គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > in Cambodia > Social Contribution > JICA in Cambodia > Water Supply ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កំពុងត្រៀមផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត ជាងមួយម៉ឺនគ្រួសារប្រើប្រាស់

Water Supply ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កំពុងត្រៀមផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត ជាងមួយម៉ឺនគ្រួសារប្រើប្រាស់

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ គម្រោងពង្រីកប្រព័ន្ធទឹកស្អាតខេត្តកំពត បានធ្វើការបើកសម្ពោធដាក់អោយប្រើប្រាស់ជាស្ថាពរ ដោយមានការចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  គម្រោងនេះចំណាយថវិកាចំនួន ប្រមាណ 26លានដុល្លាសហរដ្ឋអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ជាមួយគ្នានេះផងដែរ គម្រោងនេះបានផ្តល់សម្ភារៈចំនួន ៩០០ឈុត សម្រាប់តភ្ជាប់បណ្តាញទឹកស្អាត ចូលផ្ទះប្រជាពលរដ្ឋ។

បើតាមការអោយដឹងពីលោក ទី គាន (TY Kean) អ្នកគ្រប់គ្រងរបស់ Kampot Water Works (KWW) បានអោយដឹងថា “ប្រភពទឹកឆៅដែលយកមកធ្វើជាទឹកស្អាតនោះ គឺបានមកពី ប្រភពទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តខេត្តកំពតបាននឹងកំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោង/ថ្ងៃ។ ដែលក្នុងនោះដែរ តំបន់សេវាកម្មរបស់អង្គភាពរដ្ឋាករទឹកខេត្តកំពតគឺមាន នៅក្នុងខេត្តកំពតទាំងមូលដែលមាន ៥សង្កាត់ និង ៦ឃុំ នៅក្នុងស្រុកទឹកឈូ ដែលសរុបជាងមួយម៉ឺនគ្រួសារ។”

ក្នុងគម្រោងនេះ គេបានផ្តោតទៅលើការសាងសង់គ្រឹះស្ថានទឹកស្អាតសំខាន់ៗមួយចំនួនដូចជា៖

១. អាងស្តុកទឹក (8,250 m3/ថ្ងៃ)

២. រោងចក្រប្រព្រឹត្តកម្មទឹក (7,500 m3/ថ្ងៃ)

៣. បណ្តាញបញ្ជូនទឹកឆៅទៅកាន់រោងចក្រប្រព្រឹត្តិកម្មទឹក  (5.3 km)

៤. បណ្តាញទុយយោចែកចាយទឹក (88.9 km)

៥. អាគាររដ្ឋបាល និងអាគារផ្សេងៗដែលចាំបាច់

ជាមួយគ្នានោះដែរគេរំពឹងទុកថា ក្រោយពីមានគម្រោងដែលជាជំនួយរបស់ប្រទេសជប៉ុន អត្រាផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់ នឹងកើនពី ៤៧% (ក្នុងឆ្នាំ ២០១៣ មុនពេលចាប់ផ្តើមគម្រោង) រហូតទៅដល់ ៩២%  (ក្នុងឆ្នាំ ២០២១) ដែលរួមជាមួយការកើនឡើងនៃប្រជាជនដែលប្រើប្រាស់ទឹកស្អាត ផ្សំជាមួយ ការយកចិត្តទុកដាក់ ការថែទាំ និងការផ្លាស់ប្តូរ ការប្រើប្រាស់ទឹកស្អាត ដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹក៕

 

 

Type of support: Grant Aid (¥2,985mil.)
Place: Kampot
Year: Agreement in 2015
(Construction period: April 2016 – August 2018)