គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

បំពាក់ម៉ាស់ក្រណាត់ថ្វាយបដិមាព្រះពោធិសត្វដ៏ធំ Aizu Jibo Daikannon ដើម្បីសុំសេចក្តីសុខឱ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩
បំពាក់ម៉ាស់ក្រណាត់ថ្វាយបដិមាព្រះពោធិសត្វដ៏ធំ Aizu Jibo Daikannon  ដើម្បីសុំសេចក្តីសុខឱ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩
2021.08.02

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គេបានពាក់ម៉ាស់ក្រណាត់ដ៏ធំមួយផ្ទាំងពណ៌ផ្កាឈូក ដែលមានបណ្តោយប្រវែង៥,៣ម៉ែត្រ ទទឹង៤,១ម៉ែត្រ និងទម្ងន់៤០គីឡូក្រាម គ្របនៅលើព្រះភ័ក្រនៃបដិមាព្រះពោធិសត្វ “Aizu Jibo Daikannon” ដែលមានកម្ពស់ដល់ទៅ៥៧ម៉ែត្រ។ គោលបំណងនៃការបំពាក់ម៉ាសក្រណាត់នេះ ពោលគឺដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនជប៉ុន​ និងមនុស្សនៅលើសកលលោកឱ្យឆ្លងផុតពីជម្ងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកលមួយនេះ។

បដិមាព្រះពោធិសត្វនេះបានសាងនៅក្នុងឆ្នាំ១៩៨៧ នៅក្នុងភូមិមួយឈ្មោះ Yasuraginosatokairitsu ក្នុងខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតដោយសារសង្រ្គាម និងជាការចងចាំពីគុណតម្លៃនៃសន្តិភាព។ យោងតាមសារពត៌មានរបស់ MAINICHI NEWSPAPERS នៅប្រទេសជប៉ុនបានឱ្យដឹងថា កាលពីខែកុម្ភៈ កន្លងទៅ ថ្មីៗនេះ នៅខេត្តហ្វុគុសុីម៉ាមានរញ្ជួយដីដ៏ធំនៅតំបន់ឆ្នេរសមុទ្រ ដែលធ្វើឲ្យមានស្នាមប្រេះមួយចំនួនលើព្រះបដិមាដ៏ធំនេះ។ ស្របពេលនៃការជួសជុលស្នាមប្រេះទាំងនោះ អាជ្ញាធរក៏បានសម្រេចបំពាក់ម៉ាស់ក្រណាត់នេះ គ្របលើព្រះភ័ក្របដិមាតែម្តង។ សិប្បករចំនួន៧នាក់បានត្បាញក្រណាត់ម៉ាស់នេះដោយដៃ ដែលវាអាចទប់នឹងល្បឿននៃកម្លាំងខ្យល់បក់៤០ម៉ែត្រក្នុងមួយវិនាទីបាន។

Brown color : Fukushima Prefecture, Aixukawamatsu City, Kawahigashi District.

ភូមិ Yasuraginosatokairitsu គឺជាតំបន់ទេសចរណ៍មួយដ៏សំខាន់នៅក្នុងតំបន់។ គេអាចទស្សនានូវទេសភាពភូមិ រួមទាំងទេសភាពវាលស្រែ និងព្រៃភ្នំដ៏ស្រស់ត្រកាលពីផ្នែកខាងលើនៃព្រះបដិមានេះ។ នៅក្បែរព្រះបដិមានេះក៏មានឧទ្យានដ៏ធំមួយសម្រាប់ភ្ញៀវទេសចរមកកម្សាន្តដែរ ជាពិសេសនៅរដូវផ្ការីក (ចន្លោះខែមិនា និងខែមិថុនា)។

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 46】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles