គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើជនជាតិជប៉ុនប្រារព្ធពិធីបុណ្យណូអែលយ៉ាងដូចម្តេច?​【Special】
(ភាសាខ្មែរ) តើជនជាតិជប៉ុនប្រារព្ធពិធីបុណ្យណូអែលយ៉ាងដូចម្តេច?​【Special】
2019.11.25

នៅប្រទេសជប៉ុន ថ្ងៃបុណ្យណូអែលត្រូវបានគេគិតថាជាព្រឹត្តិការណ៍ដ៏រីករាយមួយដែលតំណាងឱ្យរដូវរងា។ ក្នុងពិធីបុណ្យនេះផងដែរ ធ្វើអោយប្រជាជននៃប្រទេសជប៉ុនមានអារម្មណ៍ស្និតស្នាលនៅក្នុងគ្រួសារ និងជាពិសេសសំរាប់គូស្នេហ៍។ នៅក្នុងទំព័រនេះ យើងខ្ញុំនឹងធ្វើការណែនាំជូននូវថ្ងៃបុណ្យណូអែលរបស់ “កុមារ” “មនុស្សពេញវ័យ” និង ”គូស្នេហ៍” ដែលជាចំនុចទាក់ទាញជូនអានកម្សាន្ត។

កុមារ

បុណ្យនៅក្នុងរដូវរងាដ៏សប្បាយ

នៅថ្ងៃបុណ្យណូអែល ពោរពេញទៅដោយភាពសប្បាយរីករាយសម្រាប់កុមារ ដែលមានដូចជាដើមឈើតុបតែងបុណ្យណូអែល ម្ហូបពិសេសសំរាប់ថ្ងៃបុណ្យណូអែល នំ Cake នៃថ្ងៃបុណ្យណូអែល ការតាំងលំអបំភ្លឺភ្លើង និងពិធីជប់លៀងបុណ្យណូអែល។ល។

បន្ទាប់ពីពិធីជប់លៀង ពួកគេនឹងចូលគេង ដោយបួងសួងនូវការមកដល់របស់លោកតាណូលអែល។ មានក្មេងខ្លះ សុខចិត្តរងចាំលោកតាណូអែល ដោយសរសេរសំបុត្រជូន ឬរៀបចំនំសម្រាប់លោកតាទៀតផង។

ព្រឹកបន្ទាប់ នៅពេលភ្ញាក់ពីគេង គេនឹងឃើញកាដូពីលោកតាណូអែលនៅក្បែគ្រែ ដែលធ្វើឱ្យពួកគេសប្បាយចិត្តពេញមួយថ្ងៃតាំងពីព្រលឹងដល់ល្ងាច។ ជាទូទៅ នៅតាមអាគារផ្ទះក្នុងប្រទេសជប៉ុនគ្មានបំពង់ផ្សែងនៃឡដុតកំដៅនោះទេ ដែលនាំអោយក្មេងៗងឿងឆ្ងល់ថា តើលោកតាណូអែលបានចូលផ្ទះតាមច្រកណា។

 

មនុស្សពេញវ័យ

រាត្រីសំរាកកម្សាន្តជាមួយគ្រួសារ

ពិធីថ្ងៃបុណ្យណូអែលសម្រាប់ឪពុកម្តាយ ជាព្រិត្តិការណ៍ពិសេសនៅមុនពេលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ ដើម្បីប្រារព្ធពិធីជប់លៀងនៅថ្ងៃបុណ្យណូអែល​ ឪពុកម្តាយតែងតែរៀបចំគ្រប់បែបយ៉ាង។ មានការទិញឥវ៉ាន់ ចំអិនសាច់មាន់ ឬនំ Cake និងមានការតុបតែងបន្ទប់ ហើយរៀបចំដើមឈើបុណ្យណូអែលជាដើមនៅផ្ទះ។ ពេលខ្លះការរៀបចំទាំងនោះ ត្រូវបានធ្វើឡើងជាមួយកូនៗរបស់ខ្លួនផងដែរ។

នៅថ្ងៃបុណ្យណូអែល ឪពុកម្តាយត្រូវដើរតួជាតាណូអែល។ ក្រោយពេលពិធីជប់លៀងចប់ បន្ទាប់ពីក្មេងៗបានគេងលក់ ឪពុកម្តាយនិងក្រុមគ្រួសារ នឹងដាក់កាដូ ឬសរសេរសំបុត្រ ហើយញុំានំដែលក្មេងៗបានរៀបចំអោយជាដើម នៅពាក់កណ្តាលយប់នៃថ្ងៃបុណ្យណូអែល។

 

គូស្នេហ៍

រាត្រីដែលនៅជាមួយគូស្នេហ៍

ថ្ងៃបុណ្យណូអែលជាទិវាដ៏ពិសេសសម្រាប់គូស្នេហ៍។ ពួកគេណាត់ជួបគ្នានៅមុខទីកន្លែងដែលមានការតាំងបំភ្លឺភ្លើង ដែលមានដើមឈើបុណ្យណូអែល(ដើមគ្រឹស្តស្មាស់)ដ៏ស្អាត។ ពេលខ្លះពួកគេទៅផ្សារទំនើបដែលមានលក់ទំនិញបញ្ចុះតម្លៃពិសេសសម្រាប់ថ្ងៃបុណ្យណូអែល ឬទៅភោជនីយដ្ឋានដែលមានទេសភាពស្រស់ស្អាតនាពេលរាត្រីជាដើម ហើយធ្វើការផ្លាស់ប្តូរគ្នានូវកាដូនៃបុណ្យណូអែល។ អ្នកខ្លះយកចិញ្ចៀនធ្វើជាកាដូនៃថ្ងៃបុណ្យណូអែល (ហើយក៏មានអ្នកខ្លះសុំរៀបការនៅក្នុងពេលនោះផងដែរ)។

ក្នុងចំណោមយុវជននៃជនជាតិជប៉ុនខ្លះនិយាយថា “ការស្នាក់នៅតែម្នាក់ឯងនៅថ្ងៃបុណ្យណូអែល គឺកំសត់ណាស់”។ ដូច្នេះយុវជនដែលពុំទាន់មានគូស្នេហ៍ខ្លះ ព្យាយាមរកសង្សារនៅមុនពេលថ្ងៃបុណ្យណូអែល។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានយុវជនដែលពុំមានគូស្នេហ៍ជាច្រើន បបួលគ្នាធ្វើពិធីជប់លៀងផងដែរនៅថ្ងៃបុណ្យនេះ។

សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.36










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles