គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
2022.01.26

ប្រសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំមហិមា ដែលបានកសាងឡើងនៅដើមសតវត្សទី១២ ហើយអស់រយៈពេលជាយូរដែលប្រសាទនេះត្រូវបានទុកចោលនៅក្នុងព្រៃជ្រៅ និងជាកន្លែងប្រារព្ធពិធីសាសនារបស់ជនម្ចាស់ស្រុក។

វត្តមានប្រាសាទអង្គរត្រូវបានគេដឹងនៅទូទាំងពិភពលោកប្រមាណជា ១៥០ឆ្នាំមុននៅពាក់កណ្តាលទី ២នៃសតវត្សទី ១៩ បើគិតមើលទៅហាក់ដូចជានៅថ្មីៗនេះទេ។ គេបានស្គាល់យ៉ាងទូលាយតាមកំណត់ត្រាស្រាវជ្រាវរបស់ធម្មជាតិវិទូបារាំងម្នាក់ឈ្មោះ ហង់រី ម៉ូហូត (Henri Mouhot)។ ដូច្នេះហើយទើបគេទទួលស្គាល់ថាលោក​ ម៉ូហូត ជាអ្នករកឃើញ។ ក៏ប៉ុន្តែតាមពិតទៅ តើអ្នកដឹងទេថាមានជនជាតិជប៉ុនប៉ុន្មាននាក់ដែលបានមកដល់ប្រសាទនេះមុនធម្មជាតិវិទូបារាំងតាំងពីជាង ២០០ឆ្នាំមុននោះម៉្លេះ?

នៅសម័យអាណានិគមនិយមបារាំង បានចាប់ផ្តើមធ្វើការស្រាវជ្រាវ និងអភិរក្ស។ រូបថតនេះបានថតនៅឆ្នាំ១៩០៩ គឺជាទិដ្ឋភាពនៃសកម្មភាពជួសជុល។

មានការសរសេរទុកតាំងពីឆ្នាំ១៦៣២ នៅលើសសរក្នុងប្រាសាទអង្គរវត្ត​ ដោយលោក ម៉ូរីម៉ូតុ អ៊ុកុងដាយូ​ គឺជាការរៀបរាប់អំពីការថ្វាយព្រះពុទ្ធរូប ៤ព្រះអង្គ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធឪពុកដែលបានចែកឋានទៅ និងដើម្បីបួងសួងឱ្យម្តាយដែលមានវ័យចំណាស់របស់លោកឱ្យទៅដល់និព្វាន ក្រោយពេលចែកឋាន។ ក្រៅពីនេះគេបានរកឃើញការសរសេររបស់ជនជាតិជប៉ុនផ្សេងទៀតចំនួន ១៤កន្លែងដោយរាប់ទាំងការសសេរនៅឆ្នាំ១៦១២ ផងដែរ។ នៅក្នុងយុគសម័យនេះ ពាណិជ្ជកម្មជប៉ុនមានការីកចម្រើនខ្លាំង ហើយមានជនជាតិជប៉ុនជាច្រើនបានធ្វើដំណើរមកអាស៊ីអាគ្នេយ៍ ដើម្បីធ្វើពិធីសក្ការៈបូជា ព្រោះពួកគេគិតថាវាជាទឹកដីស័ក្តិសិទ្ធិនៃពុទ្ធសាសនា Jetavana។ យើងវិលមកគិតវិញថានៅដើមសម័យកាលអេដុ ប្រជាជនជប៉ុនបានធ្វើដំណើរឆ្លងកាត់សមុទ្រដ៏ឆ្ងាយមកដល់ទីនេះមុនពេលដែលពិភពលោកទាំងមូលស្គាល់អង្គរម៉្លេះ។

ផ្លូវចូលប្រាសាទអង្គរខាងលិចត្រូវបានស្រាវជ្រាវ និងជួសជុលដោយសកលវិទ្យាល័យ Sophia ប្រទេសជប៉ុនជាច្រើនឆ្នាំ។

ទ្វារប្រាសាទអង្គរវត្តត្រូវបានបិទមួយរយៈ ដោយសារសង្គ្រាមក្នុងស្រុក ប៉ុន្តែបច្ចុប្បន្នបានបើកទ្វារទទួលទេសចរជាធម្មតាវិញហើយ។ នៅឆ្នាំ១៩៩២ ប្រាសាទនេះបានចូលជាបេតិកភ័ណ្ឌពិភពលោក ហើយបន្តទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរទូទាំងពិភពលោក។
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 20】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles