នៅថ្ងៃទី១ ខែមករា ពេលព្រឹកថ្ងៃចូលឆ្នាំថ្មី គ្រួសារជួបជុំគ្នាដើម្បីទទួលអំណរឆ្នាំថ្មី ហើយទទួលទានអាហារ ដើម្បីបន់ស្រន់សុំសេចក្តីសុខពេញមួយឆ្នាំ។ មានម្ហូបស៊ុបបុរាណមួយដែលគេហៅថាម្ហូបអូហ្សូនី។
ប្រទេសជប៉ុន គឺជាប្រទេសដែលលាតសន្ធឹងវែងចាប់ពីភាគខាងជើងដល់ភាគខាងត្បូង អាកាសធាតុនៅភាគខាងជើង និងភាគខាងត្បូង និងការធ្វើម្ហូបក៏មានភាពខុសគ្នាដែរ។ដោយហេតុនេះហើយ ទើបនៅតំបន់នោះមានវប្បធម៌អាហារតាំងពីបុរាណមកម៉្លេះ។ ម្ហូបអូហ្សូនី គឺជាម្ហូបមួយដែលមានលក្ខណះពិសេសនៅតំបន់នីមួយៗនោះ។ ការលាយគ្រឿងផ្សំចូល និងរូបរាងនៃនំអង្ករដំណើប វិធីធ្វើម្ហូប ព្រមទាំងការដាក់រសជាតិស៊ុប ក៏មានរាប់ពាន់ប្រភេទផ្សេងៗពីគ្នាទៅតាមតំបន់ ឫគ្រួសារ។
លើកនេះ អ្វីដែលត្រូវយកមកណែនាំនោះគឺ ម្ហូបអូហ្សូនីដែលបរិភោគជារៀងរាល់ឆ្នាំនៅខាងក្នុងផ្ទះ (តំបន់សានអ៊ីន, ម្ហូបអូហ្សូនីម៉ាធ្យឹអិ) ហើយ និងម្ហូបអូហ្សូនីតូក្យូដែលគ្រូសារខាងស្វាមី ធ្វើ រួមជាមួយនិងម្ហូបអូហ្សូនីក្យុតុ។ មូលហេតុដែលបរិភោគម្ហូបអូហ្សូនីម៉ាធ្យឹអិគឺ គឺមកពីអ្នកម្តាយរបស់ខ្ញុំមានស្រុកកំណើតនៅឯម៉ាធ្យឹអិ ហើយម្ហូបអូហ្សូនីលក្ខណះសាមញ្ញ ខ្ញុំគិតថាភាគច្រើនវាស័ក្តសមបំផុតសំរាប់ថ្ងៃចូលឆ្នាំថ្មីដែលមានម្ហូបពិសេសដទៃជាច្រើនទៀតនោះ។
ម្ហូបអូហ្សូនីនៅតូក្យូ
ដាក់បន្ថែមរសជាតិដោយប្រើអំបិល និងទឹកស៊ីអ៊ីវចូលទៅក្នុងទឹកស៊ុបមាន់។ គ្រឿងផ្សំមានដូចជាស្ពៃតឿ ការ៉ុត ក្រូចថ្លុង សាច់មាន់។បន្ទាប់មកដាក់នំអង្ករដំណើបការ៉េដែលអាំងរួច។
ម្ហូបអូហ្សូនីនៅក្យុតុ
ធ្វើស៊ុបត្រីកាធ្យឹអុ ដោយវាយមីសុពណ៌សឲ្យឡើងខាប់បន្តិច។ ដាក់នំអង្ករមូល (ម៉ារឹម៉ូឈី)ស្ងោរចូល។ ត្រាវយ៉ាហ្សឹ គឺជាមើម (ប្រភេទមើមដំឡូងពណ៌ស) រសជាតិស្រាល (ទឹកស៊ុបដាស៊ីនិងទឹកស៊ីអ៊ីវនិងស្ករស) បន្ថែមពីលើដោយដាំឲ្យពុះ។ ក្យុតុ គឺសំខាន់ណាស់ត្រូវតែមានពណ៌ស។ ម្ហូបអូហ្សូនីត្រូវមានរសជាតិផ្អែមបន្តិច។
ម្ហូបអូហ្សូនីម៉ាធ្យឹអិ
ស៊ុបដាស៊ីលេខមួយ (ស៊ុបដាស៊ីដែលមានសារាយ និងសរសៃត្រីកាធ្យឹអុ) គឺត្រូវបន្ថែមរសជាតិឲ្យកាន់តែល្អ ដោយដាក់អំបិល និងទឹកស៊ីអ៊ីវថ្លាចូល។ ដាក់នំអង្ករមូល (ម៉ារឹម៉ូឈី)ដែលស្ងោរចូល បន្ទាប់មកពន្យារពេលដោយដាក់សារាយឆៅចូលទៅក្នុងទឹកស៊ុបដាស៊ីលេខមួយនោះ។ ឥលូវ ដោយសារតែនៅប្រទេសជប៉ុនពិបាកនឹងរកសារាយឆៅបាន អាចយកសារាយក្រៀមធម្មតាកាត់អោយស្តើងៗដាក់ចូលក៏បានដែរ។ ក្លិនសារាយ គឺមានសារៈសំខាន់ណាស់។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ម្ហូបបួស 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បុណ្យកុមារា (TANGO no Sekku)【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីកំសាន្តផ្កា 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer