ប្រទេសកម្ពុជា និងប្រទេសជប៉ុន ព្រួតដៃសហការជាមួយគ្នា គឺយូរណាស់មកហើយ។ ដូចជាការងារទឹកស្អាត នេះអញ្ចឹង ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងធ្វើការងារនេះយ៉ាងខ្លាំងដើម្បីអ្នកទាំងអស់គ្នា។
អត្ថបទដំបូងបានណែនាំស្តីអំពីស្ថានភាពទឹកនៅទីក្រុងភ្នំពេញបន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់នៅក្នុងទសវត្សឆ្នាំ១៩៩០ និងស្ថានភាពក្រុង Kitakyushu បានធ្វើឡើងដោយក្តីរំភើបនឹងបំណងប្រាថ្នានៃយុវជនទឹកស្អាតកម្ពុជាក្នុងការ “ផ្គតផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា”។
នេះជាអត្ថបទទី២ បន្ទាប់ពីលេខ ១ យើងនឹងប្រាប់អ្នកពីអ្វីដែល Kitakyushu បានធ្វើ!
“ធនធានមនុស្ស” ដែលបានបង្កើតអច្ឆរិយទីក្រុងភ្នំពេញ
(ដំណាក់កាលទី ១ ៖ ២០០៣ – ២០០៦)
ក្រុង Kitakyushu បានផ្តល់ដំបូងនោះ គឺការផ្ទេរបច្ចេកវិទ្យានៃ “តំបន់ចែកចាយទឹក” និង “ប្រព័ន្ធគ្រប់គ្រងការចែកចាយទឹក” ដែលត្រូវបាននាំមកដោយក្រុង Kitakyushu ជាវិធីសាស្រ្តគ្រប់គ្រងការថែរក្សានៃប្រព័ន្ធបំពង់ចែកចាយទឹក។ ដោយធ្វើការបែងចែកជា ៤១ តំបន់ ចំពោះប្រព័ន្ធបំពង់ចែកចាយទឹកក្នុងក្រុងភ្នំពេញដែលមានប្រវែងសរុបប្រមាណ ១៣០០ គីឡូម៉ែត្រ ដែលមានការតំឡើងនូវនាឡិកាវាស់ចំណុះលំហូរ និងនាឡិកាវាស់សម្ពាធទឹកតាមតំបន់នីមួយៗ ហើយធ្វើការបញ្ជូនទិន្នន័យត្រូវបានវាស់ និងកត់ត្រារាល់ ១ នាទីម្តង ទៅកាន់ប្រព័ន្ធតេលេម៉ែត្រ និងឧបករណ៍ត្រួតពិនិត្យកណ្តាលដែលប្រើខ្សែរទូរសព្ទ។ ប្រព័ន្ធនេះសម្រាប់វាស់ចំណុះទឹកខ្ជះខ្ជាយ (ទឹកធ្លាយជាដើម) ហើយធ្វើការសម្រេចនូវការគ្រប់គ្រងនិងថែរក្សានូវអាគារចែកចាយទឹកដែលមានប្រសិទ្ធភាព ដោយការអនុវត្តន៍នូវការត្រួតពិនិត្យទឹកខ្ជះខ្ជាយ (ធ្លាយ/លេច) តាមតំបន់ដែលមានតួលេខមិនល្អ។
ដោយមានការវាយតម្លៃខ្ពង់ពីលទ្វផលនោះ នៅខែតុលា ឆ្នាំ២០០៣ គម្រោងសហប្រតិបត្តិការបច្ចេកទេស JICA ត្រូវបានចាប់ផ្តើមដោយការណែនាំរបស់មន្ទីរទឹកស្អាតនៃក្រុង Kitakyushu។ មានការផ្តួចផ្តើមនូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បំរើការនៅ PPWSA ក្នុងគោលបំណងកាត់បន្ថយនៃការខ្ជះខ្ជាយបរិមាណទឹក (ការលេចធ្លាយ និងលួចទឹក) ការផ្គត់ផ្គង់ទឹកទៀតទាត់ ការដំណើរការនៃស្ថានីយចម្រុះទឹកស្អាតដ៏ត្រឹមត្រូវ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក និងការគ្រប់គ្រងថែរក្សាដ៏ត្រឹមត្រូវនៃសម្ភារៈអគ្គីសនី និងម៉ាស៊ីន។ លើសពីនេះ ក៏មានការធ្វើឱ្យមានការរីកចំរើននៃបច្ចេកវិទ្យានៃបុគ្គលិកទឹកស្អាតនៅកម្ពុជា រួមជាមួយ OJT និងកម្មសិក្សាបច្ចេកទេសនៅប្រទេសជប៉ុនផងដែរ។ ការបង្កើតអាគារ និងសាងសង់ស្ថានីយចម្រុះទឹកស្អាត គឺជាសកម្មភាពដែលទាមទារការអត់ធ្មត់ និងពេលវេលាយូរ ក៏ប៉ុន្តែបើពុំមានការបណ្តុះបណ្តាលធនធានមនុស្សត្រឹមត្រូវនោះទេ ទោះជាសាងសង់អាគារនិងសម្ភារៈក៏ដោយក៏ពុំមានន័យនោះទេ។ ដោយយល់ឃើញនូវភាពចាំបាច់បែបនេះ ក្រុង Kitakyushu បានចាប់ផ្តើមនូវការបណ្តុះបណ្តាលនោះឡើងមក។
ជាលទ្ធផល ក្រុងសម្រេចបាននូវគោលដៅនីមួយៗទាំងនោះបន្តិចម្តងៗ ហើយនៅប្រទេសជប៉ុនក៏ដោយ បើកម្រិតចំណុះទឹកខ្ជះខ្ជាយ ត្រូវបានថយចុះមកក្រោម ៨% នោះ នឹងត្រូវបានគេចាត់ទុកថាជាអង្គភាពសាជីវកម្មដ៏ល្អបំផុតមួយ។ បើប្រៀបធៀបនឹងឆ្នាំ១៩៩៣ មានតួលេខដែលបង្ហាញពីសមិទ្ធផលទាំងនោះ។
ជាពិសេសចំនុចត្រូវយកចិត្តទុកដាក់នោះគឺសមិទ្ធផលនៃស្ថេរភាពនៃការគ្រប់គ្រងរបស់ PPWSA។ ដោយសារមានអត្រានៃតម្លៃបង់ប្រាក់ប្រើប្រាស់ទឹកស្អាតថ្លៃ ទើបចាប់ពីឆ្នាំ២០០១ មកទោះបីជាគ្មានការតម្លើងថ្លៃទឹកស្អាតក្តី ក៏ការគ្រប់គ្រងមានស្ថេរភាព ហើយ PPWSA បានសម្រេចនូវគោលបំណងដែលបានលើកឡើងអំពី “ការផ្គត់ផ្គង់ទឹកស្អាតដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ”។ តាមរយៈការផ្តល់នូវបំពង់ផ្គត់ផ្គង់ទឹកស្អាតដោយឥតសំណងទៅកាន់តំបន់ក្រីក្រជាដើម បានជួយបរិច្ចាគយ៉ាងធំធេងដល់វិធានការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
នេះជាមោទនភាពរបស់បុគ្គលិកនៃ PPWSA។ អតីតប្រធាន PPWSA ឯកឧត្តម ឯក សុនចាន់ បានព្យាយាមកែប្រែការយល់ឃើញ និងបង្កើនសីលធម៌របស់បុគ្គលិក។ ការប្រកាសនៅមុខបុគ្គលិកគ្រប់គ្នានូវការតាំងចិត្ត ដែលមានការកំណត់នូវគោលបំណងរួមរបស់ស្ថាប័ន ហើយតម្លើងប្រាក់ខែប្រសិនបើសម្រេចបានគោលដៅ ដោយការសន្សំនូវសមិទ្ធផលជាក់លាក់នោះ បានធ្វើឱ្យបុគ្គលិកអង្គភាពទឹកស្អាតមានការខិតខំប្រឹងប្រែងចំពោះការងារពួកគេ។ ជំនួយពុំអាចមានប្រសិទ្ធភាពបានទេ ប្រសិនបើភាគីនៃប្រទេសជួយធ្វើតែឯងនោះ។ ដូច្នេះលទ្ធផលអាចសម្រេចទៅបាន លុះត្រាតែមានការខិតខំប្រឹងប្រែងធ្វើការងាររួមគ្នានៃអ្នកម្ចាស់ស្រុក។
ការពង្រីកទឹកស្អាតទៅកាន់តំបន់ជាមួយ PPWSA
(ដំណាក់កាលទី ២ ៖ ២០០៧ – ២០១២)
គម្រោងដែលមានសមិទ្ធផលធំមួយនៅទីក្រុងភ្នំពេញ ជាជំហានបន្ទាប់ នឹងឆ្ពោះទៅកាន់ទីជនបទ។ មានក្រុងចំនួន ៨ ដែលមានមន្ទីរផ្គត់ផ្គង់ទឹកស្អាតនៃរដ្ឋាករទឹកដែលមានស្ថានភាពផ្គត់ផ្គង់ទឹកលំបាក ដូច្នេះចាប់ពីខែឧសភា ឆ្នាំ២០០៧ មក ក្រុមការងារបានដំណើរការគម្រោងផ្គត់ផ្គង់ទឹកស្អាតដោយធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្សស្របគ្នា។ ចំពោះគម្រោងនេះ ត្រូវបានធ្វើឡើងជាមួយនឹងសកម្មភាពដែលដឹកនាំបច្ចេកវិទ្យានៅមន្ទីរទឹកស្អាតតំបន់ ដោយបុគ្គលិកនៃមន្ទីរទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu និងបុគ្គលិកនៃ PPWSA ដែលមានបទពិសោធន៍ពីគម្រោងមុន។
ទឹកស្អាតនៅក្រុងនីមួយៗមានស្ថានភាពខុសៗគ្នា។ បើមើលពីប្រភពទឹកតែមួយក្តី មានក្រុងដែលមានប្រភពទឹកជាប្រភេទទឹកក្រោមដី ក្រុងដែលមានប្រភពទឹកជាទឹកទន្លេ និងក្រុងដែលមានផលវិបាកជាមួយប្រភពទឹកនៅតាមតំបន់មាត់សមុទ្រជាដើម។ ពោលគឺ វិធីសាស្រ្តដោះស្រាយទឹកស្អាតតាមតំបន់នីមួយៗ ការច្នៃហេដ្ឋារចនាសម្ព័ន្ធ និងវិធីសាស្រ្តគ្រប់គ្រងមានការខុសគ្នា។ យើងធ្វើការផ្ទាល់នឹងក្រុងនីមួយៗនោះបណ្តើរ សិក្សានូវស្ថានភាពទាំងនោះបណ្តើរ ហើយមានអ្នកជំនាញខាងចម្រោះទឹកស្អាត អគ្គីសនី ម៉ាស៊ីន និងគូរប្លង់ពីក្រុង Kitakyushu និងសហគ្រាសឯកទេសជប៉ុននានា ព្រមទាំងពីតំបន់ស្វយ័តជាច្រើនត្រូវបានបញ្ជូនមកផងដែរ។
លោក KIYAMA Satoshi ជាប្រធានក្រុមគម្រោងពីមុន បានធ្វើដំណើរជាញឹកញាប់ទៅកាន់ក្រុងទាំង ៨ ក្នុងកំឡុងពេលអាណត្តិការងាររបស់លោក ហើយលោកបានក្តាប់នូវលក្ខណៈពិសេស និងស្ថានភាពនៃតំបន់ បានស្នើសុំគ្រប់មន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu ដោយធ្វើការប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ជាច្រើនលើកជាមួយ JICA និងក្រសួងការងារ និងសុខមាលភាពសង្គមជប៉ុន ហើយបានបញ្ចូលសហគ្រាសជប៉ុននៅក្នងនោះ។
ជាលទ្ធផល ក្រុមការងារបានកាត់បន្ថយបាននូវទឹកខ្ជះខ្ជាយ និងការចែកចាយទឹក ២៤ ម៉ោងនៅទាំង ៨ ខេត្តដែលជាគោលដៅរបស់គម្រោង ហើយអាចផ្គត់ផ្គង់ទឹកដែលមានកម្រិតគុណភាពស្តង់ដារថ្នាក់ជាតិ។
ឆ្ពោះទៅរកការងារគ្រប់គ្រងទឹកស្អាតដែលមានសុវត្ថិភាព
(ដំណាក់កាលទី ៣ ៖២០១២-២០១៨)
បន្ទាប់ពីគម្រោងនៃដំណាក់កាលទី ២ ដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដើម្បីអាចគ្រប់គ្រងដោយស្វ័យភាពបាន មានការសម្រេចពង្រីកគម្រោងបណ្តុះបណ្តាលធនធានមនុស្ស។ ចំពោះគម្រោងដំណាក់កាលទី ៣ ដែលចាប់ផ្តើមឡើងនាខែវិច្ឆិកា ឆ្នាំ២០១២ នេះបានអនុវត្តកម្មសិក្សានៅ OJT និងក្រុង Kitakyushu ចំពោះក្រសួងរ៉ែ និងថាមពល ( ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ) ដែលជាស្ថាប័នត្រួតពិនិត្យ ជាមួយមន្ទីរធនធានទឹកនៅក្រុងទាំង ៨ ប្រចាំតំបន់។ ដើម្បីបង្កើនសមត្ថភាពផ្នែកគ្រប់គ្រងការងារទឹកស្អាតគ្រប់ផ្នែក មានការកំណត់ផែនការគ្រប់គ្រង និងហិរញ្ញវត្ថុ គណនេយ្យសហគ្រាស ការគ្រប់គ្រងព័ត៌មានអតិថិជន ការគ្រប់គ្រងព័ត៌មានទ្រព្យសម្បត្តិ ការបង្កើតឡើងវិញ និងផែនការគ្រប់គ្រងថែរក្សាការដំណើរការនៃហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតប និងតម្រូវការរបស់អ្នករស់នៅ ការងារស្វែងយល់ពីប្រជាពលរដ្ឋ ការងាររក្សាប្រភពទឹកស្អាត និងផែនការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ហើយមានបញ្ចូលវត្ថុបំណងជាច្រើនយ៉ាងលំអិត ដើម្បីឆ្ពោះទៅកាន់ការគ្រប់គ្រងដ៏រឹងមាំ ដែលមានប្រព័ន្ធប្រាក់ចំណេញឯករាជ្យផងដែរ។
គម្រោងដំណាក់កាលទី ៣ មានលោក KAWASAKI Takayuki ជាប្រធានក្រុមដំបូង បានរំលឹករឿងពីអតីតកាលដូច្នេះថា៖ ““កាលពីដំបូងមានបញ្ហាជាច្រើនដូចជា៖ ថវិកាគ្រប់គ្រងក៏ពុំគ្រប់គ្រាន់ ហើយមានប្រព័ន្ធប្រមូលប្រាក់ដែលពុំស្មោះត្រង់ និងមានថវិកាខាតចំនួន ៧ ក្រុងក្នងចំណោមក្រុងទាំង ៨ ជាដើម។ ទោះជាយ៉ាងនោះក្តី ខ្ញុំនៅចាំបានថា មានការរាយការណ៍ពីមន្ទីរទឹកស្អាតនីមួយៗថា “ពុំមានបញ្ហាទេ” ដែលធ្វើឱ្យខ្ញុំភ្ជាក់ផ្អើលជាខ្លាំង។ ជាបឋម យើងត្រូវតែកែការយល់ឃើញខុសទាំងនោះ ហើយត្រូវតែបង្កើតជារួមនូវច្បាប់ និងប្រព័ន្ធដែល “អាចមើលឃើញ” ដោយបានពិនិត្យពីទិសដៅ និងធ្វើការពិភាក្សាជាច្រើនដងនៅក្នុងគម្រោង””។
លក្ខណៈពិសេសនៃគម្រោងនេះគឺ ការត្រួតពិនិត្យជាទៀតទាត់ដោយប្រើសញ្ញាដែលខុសពីស្តង់ដារ ដើម្បីធ្វើការវាយតម្លៃសមត្ថភាពនៃក្រុងទាំង ៨។ តាមរយៈកាត្រួតពិនិត្យនោះ យើងអាចធ្វើការពិភាក្សាអំពីវិធានការដែលមានដូចជា៖ ថាតើផ្នែកអ្វីដែលមន្ទីរទឹកស្អាតនីមួយៗខ្វះខាត មូលហេតុអ្វីនៃការខ្វះខាតនោះ ហើយប្រការដែលចាំបាច់នោះជា ថវិកា ឬការខិតខំប្រឹងប្រែង ឬធនធានមនុស្សជាដើម។ល។
ម្យ៉ាងវិញទៀត ឯកឧត្តម ឯក សុនចាន់ ដែលជាអតីតលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអនុវត្តសកម្មភាព “ចុះតាមខេត្ត” ដោយធ្វើដំណើរត្រួតពិនិត្យស្ថានីយទឹកស្អាតតាមតំបន់ដោយខ្លួនឯង ដោយពុំពឹងផ្អែកអ្នកជំនាញជប៉ុន។ ពេលនោះវាបានធ្វើឱ្យបុគ្គលិកនៃមន្ទីរទឹកស្អាតទាំងអស់ ដែលនៅក្រោមលេខាធិការនៅតាមតំបន់មានការខ្នះខ្នែង។ នៅតាមបណ្តារមន្ទីរទឹកស្អាតវិញ បន្ទាប់ពីបានពិនិត្យពីស្ថានភាពមូលដ្ឋានក្បោះក្បាយហើយ មានការធ្វើកម្មវិធីសិក្សា។ មានការបំភ្លឺពីវិធីសាស្រ្តកែប្រែបញ្ហា និងបានបង្កើតការតាមដានគម្រោងបន្ថែមទៀត។
ជាលទ្ធផលនៃការខិតខំប្រឹងប្រែង ថវិកាប្រចាំឆ្នាំ២០១៥ មន្ទីរទឹកស្អាតទាំង ៨ ទទួលបាននូវថវិកាចំណេញ។ មន្ទីរទឹកស្អាតបានបន្សល់នូវប្រាក់ចំណេញតាមរយៈការកែប្រែការគ្រប់គ្រង ហើយបានឈានដល់ការសម្រេចបាននូវជំហានទីមួយនៃការគ្រប់គ្រងទឹកស្អាតដែលមានចិរភាពថែមទៀត ដោយការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មថែមទៀត តាមរយៈការវិនិយោគសារជាថ្មី។
ក្រោយមក គម្រោងនេះត្រូវបានបន្តដោយលោក HIROWATARI Hiroshi ហើយមន្ទីទឹកស្អាតប្រចាំតំបន់ដែលត្រូវគោលដៅ ត្រូវបានពង្រីកពី ៨ ក្រុងមកចំនួន ១៣ ក្រុង។ មន្រ្តីជំនាញទាំងនោះបានធ្វើដំណើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពគ្រប់គ្រងនិងបច្ចេកវិទ្យាទាំងនោះ។
បុគ្គលិកនៃក្រុងនីមួយៗដែលមានការលើកទឹកចិត្តក្នុងកម្មសិក្សាគិតថា៖ “ត្រូវតែដេញតាមឱ្យទាន់ PPWSA” ។ ពិតណាស់ មានរឿងជាច្រើនត្រូវធ្វើ ហើយវាពុំមែនជារឿងងាយស្រួលនោះឡើយ ក៏ប៉ន្តែដើម្បីសម្រេចបាននូវពាក្យស្លោកដែលលើកឡើងថា៖ “Water for All=ទឹកដើម្បីអ្នកទាំងអស់គ្នា” និង “ដើម្បីសម្រេចបាន ១០០% នៃកំរិតអ្នកអាចប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាពនៅតាមក្រុងរហូតដល់ឆ្នាំ ២០២៥” ដែលកំណត់ជាផែនការអភិវឌ្ឍយុទ្ធសាស្រ្តថ្នាក់ជាតិរបស់រដ្ឋាភិបាលកម្ពុជា ទោះបីជាគម្រោងបានបញ្ចប់នៅឆ្នាំ២០១៨ ហើយក៏ដោយក៏កិច្ចខិតខំប្រឹងប្រែងនោះនៅតែបន្ត។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.37 លេខពិសេស】
【NyoNyum Khmer No.37】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ការសុំសីលក្នុងពុទ្ធសាសនា
2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics