គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) 【Japan View】ពិធីបុណ្យដែលមានឥទ្ធិពលខ្លាំងក្លាស្នងពីសម័យកាលមួយទៅសម័យកាលមួយ
(ភាសាខ្មែរ) 【Japan View】ពិធីបុណ្យដែលមានឥទ្ធិពលខ្លាំងក្លាស្នងពីសម័យកាលមួយទៅសម័យកាលមួយ
2019.09.18

ពិធីបុណ្យ Kawagoe ត្រូវបានគេហៅជាផ្លូវការថាពិធីបុណ្យ Kawagoehikawa ជារៀងរាល់ឆ្នាំនាខែតុលា ក្នុងរយៈពេល២ថ្ងៃ គេប្រារព្ធពិធីនេះឡើងជាពិធីបុណ្យនៃព្រះវិហារ Kawagoehikawa ដែលជាពិធីបុណ្យទ្រង់ទ្រាយធំមួយដែលមានអ្នកចូលរួមទស្សនាជាង៨០​ម៉ឺនអ្នក។ ពិធីបុណ្យនេះ មានប្រភពកើតចេញពីការសាងសង់ក្រុងសារឡើងវិញ បន្ទាប់ពីមានអគ្គិភ័យដែលបានបំផ្លាញក្រុង Kawagoe ទាំងមូលនៅឆ្នាំ១៦០០ ហើយវិធីសាស្រ្តនៃការសាងសង់មានការផ្លាស់ប្តូរនៅគ្រប់ជំនាន់ជារៀងរាល់ឆ្នាំ។ ប្រទេសជប៉ុនបានធ្វើទំនើបកម្មដោយទទួលយកវប្បធម៌ និងបច្ចេកវិទ្យាពីបច្ចឹមប្រទេសកាលពីប្រមាណ១៥០ឆ្នាំមុន ក៏ប៉ុន្តែពិធីបុណ្យ Kawagoe នេះបានស្នងបន្តជាង៣៧០ឆ្នាំមុន ដោយពុំមានការផ្លាស់ប្តូរនូវរចនាបថ និងភាពប្រណិតនៃសម័យ Edo នោះឡើយ។ នៅឆ្នាំ២០០៥ ពិធីបុណ្យនេះត្រូវបានគេចាត់ជាសម្បត្តិវប្បធម៌ជាតិសាសន៍អរូបីយមួយរបស់ប្រទេសជប៉ុន។ ម្យ៉ាងទៀតនៅឆ្នាំ២០១៦ ពិធីនេះក៏ត្រូវបានកត់ត្រាជាពិធីបុណ្យមួយនៃ “ពិធីបុណ្យYama, Hoko, Yatai”  ទៅក្នុងបញ្ជីបេតិកភណ្ឌ័វប្បធម៌អរូបីយនៃអង្គការ Unesco ផងដែរ។

លក្ខណៈពិសេសរបស់ពិធីបុណ្យ Kawagoe គឺការដង្ហែរយានហែរក្បួនជាច្រើនគ្រឿង ដែលបំពាក់ដោយរូបតុក្កតាដ៏ឆើតឆាយដើរជុំវិញក្រុងទាំងមូល។ ចំនុចទស្សនាដ៏គួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺការស្រែកលើកទឹកចិត្តនៃទស្សនិកជនដែលទស្សនាការសំដែងភ្លេងដោយខ្លុយ ស្គរ កណ្តឹងគង និងរបាំនៃយានដង្ហែរជាច្រើនគ្រឿងដែលជួបជុំនៅក្នុងក្រុង។ នៅក្នុងនោះ ពិធីដែលប្រារព្ធនៅពេលរាត្រីក៏មានការទាក់ទាញខ្លាំងផងដែរ។ នៅក្នុងឆ្នាំនេះ ពិធីនេះនឹងគ្រោងប្រារព្ធឡើងនាថ្ងៃទី១៩​ និង២០ ខែតុលា។ ទីក្រុង Kawagoe មានភាពល្បីល្បាញដោយមានសេសសល់នូវទេសភាពទីក្រុងបុរាណ និងមានភ្ញៀវទេសចរមកទស្សនាពេញមួយឆ្នាំ។ វាជាពិធីមួយដែលភ្ញៀវទេសចរបរទេសគួរតែទស្សនា ព្រោះយើងអាចធ្វើដំណើរដោយរថភ្លើងពីក្រុងតូក្យូមកទីក្រុងនេះបាន ដោយចំណាយពេលត្រឹមតែ៣០នាទី។

 

Caption with map:Saitama Kawagoe city

NyoNyum Khmer No.35





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles