គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) របៀបតុបតែងមុខ (Makeup) សម្រាប់នារីការិយាល័យ 【life style】
(ភាសាខ្មែរ) របៀបតុបតែងមុខ (Makeup) សម្រាប់នារីការិយាល័យ 【life style】
2019.12.24

ការចេះតុបតែងមុខ គឺជាគន្លឹះសំខាន់មួយសម្រាប់នារីក្នុងការទាក់ទាញចំណាប់អារម្មណ៏ របស់មនុស្សជុំវិញខ្លួន ជាពិសេសក្នុងការ ប្រាស្រ័យទាក់ទងការងារពាណិជ្ជកម្ម។ គេនិយាយថាចំណាប់អារម្ម ណ៏តំបូងទៅលើរូបរាងខាងក្រៅរបស់មនុស្ស ជាពិសេសស្រ្តី គឺតែ មួយក្រឡេកក្នុងរយះពេលមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

ចំណុចតុបតែង

១.​ ចៀសវាងកុំប្រើពណ៌ចែងចាំងខ្លាំងពេក

២. ប្រើកម្លាំង

៣. រក្សាភាពស្រស់ស្រាយ និងការទាក់ទាញយ៉ាងសុភាព

<ម្សៅ ឬកែ្រមទ្រនាប់>

ជ្រើសរើសពណ៌ដែលស្រដៀងនឹងសាច់របស់អ្នក។ ជាវាការ ងាយស្រួលក្នុងការរើសពណ៌បែបនេះ គឺគ្រាន់តែយកវាមកផាត់ ឬ លាបលើផ្នែកគល់ចង្កា (ចន្លោះថ្ពាល់និងក) អ្នកនឹងអាចមើលឃើញ ពីពណ៌ដែលសាកស័ក្តិសមនឹងស្បែករបស់អ្នក។

<ចិញ្ចើម និងភ្នែក>

ចិញ្ចើមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ទាក់ទាញ។ គូរបែបធម្ម ជាតិចាប់ពីដើម ដល់ចុង តែចៀសវាងកុំគូរអូសវែងរហូតដល់ចេញ ផុតពីកន្ទុយភ្នែកឆ្ងាយពេកដែលមើលទៅវាមិនស្អាតបែបធម្មជាតិ។

ចំណែកឯត្របកភ្នែកវិញ ចៀសវាងកុំប្រើពណ៌ដិតខ្លាំងពេក គួរ ជ្រើសរើសពណ៌ស្រាលៗ។លាបម៉ាស្ការ៉ាតិចៗលើរោមភ្នែក សម្រាប់ អ្នកមានភ្នែកធំៗ ចំពោះអ្នកមានភ្នែកតូចៗ អាចលាបច្រើនបាន។

<ថ្ពាល់>

ផាត់ពណ៌ទឹកក្រូចព្រឿងៗ ឬពណ៌ផ្កាឈូកខ្ចីនៅលើថ្ពាល់ទាំង គូ ដើម្បីឲ្យមើលទៅឃើញមានសុខភាពល្អ និងឆ្លាត។

<បបូរមាត់>

សូមជ្រើសរើសពណ៌បែបធម្មជាតិស្រាលៗ​ ដើម្បីឲ្យមើលទៅ ឃើញថាមានសុខភាពល្អ។ ជៀសវាងកុំប្រើពណ៌ដិត រលោងរលើប ខ្លាំងពេក ដែលមើលទៅមិនសូវមានភាពថ្លៃថ្នូរក្នុងនាមជានារីការិយា ល័យ។

<សក់>

ផ្នែកចុងក្រោយគេ គឺសក់ក្បាល។ អ្នកគួររៀបចំសក់របស់ខ្លួន ឲ្យមានរបៀប មើលទៅក្នុងលក្ខណះរក្សាអនាម័យ។

ការរៀបចំខ្លួនប្រាណដ៏សមរម្យ គឺជាអាកប្បកិរិយាមួយដ៏ សំខាន់ក្នុងការិយាល័យ។ ចូរតុបតែងមុខ ដើម្បីឲ្យមនុស្សនៅជុំវិញ ខ្លួនរបស់អ្នកមានអារម្មណ៏ល្អ។

ប្រវត្តិរូបសង្ខេប

HIRAGA Maiko

ជាអ្នកជំនាញសក់នៅ Tokyo Biyori។ អ្នកស្រីបានធ្វើការជាអ្នកជំនាញខាងសក់នៅប្រទេសជប៉ុនរយៈពេល ១០ឆ្នាំ។ អ្នកស្រីក៏ធ្លាប់មានបទពិសោធន៍កាត់សក់ នៅប្រទេសឥណ្ឌា និងតំបន់រងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុនផងដែរ។ បន្ទាប់មកអ្នកស្រីបានចាប់ផ្តើម គំនិតចង់ផ្សព្វផ្សាយបច្ចេកទេសផ្នែកសក់ឱ្យបានខ្លាំង ទើបអ្នកស្រីមកប្រទេសកម្ពុជា។

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles