles