លោក លូ ម៉េង ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Almond Hospitality Group ដែលប្រតិបត្តិការភោជនីយដ្ឋានខ្មែរអ៊ុយគុយទាវនិងភោជនីយដ្ឋានចិន Yi Sang និង Seven Sea ជាដើម។ លោកក៏ជានាយកនៃ THALIAS hospitality ដែលគ្រប់គ្រងភោជនីយដ្ឋានម្ហូបខ្មែរមួយចំនួនដូចជា ភោជនីយដ្ឋាន MALIS ជាដើម និងជាប្រធានសហព័ន្ធចុងភៅកម្ពុជាផងដែរ។
សំណួរ៖ តើប្រហុកមានលក្ខណៈពិសេសយ៉ាងដូចម្តេចចំពោះម្ហូបខ្មែរ?
នៅក្នុងផ្ទះបាយ គេហៅប្រហុកថាជាអំបិលមានរសជាតិ។ នៅគ្រប់ក្នុងផ្ទះបាយរបស់ខ្មែរយើង ប្រហុកគឺមានវត្តមានជាប្រចាំ។
ខ្មែរយើងអាចធ្វើប្រហុកបានជារៀងរាល់ឆ្នាំ ដូច្នេះនេះជាមូលហេតុដែលប្រហុកគឺតែងតែមានវត្តមាន ហើយមិនអាចខ្វះបាននៅក្នុងផ្ទះបាយពេញមួយឆ្នាំសម្រាប់មុខម្ហូបខ្មែរ។ ប្រហុកជាគ្រឿងផ្សំមួយប្រភេទដែលជាអ្នកកំណត់នូវរសជាតិសម្រាប់ម្ហូបខ្មែរ ដែលមិនអាចខ្វះបាន។ ប្រសិនជាអ្នកចម្អិនម្ហូបខ្មែរដោយពុំដាក់ប្រហុកទេនោះ វានឹងធ្វើឱ្យអ្នកញុំាមានអារម្មណ៍ថាហាក់ដូចជាខ្វះជាតិអ្វីម្យ៉ាងជាមិនខាន។
មានខ្មែរយើងខ្លះតំណាលតគ្នាថា នៅពេលកូនប្រុសទៅដណ្តឹងកូនស្រីពីគ្រួសារណាមួយនោះ គឺគេយកប្រហុកទៅជាមួយ ដើម្បីឱ្យឪពុកម្តាយខាងកូនស្រីពេញចិត្ត។ ដូច្នេះយើងឃើញថា ប្រហុកនេះមានតម្លៃណាស់សម្រាប់មុខម្ហូបខ្មែរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរយើង។
សំណួរ៖ តើលក្ខណៈពិសេសរបស់ប្រហុកខ្មែរ និងរបៀបប្រើប្រហុកខ្មែរវិញគឺវាយ៉ាងម៉េចដែរ?
ភាពខុសគ្នានៃប្រហុកខ្មែរ និងប្រហុកដែលផលិតនៅក្នុងប្រទេសជិតខាងយើងនោះ គឺការប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ។ ត្រីធម្មជាតិពីបឹងទន្លេសាប និងទន្លេមេគង្គដែលធំធាត់ដោយការកើនឡើងនៃទឹកនៅរដូវវស្សាគឺជាលក្ខណៈពិសេសពីធម្មជាតិមួយដែលយើងមាន។ ម្យ៉ាងទៀត ប្រហុកខ្មែរគឺធ្វើឡើងដោយប្រើប្រាស់អំបិលធម្មជាតិពីខេត្តកំពត ដែលមានជាតិខនិជពីសមុទ្រក៏ធ្វើឱ្យប្រហុកខ្មែរយើងកាន់តែពិសេសថែមទៀតផងដែរ។
នៅប្រទេសកម្ពុជាគេនិយមប្រើប្រហុកជាគ្រឿងផ្សំសម្រាប់យកក្លិន និងជាទឹកជ្រលក់ផងដែរ។ ដូច្នេះប្រសិនបើយើងប្រៀបធៀបនឹងទឹកត្រី ដែលប្រទេសជិតខាងយើងប្រើជាទូទៅសម្រាប់ម្ហូបគេនោះ ឃើញថាប្រហុកយើងធ្វើឱ្យរសជាតិម្ហូបមានលក្ខណៈមុត និងស្មុគស្មាញពិសេសខុសពីគេ។ លើសពីនេះទៀត មានម្ហូបខ្មែរជាច្រើនប្រភេទដែលប្រើប្រហុក ហើយក្នុងនោះគេអាចញុំាវាជាទឹកជ្រលក់ ជាមួយសាច់គោ ត្រី និងគ្រឿងសមុទ្រ ឬបន្លៃផ្សេងៗជាដើមបានយ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។
សំណួរ៖ សព្វថ្ងៃឃើញថាមានយុវជនខ្មែរមួយចំនួនមិនសូវចូលចិត្តប្រហុក តើមូលហេតុអ្វីដែលនាំឱ្យពួកគាត់គិតបែបនេះ?
នេះប្រហែលមកពីវិធីនៃការចម្អិនម្ហូបដែលប្រើប្រហុកមិនបានត្រឹមត្រូវហើយមើលទៅ។ ជាទូទៅ ប្រហុកទទេគឺមានក្លិនមិនសូវល្អនោះទេ ដូច្នេះចំណុចសំខាន់គឺនៅពេលចម្អិន បានន័យថាគឺគេត្រូវដឹងពីលក្ខណៈពិសេសរបស់ប្រហុក និងវិធីសាស្រ្តនៃការចម្អិនឱ្យច្បាស់។ បើពុំដូច្នោះទេ អ្នកញុំានឹងពុំទទួលបានរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់ពីប្រហុកឡើយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកប្រើប្រហុកពុំមានគុណភាពល្អ ក៏វាធ្វើឱ្យក្លិនមិនល្អនោះនៅសល់ក្នុងម្ហូបអ្នកផងដែរ។ ទាំងនេះនឹងនាំឱ្យអ្នកញុំាម្ហូបប្រហុកមួយចំនួនមិនចូលចិត្តវាក៏ថាបាន។
សំណួរ៖ តើមានមុខម្ហូបប្រហុកបែបណាដែលពិសេសនៅក្នុងហាងរបស់លោកទេ?
នៅហាងអ៊ុយគុយទាវយើងខ្ញុំ មានម្ហូបញុំាបន្លែប្រើទឹកប្រហុកពិសេសប្រចាំហាង ហើយវាក៏ពេញនិយមចំពោះជនបរទេសដែរ។ ក្រៅពីនោះយើងក៏មានម្ហូបទឹកគ្រឿង និងប្រភេទសម្លដូចជា សម្លប្រហើរ សម្លកកូរ(ខ្មែរខ្លះហៅសម្លបន្លែ១០០មុខ) ជាដើមដែលចម្អិនជាពិសេសសម្រាប់ជនជាតិខ្មែរយើង និងជនបរទេសផងដែរ។ លើសពីនេះទៀត ហាងអ៊ុយគុយទាវយើងខ្ញុំក៏មានប្រភេទគុយទាវពិសេសប្រចាំហាងផ្សេងៗដូចជា គុយទាវសម្លអង្កលីង និងម្ហូបខ្មែរពិសេសជាច្រើនទៀតផងដែរ។
គុយទាវសម្លអង្កលីង ៤.៥ ដុល្លារ
ញុំាសាច់គោគល់ស្លឹកគ្រៃទឹកប្រហុក ៦ ដុល្លារ
គុយទាវភ្នំពេញ / ៥ ដុល្លារ
ញុំាបន្លែ៣ប្រភេទជាមួយសាច់មាន់ ៥ ដុល្លារ
ទឹកគ្រឿងបាត់ដំបង ៥ ដុល្លារ
ភោជនីយដ្ឋានម្ហូបខ្មែរ មានសាខា៣ទីតាំងក្នុងទីក្រុងភ្នំពេញ។ លោកអ្នកអាចរីករាយជាមួយនឹងប្រភេទគុយទាវ និងមុខម្ហូបខ្មែរជាច្រើន។
- Uy Kuyteav Restaurant – Kampuchea Krom
N° 890, St. 128 Sangkat Tek La Ork I, Kampucheakrom Blvd,
Phnom Penh, Cambodia.
Hotline: +855 15 91 68 68
Hours: 6:00 am – 5:00 pm daily including Public Holidays
- Uy Kuyteav Restaurant – Aeon Mall
#L2, Ground Floor in Aeon Mall, next to Entrance A-Sweet Zone,
Phnom Penh, Cambodia.
Hotline: +855 15 26 68 68
Hours: 8:00 am – 10:00 pm daily including Public Holidays
- Uy Kuyteav Restaurant – Hanoi Blvd
No 186, St. 1019 (Phnom Penh Hanoi Friendship Blvd),
Sangkat Khmuonh, Sen Sok District, Phnom Penh, Cambodia.
Hotline: +855 95 4567 43
Hours: 6:00 am – 5:00 pm daily including Public Holidays
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 44】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer