គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ប្រាសាទបន្ទាយទ័ពក្នុងអតីតកាល
(ភាសាខ្មែរ) ប្រាសាទបន្ទាយទ័ពក្នុងអតីតកាល
2020.01.20

ប្រាសាទ Kokura (Kokura-jo) ដែលបែរមុខសំដៅទៅច្រកសមុទ្រ Kanmon ស្ថិតនៅចន្លោះកោះ Honshu និងកោះ  Kyushu នៃប្រទេសជប៉ុន ជាទីកន្លែងដែលប្រាសាទ និងបន្ទាយទ័ពជាដើម​ ត្រូវបានសាងសង់ឡើងពីបុរាណកាល​មក ជាចំនុចសំខាន់នៃចរាចររបស់ទ័ពជើងទឹក និងជើងគោក។ “ប្រាសាទ Kokura” ស្ថិតនៅសង្កាត់ Kokurakita នៃក្រុង Kitakyushu ជាប្រាសាទដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយផងដែរនៅក្នុងប្រទេសជប៉ុន។

ប្រាសាទនេះត្រូវបានសាងសង់ឡើងជាលើកដំបូងកាលពីប្រមាណ ៧៥០ ឆ្នាំមុន។​ បើនិយាយពីប្រទេសកម្ពុជាគឺ ត្រូវនឹងសម័យកាលសាងសង់ប្រាសាទអង្គរវត្ត។ ប្រមាណ ៤០០ ឆ្នាំមុន តួប៉មប្រាសាទដែលមានទម្រង់ដូចបច្ចុប្បន្ន ត្រូវបានសាងសង់ឡើ់ងដោយចំណាយពេលប្រមាណ ៧ ឆ្នាំ ហើយគេចាត់ទុកវាជាប្រសាទដែលបន្តការពារទីក្រុង ដោយត្រូវបានសាងសង់បែរត្រង់ទៅសមុទ្រ។ ក៏ប៉ុន្តែ កាលពីប្រមាណ ១៨០ ឆ្នាំមុន ប្រាសាទនេះត្រូវបានឆេះដោយសារគ្រោះធម្មជាតិ ហើយក្រោយមកទៀត ត្រូវបានបំផ្លាញដោយសារឥទ្ធិពលនៃសង្រ្គាម ដែលនាំឲ្យទម្រង់ប្រាសាទខូចខាតទាំងស្រុង ក៏ប៉ុន្តែនៅឆ្នាំ ១៩៥៩ ប្រសាទនេះត្រូវបានសាងសង់ឡើងសារជាថ្មី ដោយយោងតាមកំណត់ត្រាគំរូពីអតីតកាល។

បច្ចុប្បន្ន វាបានក្លាយជាតំប​ន់ទេសចរមួយដ៏ល្បីល្បាញនៅក្នុងទីក្រុង Kitakyushu ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកទស្សនា ដោយថ្មើរជើងពីស្ថានីយរថភ្លើងលឿន Shinkansen និង រថភ្លើងធម្មតា។ ជាពិសេសនៅខែមិនា និងមេសា មានផ្កាសាគូរ៉ារីកស្គុះស្គាយនៅក្នុងទីធ្លានៃតួប៉មកណ្តាលនៃប្រាសាទ ហើយវាក៏ជាទីកន្លែងដ៏មានប្រជាប្រិយមួយផងដែរសំរាប់ការមើលផ្ការីក ដែលមានមនុស្សជាច្រើនមកទស្សនាជារៀងរាល់ឆ្នាំ។

នាខែមិនា ឆ្នាំ២០១៩ គេបានសាងសង់សារជាថ្មីនូវផ្នែកកណ្តាលនៃតួប៉មប្រាសាទ។ ម្យ៉ាងទៀត នៅក្នុងបរិវេណសួនឧទ្យានក្បែប្រាសាទ Kokura ក៏មានប្រារព្ធពិធីនានាដូចជា៖ ពិធីធ្វើនំគោម និងការឆុងតែបែបប្រពៃណីជប៉ុន ការតាំងពិពណ៌រូបភាព ការផ្យាយផ្ទាល់នៃការប្រគំតន្រ្តី និងពិធីរត់កីឡា​​​ម៉ារ៉ាតុងជាដើម ដែលភ្ញៀវទេសចរអាចកម្សាន្តបានគ្រប់រដូវកាល។ សូមលោកអ្នកអញ្ញើញទៅទស្សនាទីក្រុង Kitakyushu នៅក្នុងដំណើរកម្សាន្តទៅកោះ Kyushu នៃប្រទេសជប៉ុនទាំងអស់គ្នា!


សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No.37 លេខពិសេស】





【NyoNyum Khmer No.37】






この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles