គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) អបអរសាទរខួបលើកទី ២០ ! 【Special3】
(ភាសាខ្មែរ) អបអរសាទរខួបលើកទី ២០ ! 【Special3】
2020.01.18

ក្រុង Kitakyushu និងប្រទេសកម្ពុជា បានទំនាក់ទំនងការងារ ដែលទាក់ទងទៅនឹងទឹកស្អាត ដើម្បីយកមកអភិវឌ្ឍ ក្នុងគោលបំណង អោយអ្នកទាំងអស់គ្នាមានទឹកស្អាតប្រើប្រាស់។ ហើយពួកយើងពិតជាសប្បាយចិត្តដែលមានទឹកស្អាតប្រើប្រាស់នៅគ្រប់ទីកន្លែង ក្នុងពេលសព្វថ្ងៃ។

អត្ថបទដំបូងបានណែនាំស្តីអំពីស្ថានភាពទឹកនៅទីក្រុងភ្នំពេញបន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់នៅក្នុងទសវត្សឆ្នាំ១៩៩០ និងស្ថានភាពក្រុង Kitakyushu បានធ្វើឡើងដោយក្តីរំភើបនឹងបំណងប្រាថ្នានៃយុវជនទឹកស្អាតកម្ពុជាក្នុងការ “ផ្គតផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា”។


②​ និយាយពីការណែនាំស្តីពី ការងារអ្វីខ្លះដែលក្រុង Kitakyushu បានធ្វើពិតប្រាកដនៅប្រទេសកម្ពុជា

ឆ្នាំនេះជាខួបលើកទី ២០ នៃការបញ្ជូនអ្នកជំនាញជប៉ុនលើកទី ១ នៅឆ្នាំ១៩៩៩ ពីមន្ទីរគ្រប់គ្រងទឹកស្អាតនិងកខ្វក់ក្រុង Kitakyushu ។ នាខែវិច្ឆិកា​ ដើម្បីអបអរសាទរខួបអនុស្សាវរីយនេះ មានការប្រារព្ធពិធីរំលឹកខួបអនុស្សាវីយទ្រង់ទ្រាយធំនៅខេត្ត Kitakyushu ។

ការជួបជុំនៅខេត្ត Kitakyushu នៃក្រុមទឹកស្អាតកម្ពុជា!

ក្រោយឆ្នាំ១៩៩៩ បុគ្គលិកមន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃខេត្ត Kitakyushu ចំនួនប្រមាណ ១៣០ នាក់ ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជា ហើយមានបុគ្គលិកពីកម្ពុជាចំនួនប្រមាណ ៩០ នាក់ បានមកធ្វើកម្មសិក្សានៅក្រុង Kitakyushu ។ ការផ្តោះប្តូរធនធានមនុស្សដ៏យូយារនេះ ពុំអាចកើតឡើងបានដោយងាយនោះទេ។ ចំពោះអាជ្ញាធរតំបន់ស្វយ័តជប៉ុនវិញ ការខិតខំប្រឹងប្រែងដ៏វែងឆ្ងាយដែលមានឬសគល់មូលដ្ឋាននៅប្រទេសកម្ពុជា អាចនិយាយបានថាជារឿងដ៏កម្រមួយ។

ដើម្បីអបអរសាទរខួបទី​ ២០ នៃកិច្ចសហប្រតិបត្តិការនៅកម្ពុជានេះ វេទិកាទឹកស្អាតជប៉ុន និងកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ ពីភាគីកម្ពុជា មានវត្តមានដ៏ឧដុង្គឧត្តមនៃមន្រ្តីជាន់ខ្ពស់នៃអង្គភាពទឹកស្អាតកម្ពុជា មានដូចជា​៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ឯកឧត្តម អ៊ុំ សុថា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម ​ឯក​ឧត្តម ស៊ឹម ស៊ីថា អគ្គ​នាយ​ក​រដ្ឋាករ​ទឹ​ក​ស្វយ័ត​ក្រុង​​ភ្នំ​ពេញជាដើម បានអញ្ជើញចូលរួម ហើយភាគីជប៉ុនមាន៖ អភិបាលក្រុង Kitakyushu  លោក KITAHASHI Kenji ប្រធានសភាក្រុង Kitakyushu លោក MURAKAMI Kouichi  និងប្រធានក្រុមហ៊ុនវ័រធ័រស៊ឺវិស Kitakyushu លោក ARITA Hitoshi  បានចូលរួមទទួលស្វាគមន៍ក្រុមគណៈប្រតិភូកម្ពុជាដែលអញ្ជើញធ្វើទស្សនកិច្ចប្រទេសជប៉ុន។

ជាកិច្ចចាប់ផ្តើមនៃវេទិកា​ លោកអភិបាលក្រុង KITAHASHI  បានមានប្រសាសន៍ថា៖ “ទីក្រុងរបស់់យើង ត្រូវបានជ្រើសរើសជាលើកដំបូងនៅអាស៊ី​ ពីអង្គការសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ” ជា “ទីក្រុងគំរូលើពិភពលោកដែលជម្រុញ SDGs”  ហើយយើងបានកំពុងខិតខំជម្រុញ SDGs ដែលក្រុងបានលើកឡើងកាលពីឆ្នាំមុន ។ រហូតដល់ឆ្នាំ ២០២៥ យើងខ្ញុំមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវការប្រើប្រាស់ទឹកស្អាត ដែលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរស់នៅគ្រប់ក្រុងទាំងអស់រហូតដល់ឆ្នាំ២០២៥”។

យ៉ាងណាមិញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការដឹកនាំ ដែលមានផ្លែផ្កាដ៍ធំធេងនៃសកម្មភាពទីក្រុង Kitakyushu ទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តារក្រុងនានា ចាប់តាំងពីអ្នកជំនាញជប៉ុនបានបញ្ជូនមកកម្ពុជានៅឆ្នាំ១៩៩៩ ហើយឯកឧត្តមក៏បានផ្ញើរសារដោយសង្កត់ធ្ងន់ថា៖ នាថ្ងៃអនាគត កម្ពុជាចង់បាននូវកិច្ចសហប្រតិបត្តិការទាំងអស់ពី ក្រុង Kitakyushu ក្រសួងសង្គមកិច្ច ក្រសួងការបរទេស និងអង្គការ JICA រួមទាំងសហគ្រាសជប៉ុនផងដែរ។

ស្ថានភាពវេទិកាទឹកស្អាតជប៉ុន កម្ពុជា និងទស្សនកិច្ចពិនិត្យស្រាវជ្រាវស្ថាប័នក្នុងក្រុង។ ក្រៅពីនេះ គណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចពិនិត្យស្ថានប័នទឹកស្អាត និងសហគ្រាសជប៉ុនក្នុងក្រុងនាអំឡុងពេលស្នាក់នៅ។ នឹងមានការនាំនូវបច្ចេកវិទ្យាខ្ពស់ៗពីប្រទេសជប៉ុន និងចំណេះដឹងធ្វើទៅកម្ពុជាអោយបានសកម្ម ហើយរំពឹងជាខ្លាំងថានឹងមានការរីកចំរើនថែមទៀតនៃវិស័យទឹកស្អាតរបស់ប្រទេសកម្ពុជា។

នៅក្នុងវេទិកានោះ មានការចូលរួមពីសំណាក់ស្ថាប័ន ក្រុម និងសហគ្រាសពាក់ព័ន្ធនឹងការងារទឹកស្អាត និងសិស្សានុសិស្ស ប្រមាណជាង ២០០​ នាក់ ដែលបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងលើពានិជ្ជកម្មទឹកនៅប្រទេសកម្ពុជា។

២០ ឆ្នាំនៃទឹកស្អាត ជាមួយក្រុងKitakyushu

“មិត្តភាព” ជាប្រភពនៃកម្លាំងជម្រុញ

ឯកឧត្តម ឯក សុនចាន់អតីតអគ្គនាយកនៃ PPWSA និងរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានខិតខំប្រឹងប្រែងបំរើការងារទឹកស្អាតកម្ពុជាជាមួយក្រុង Kitakyushu រយៈពេលយូយារណាស់មកហើយ បានមានប្រសាសន៍អំពីទំនាក់ទំនងសហប្រតិបត្តិការបន្តមកដ៏យូរនោះ។

ឯកឧត្តម ឯក សុនចាន់ អតីតអគ្គនាយកនិងរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម

ពេលខ្ញុំទទួលបានការអញ្ជើញពីលោក KUBOTA ដែលបានបញ្ជូនមកកាន់ PPWSA កាលពីឆ្នាំ១៩៩៩ ខ្ញុំបានមកកាន់ទឹកដី Kitakyushu ជាលើកដំបូង។ កាលនោះ ខ្ញុំបាននិយាយពិភាក្សាជាមួយលោក MORI Kazumasa ក្នុងនាមជាប្រធាន (ក្រោយមកជាប្រធានមន្ទីរគ្រប់គ្រងទឹកស្អាតនិងកខ្វក់នៃក្រុង Kitakyushu ) អំពីការស្តារឡើងវិញនូវវិស័យទឹកស្អាតកម្ពុជា។ ការ “ជួបគ្នាបន្តិចបន្តួច” នោះ បាននាំឱ្យមានការចាប់ផ្តើមការងារសហប្រតិបត្តិការដែលពុំនឹកស្មានដល់។ ចាប់ពីពេលនោះមក ខ្ញុំបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាផ្ទាល់មុខពីគ្រប់ជ្រុងជ្រោយ ជាមួយនឹងអ្នកជំនាញរយៈពេលវែងជាប្រវត្តិសាស្រ្តដែលមានដូចជា៖លោក KIYAMA លោក ISHII លោក KAWASAKI លោក HIROWATARI។ មានការសាកសួរជាច្រើនទាក់ទងនឹង “មូលហេតុនៃភាពជោគជ័យ” ទាំងនោះ តែដោយបញ្ចូលនូវស្មារតីទំនួលខុសត្រូវនិងការខិតខំប្រឹងប្រែងដោយខ្លួនឯងផង និងពីខាង​ PPWSA ផង យើងខ្ញុំបានបំពេញកិច្ចខិតខំប្រឹងប្រែងជាមួយអ្នកជំនាញការជប៉ុននៃមន្ទីរគ្រប់គ្រងទឹកស្អាតនិងកខ្វក់នៃក្រុង Kitakyushu ជាមួយនឹងស្មារតីគិតពិចារណា។ នោះជាមូលហេតុចម្បងមួយ ដែលជាភស្តុតាងរស់នៃប្រវត្តិសាស្រ្ត ដែលខិតខំធ្វើការរួមគ្នាទាំងយប់ទាំងថ្ងៃជាក់ស្តែង ដូច្នេះក្នុងនាមរូបខ្ញុំដែលបានរួមសុខរួមទុក្ខជាមួយគ្នាមកនេះ ខ្ញុំសុំធ្វើការវាយតម្លៃខ្ពស់នូវស្នាដៃនេះ។ នៅលើលោកនេះគ្មានអ្វីទៀតទាត់រហូតនោះឡើយ។ ក៏ប៉ុន្តែចំពោះមិត្តភាពរវាងរូបខ្ញុំនិងអ្នកជំនាញនៃក្រុង Kitakyushu ពុំប្រែប្រួលឡើយ យើងនឹងកាន់តែមានចំណងមិត្តភាពស្អិតរមួតថែមទៀត។

នៅមូលដ្ឋានត្រួតពិនិត្យការលេចធ្លាយទឹកពេលយប់ក្នុងខេត្តស្វាយរៀង (រូបកណ្តាល)។ លោក    មកពីក្រុង Kitakyushu (រូបទី​ ២ ពីឆ្វេង) ជាមួយបុគ្គលិកមន្ទីទឹកស្អាតកម្ពុជា

សារទាំងឡាយពីមិត្តភក្តិនៃក្រុមការងារទឹកស្អាត

បុគ្គលិកទឹកស្អាតកម្ពុជា និងក្រុង Kitakyushu បានសហការជាមួយគ្នារយៈពេល ២០ ឆ្នាំមកហើយ។ មានសារពី “យុវជនទឹកស្អាត” ដែលពេលខ្លះធ្លាប់មានការឈ្លោះប្រកែកគ្នា ពេលខ្លះពុំអាចយល់គ្នា ពេលខ្លះទឹកភ្នែកជាមួយគ្នា ហើយពេលខ្លះលើកទឹកចិត្តគ្នាទៅវិញទៅមក បានមកដល់!

ពីមិត្តភក្តិនៃក្រុង Kitakyushu

(លោក ​ UEDA Tetsuya)

ខ្ញុំជាបុគ្គលទី ២ ដែលត្រូវបានបញ្ជូនមកកម្ពុជាពីក្រុង Kitakyushu ចាប់ពីខែឧសភា ឆ្នាំ២០០០ ដល់ខែកុម្ភៈ ឆ្នាំ២០០១ មានរយៈពេល ៩ ខែ។ កាលនោះ ខ្ញុំគិតថានៅមានចំនួនជនជាតិជប៉ុនតិចតួចនៅឡើយ ហើយចាំបានទៀតថា ពិតជាមានការលំបាកក្នុងការស្វែងរកហាងលក់ម្ហូបជប៉ុននៅកម្ពុជា។ តាមខ្ញុំចាំពេលនោះ ទស្សនាវដ្តីញញឹមក៏មិនទាន់បានចេញផ្សាយផងដែរ។ នៅឆ្នាំ២០១៣ វាមានរយៈពេល ១៣ ឆ្នាំដែលខ្ញុំត្រូវបានបញ្ជូនមកកម្ពុជាសារជាថ្មី ឃើញថាមានហាងម្ហូបជប៉ុនក៏ច្រើន ហើយសុវត្ថិភាពក៏ល្អប្រសើរច្រើន។ ម្យ៉ាងទៀតពេលនោះ ខ្ញុំនៅចាំបានថា ខ្ញុំមានអារម្មណ៍ត្រេកអរជាខ្លាំងដែលបានជួបនឹងបុគ្គលិករបស់ PPWSA សារជាថ្មី ដែលបានបែកគ្នាប្រហែល ១៣​ ឆ្នាំមុន ដោយគាត់នៅចាំខ្ញុំច្បាស់។ កាលខ្ញុំមករស់នៅប្រទេសកម្ពុជារយៈពេល ៩ ខែដំបូង ខ្ញុំទទួលបានការជួយជ្រោមជ្រែងពីសំណាក់បុគ្គលិកនៃ PPWSA ផងដែរ ដែលនាំឱ្យខ្ញុំអាចខិតខំប្រឹងប្រែងបំពេញការងារបាននាពេលនោះ។ សូមឱ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងក្រុង Kitakyushu បន្តល្អទៅមុខទៀត។

(លោក YAYAMA Masashi)

ខ្ញុំបានមកប្រទេសកម្ពុជាជាលើកដំបូងកាលពី ១០ ឆ្នាំមុន ពោលគឺនៅឆ្នាំ២០០៩ ហើយបច្ចុប្បន្នខ្ញុំបានផ្លាស់មករស់នៅកម្ពុជាជាមួយប្រពន្ធនិងកូនរបស់ខ្ញុំក្នុងនាមជាអ្នកជំនាញឯកទេសរយៈពេលវែង។ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្តទៀតនៅឆ្នាំ២០២០ផងដែរ។

(លោក MIYASHITA Yoshiyuki)

ខ្ញុំបានមកប្រទេសកម្ពុជាក្នុងខេត្តកំពត ដែលជាការចេញទៅបំរើការនៅបរទេសជាលើកដំបូងសម្រាប់ជីវិតរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំការងារគ្រប់គ្រងថែរក្សាទឹកស្អាត។ វាជាការងារលើកដំបូងរបស់ខ្ញុំ ដូច្នេះវាពិតជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ខ្ញុំ។

(លោក HIRATA Kenjirou)

អ្វីដែលខ្ញុំយល់ឃើញនិងនិយាយដោយត្រង់ ក្នុងរយៈពេល ៣ ឆ្នាំនៅកម្ពុជាគឺ ប្រជាជនមានការគិតវិជ្ជមាន ស្មោះត្រង់ និងម៉ឺងម៉ាត់ចំពោះការងារ។  ក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជានិយាយត្រង់ពេកហើយ….(សើច)

(SATO Yuichirou)

The best way to find out if you can trust somebody is to trust them.

(លោក SAKAE Shuichi)

មានរយៈពេលត្រឹមតែកន្លះឆ្នាំក៏ពិតមែន ខ្ញុំពិតជាពេញចិត្តនឹងការរស់នៅបំរើការងារនៅកម្ពុជាទាំងសាធារណៈ និងឯកជន។ ចំពោះការងារវិញ ខ្ញុំមានការលំបាកក្នុងការប្រើភាសាអង់គ្លេស តែខ្ញុំសប្បាយចិត្តបើអ្នកទាំងអស់គ្នាបានរៀនអ្វីបន្តិចបន្តួចពីខ្ញុំ។ ខ្ញុំចូលចិត្ត កាហ្វេដាក់ទឹកដោះគោផ្អែមច្រើន ខ្ញុំបានញុំាវាជារៀងរាល់ព្រឹក។

(លោក KAGATA Katsutoshi)

របបបញ្ចូលក្លរីន និងវាស់កម្រិតជាតិអំបិលកាន់បំពង់ផ្គត់ផ្គង់ទឹករាល់ ២ ដងក្នុង ១ ខែ ដែលដឹកនាំដោយជំហានទី ២ នៃគម្រោងបណ្តុះបណ្តាលធនធានមនុស្ស តែជំហានទី ២ ចប់ក្តី គម្រោងត្រូវបានបន្តដោយបុគ្គលិកនៃរដ្ឋាករទឹកស្អាតប្រចាំមូលដ្ឋាន ហើយខ្ញុំមានអារម្មណ៍ត្រេកអរនៅពេលឃើញសកម្មភាពខិតខំផ្គត់ផ្គង់ទឹកស្អាតនោះ។

(លោក  NISHIDA Takatomo)

ខ្ញុំបានធ្វើដំណើរទូទាំង ៨ ក្រុងក្នុងរយៈពេល ៣ ខែ ខ្ញុំសុំអភ័យទោសដោយសារតែចំណេះដឹង និង​សមត្ថភាពភាសា ខ្ញុំមានកម្រិតតែវាជាអនុស្សាវរីយ៍ដ៏ល្អមួយដែលបានអនុវត្តជាមួយបុគ្គលិកមូលដ្ឋាន នូវការជួសជុលឧបករណ៍វាស់ទឹក និងធ្វើការងារត្រួតពិនិត្យការលេចធ្លាយទឹកនៅពេលយប់ជាដើម។

សារពីបុគ្គលិកទឹកស្អាតកម្ពុជា!

(លោក SRENG Sokvung ប្រធានក្រុមការងារគម្រោង និងបច្ចេកទេសនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម)

ខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជាយូរឆ្នាំ ក្នុងឱកាសខួបលើកទី ២០ ឆ្នាំនេះ។ ចំពោះរូបខ្ញុំដែលបំរើការផ្នែកទឹកស្អាតនេះ ក្រុង Kitakyushu ជា “ទឹកដីនៃក្តីសង្ឃឹម”។ សូមក្រុង Kitakyushu បន្តនៅជាស្ពានភ្ជាប់មិត្តភាពនៃប្រទេសកម្ពុជា និងជប៉ុន ទៅថ្ងៃមុខទៀត។

ដំណើររយៈពេល ២០ ឆ្នាំ ១៩៩៩ – ២០១៩

១៩៩៩ – ២០០២  ការបញ្ជូនអ្នកជំនាញឯកទេសជាបុគ្គល

២០០១​ ការងារដែគូអភិវឌ្ឍខ្នាតតូច JICA (ការងារសហប្រតិបត្តិការបច្ចេកទេសនៃគម្រោង Grass Roots របស់អង្គការ JICA បច្ចុប្បន្ន)

បង្កើតប្រព័ន្ធត្រួតពិ​និត្យការចែកចាយទឹកតាមរយៈការផ្តល់នាឡិការស្ទង់ (Telemeter) ចំនួន ៣១ គ្រឿងរបស់ក្រុងKitakyushu

២០០៣  – ២០០៦ គម្រោងបណ្តុះបណ្តាលធនធានមនុស្សការងារទឹកស្អាត JICA (ដំណាក់កាលទី ១)

ការថយចុះខ្លាំងនៃកម្រិតចំណុះទឹកខ្ជះខ្ជាយ ឆ្នាំ២០០៥​ ធ្វើការប្រកាសទឹកស្អាតអាចផឹកបាន

២០០៧​ –  ២០១២ គម្រោងបណ្តុះបណ្តាលធនធានមនុស្សការងារទឹកស្អាត JICA (ដំណាក់កាលទី ២)

មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានទៀតទាត់និងសុវត្ថិភាពនៅតាមក្រុងគោលដៅទាំង ៨

រូបឆ្វេង៖ លោក​ TAKEDA Daigo ធ្វើការដឹកនាំអំពីការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹក (ឆ្នាំ២០០៩)

រូបស្តាំ៖ លោក MATSUMOTO Hideharu ធ្វើការណែនាំការវិភាគគុណភាពទឹក (ឆ្នាំ២០១០)

២០១១ អភិបាលក្រុងKitakyushu បានទទួលនូវ “គ្រឿងឥស្សិរយស”

បុគ្គលិកមន្ទីទឹកស្អាតចំនួន ៩ នាក់ បានទទួល “មេដៃមិត្តភាព”

អភិបាលក្រុងKitakyushu និងបុគ្គលិកមន្ទីរទឹកស្អាតក្រុងដែលបំរើការក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស ៩ នាក់ បានទទួលមេដៃពីរដ្ឋាភិបាលកម្ពុជា

២០១៣ ​ –  ២០១៨  គម្រោងបណ្តុះបណ្តាលធនធានមនុស្សការងារទឹកស្អាត JICA (ដំណាក់កាលទី ៣)

មានការខាតបង់នៃការគ្រប់គ្រងក្នុងក្រុងចំនួន ៧ ក្នុងចំណោមក្រុងទាំង ៨ កំឡុងពេលចាបដំណើរការដំបូង ក៏ប៉ុន្តែនៅឆ្នាំ២០១៥ ការទូទាត់ថវិការបស់ក្រុងទាំង ៨ មានការចំណេញមួយឆ្នាំ។ មានជំនួយកំណត់ច្បាប់គ្រប់គ្រងទឹកស្អាតជាដើម។

ឆ្វេង៖ លោក KANEKO Naoya ធ្វើការណែនាំពីការប្រមូលប្រាក់ (ឆ្នាំ២០១៣)

ស្តាំ៖ លោក FUKAGAWA Takuya ធ្វើការណែនាំពីផែនការថ្មីនៃអាគារ (ឆ្នាំ២០១៥)

២០១៤ បុគ្គលិក ២ រូបនៃមន្ទីទឹកស្អាតទទួល “គ្រឿងឥស្សិរយស”

លោក ISHII Hideo (ឆ្វេង)និង​​លោក KIYAMA Satoshi (ស្តាំ) ទទួលបានមេដៃចំពោះកិច្ចសហប្រតិបត្តិការនៅខេត្តបាត់ដំបង

២០១៨ ~ គម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពគ្រប់គ្រងរដ្ឋបាលទឹកស្អាតអង្គការ JICA (~ដល់ខែកក្កដា ឆ្នាំ២០២២)

ការពង្រឹងរដ្ឋបាលនៃមន្ទីរទឹកស្អាតរួមនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

ការពង្រីកសាជីវកម្មទឹក

២០១០

បង្កើតសមាគមភាពជាដៃគូសាធារណៈនិងឯកជន “សភាពានិជ្ជកម្មជម្រុញសាជីវកម្មទឹកក្រៅប្រទេសនៃក្រុងKitakyushu(KOWBA) ”

២០១១

ទទួលការងារបន្ថែមគូប្លង់គ្រឹះសាងសង់ស្ថានីយទឹកស្អាតក្រុងសៀមរាប

បង្កើតអនុស្សរណៈទាក់ទងនឹងការកំណត់ផែនការមូលដ្ឋានរៀបចំទឹកស្អាតនៃក្រុងទាំង ៩ សំខាន់ៗ (ក្រសួងរ៉ែនិងថាមពល ក្រុងKitakyushu)

២០១២

ទទួលការងាររៀបចំទឹកស្អាតនៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

ទទួលការអង្គេតការមូលដ្ឋាន (ភាពជាដៃគូសាធារណៈនិងឯកជន) PPP នៃ ក្រុងកែប ខេត្តកំពត

ទទួលការអង្គេតការត្រៀមផែនការរៀបចំពង្រីកទឹកស្អាតខេត្តបាត់ដំបងនិងកំពង់ចាម ជំនួយឥតសំណងអង្គការ JICA

២០១៣

ទទួលការងារជំនួយបង្កើតសេចក្តីព្រាង (របបឥណទាននៃទ្វេភាគី) JCM ចំពោះក្រុងភ្នំពេញ

ទទួលផែនការពង្រីកទឹកស្អាតខេត្តបាត់ដំបងនិងកំពង់ចាម ជំនួយឥតសំណងអង្គការ JICA

២០១៤

ទទួលការអង្កេតការត្រៀមផែនការរៀបចំពង្រីកទឹកស្អាតនៅតំបន់ក្រុងព្រះសីហនុ និងកំពត ជំនួយឥតសំណងអង្គការ JICA

២០១៥

ទទួលផែនការពង្រីកទឹកស្អាតកំពត ជំនួយឥតសំណងអង្គការ JICA

ទទួលការងារផែនការលំអិតនិងការងារពង្រីកទឹកស្អាតក្រុងសៀមរាប កម្ចីឥនទានរបស់អង្គការ JICA

២០១៦

បង្កើតអនុស្សរណៈនៃការផ្សព្វផ្សាយនិងអភិវឌ្ឍនៃការងារទឹកស្អាតកម្ពុជា (ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រុងKitakyushu KOWBA)

២០១៧

ទទួលការអង្គេតត្រៀមផែនការរៀបចំពង្រីកទឹកស្អាតនៃខេត្តពោសាត់និងស្វាយរៀង​ ជំនួយឥតសំណងអង្គការ JICA។

ចំពោះលេខពិសេសបន្ត គឺលេខ៤ ដែលនិយាយអំពី 【ទៅកាន់អនាគត ការសាកល្បងថ្មីរបស់ក្រុង Kitakyushu】។

 

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No.37 លេខពិសេស】




【NyoNyum Khmer No.37】

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles