បើនិយាយពីត្រីវិញ នៅប្រទេសជប៉ុនគេស្រមៃថាមានសម្បូរនៅសមុទ្រ ក៏ប៉ុន្តែបើនៅប្រទេសកម្ពុជាវិញគឺ “ត្រីទឹកសាប”។ ត្រីដែលរកបានពីបឹង និងស្ទឹងទាំងនេះត្រូវបានបរិភោគជាម្ហូបប្រចាំថ្ងៃ។ បើពិនិត្យមើលទៅលើរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននៅក្នុងទីក្រុងអង្គរធំក៏មានឆ្លាក់រៀបរាប់អំពីទិដ្ឋភាពនេសាទតាមការបង់សំណាញ់ជាដើម និងមានរូបភាពត្រីធំៗជាច្រើនផងដែរ។ នេះបញ្ជាក់ឱ្យឃើញថាកានេសាទត្រីមានការរីកចម្រើនជាខ្លាំងនាសម័យកាលនោះ ហើយបន្តរហូតមកដល់បច្ចុប្បន្ន។
ទន្លេសាបជាទន្លេដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយមានការប្រែប្រួលមាឌឡើងចុះ។ នៅរដូវប្រាំងទឹកតូច តែបើប្រៀបនឹងទន្លេប៊ីវ៉ានៅជប៉ុន គឺមានទំហំធំជាងដល់ទៅ៤ដង ពេលវារីកធំបំផុតនៅរដូវវស្សាគឺមានទំហំលើសនោះដល់ទៅ ៤ ទៅ ៥ដង ថែមទៀត។ នេះគឺដោយសារនៅរដូវវស្សាកម្រិតទឹកទន្លេមេគង្គឡើងខ្ពស់ ហើយហូរទៅប្រសព្វនៅទន្លេចតុមុខនៅភ្នំពេញ បន្ទាប់មកហូរតាមដៃទន្លេសាប ហើយហូរចាក់ចូលទៅក្នុងបឹងទន្លេសាបតែម្តង។ បឹងនេះជាជង្រុកត្រីពង និងរីកធំធាត់ផងដែរ ព្រោះថានៅពេលបឹងរីកធំនៅរដូវវស្សា ព្រៃលិចទឹកទាំងនោះបានក្លាយជាជង្រុក និងជាចំណីរបស់ត្រីទាំងនោះ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ថាជាប្រទេសដែលនេសាទបានចំនួនត្រី និងមានប្រភេទត្រីច្រើនលើពិភពលោកផងដែរ។ ក្នុងចំណោមប្រភេទត្រីពី ២០០ ទៅ ៣០០ប្រភេទ មានត្រីខ្លះមានប្រវែងដល់ ២ ទៅ ៣ម៉ែត្រ និងមានទម្ងន់ដល់ទៅ ៣០០គីឡូក្រាមក៏មាន។
អំណោយផលពីបឹងទន្លេសាបនេះ ទ្រទ្រង់ជីវភាព និងបានផ្តល់ជីវៈជាតិដ៏សំខាន់សម្រាប់ទ្រទ្រង់សុខុមាលភាពប្រជាជានខ្មែរ តាំងពីអតីតរហូតដល់បច្ចុប្បន្ន៕
សម្រាប់ព័ត៌មានបន្ថែម
【NyoNyum Khmer No. 20】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer