E-School Cambodia ជាកម្មវិធីបង្រៀនគួរពីចម្ងាយ ឬអាចហៅបានម៉្យាងទៀតថា ជាសាលាបង្រៀនគួរតាមប្រព័ន្ធអនឡាញ។ សាលាបង្រៀនគួរតាមប្រព័ន្ធអនឡាញនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ដោយស្ថាបនិកឈ្មោះលោក ឈន ឈុនឡេង ជាជនជាតិខ្មែរ។ ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំតាមបែបឌីជីថល ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សដែលមានគោលបំណងចង់ពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការរៀនពីខ្សែវីដេអូជាច្រើនពីសំណាក់សាស្រ្តាចារ្យល្បីៗដូចជាសាស្រ្តាចារ្យ ជ័យ ថាវី ផ្នែកគីមីវិទ្យា ឡុង សារិន ផ្នែកអក្សរសាស្រ្តខ្មែរ ម៉ៅ វណ្ណនី ផ្នែកជីវវិទ្យា ទាង ប៉ាង ផ្នែករូបវិទ្យា និងលោកសាស្រ្តាចារ្យ សុខធី ផ្នែកគណិតវិទ្យា រួមទាំងលោកគ្រូ អ្នកគ្រូមួយចំនួនទៀតដែលមានបទពិសោធន៍ និងចំណេះដឹងទូលំទូលាយ។
E-School Cambodia ជាកម្មវិធីសិក្សាមួយដែលឈានមុខគេនៅប្រទេសកម្ពុជា។ ដោយហេតុថា កម្មវិធីនេះមានលក្ខខណ្ឌពិសេសប្លែកពីកម្មវិធីសិក្សាអនឡាញដទៃត្រង់ថា មានសហស្ថាបនិកដែលជាសាស្រ្តាចារ្យល្បីៗថ្នាក់ជាតិដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជួយជ្រោមជ្រែងផ្តល់ជាចំណេះដឹងទូទៅ ដែលធ្វើអោយកម្មវិធីនេះទទួលបានទំនុកចិត្តពីសិស្សានុសិស្សទូទាំងប្រទេសកម្ពុជា។ ទាក់ទងនឹងកម្មវិធី E-School នេះទៀតសោត គឺមានមុខងារ និងតួនាទីច្រើន ធ្វើអោយងាយស្រួលក្នុងការសិក្សា ព្រមទាំងមានភាពទាក់ទាញមិនងាយធុញទ្រាន់។ កម្រិតវីដេអូវិញ មានគុណភាពខ្ពស់ និងច្បាស់ត្រជាក់ភ្នែក ជាពិសេសសិស្សានុសិស្សអាចទាញយកហ្វាល់ឯកសារ និងអានបានដោយសេរីនូវសៀវភៅមេរៀនផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡាជាច្រើន។ លក្ខណៈពិសេសជាងគេមួយទៀតនោះគឺ នៅក្នុងកម្មវិធីនេះមានថ្នាក់បំប៉នសម្រាប់សិស្សានុសិស្សណាដែលមានសមត្ថភាពខ្សោយខ្លាំង ហើយព្រមទាំងមានការធានាពីសាលាថា “អ្នកណាៗក៏អាចរៀនចេះបានដែរ”។
ក្នុងកម្មវិធីសិក្សានេះ មានចាប់ពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្ស ពោលគឺចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ដោយមានរួមបញ្ចូលមុខវិជ្ជាសំខាន់ៗដូចជា អក្សរសាស្ត្រខ្មែរ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យាជាដើម។ បច្ចុប្បន្ន សាលាគួរតាមអនឡាញខាងលើ បានយកចិត្តទុកដាក់ខ្លាំងទៅលើការផលិតវីដេអូបង្រៀនចាប់ពីកម្រិតថ្នាក់អនុវិទ្យាល័យឡើងទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្សដែលពិបាកក្នុងការមករៀននៅក្នុងថ្នាក់ផ្ទាល់ ដោយសារស្រុកទេសកំពុងទទួលរងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
កម្មវិធីសិក្សានេះ ជាមធ្យោបាយមួយដ៏ល្អសម្រាប់សិស្សានុសិស្សបំប៉នចំណេះដឹង និងពង្រឹងសមត្ថភាពដើម្បីត្រៀមប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ។ សិស្សានុសិស្សគ្រប់រូប ទាំងអ្នកនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក៏អាចមានឱកាសរៀនបានដូចគ្នា ដោយគ្រាន់តែបង់ប្រាក់ប្រមាណ១៥ដុល្លា សម្រាប់មុខវិជ្ជាសិក្សាមួយមុខដែលសិស្សអាចរៀនបានដោយខ្លួនឯងរហូតចាប់ពី ៥០ ទៅ ១០០ មេរៀនឯណោះ ហើយមិនមែនសម្រាប់តែសិក្សានុសិស្ស អនុវិទ្យាល័យ និងវិទ្យាល័យតែប៉ុណ្ណោះទេសូម្បីតែនិស្សិត និងបេក្ខជន ដែលមានបំណងចង់ប្រឡងចូលរៀននៅសាកលវិទ្យាល័យ ឬស្ថាប័នរដ្ឋមួយចំនួន ក៏ជ្រើសរើសកម្មវិធីសិក្សានេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបានដែរ។
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 46】
この記事が気に入ったら
いいね!しよう
We will send you the latest information
ឆ្មាកាហ្វេនៅទីក្រុងភ្នំពេញ
2022.05.23 NyoNyum Khmer Special Topics未分類
ហាងកាហ្វេនិងបង្វឹកសត្វឆ្កែ ដកហ្គីថោន (Doggie Town)
2022.05.20 NyoNyum Khmer Special Topics未分類
ហាងកាហ្វេសត្វចិញ្ចឹមពេញនិយមក្នុងទីក្រុងភ្នំពេញ
2022.05.18 NyoNyum Khmer Special Topics未分類
តើអ្នកយល់ឃើញដូចម្តេចចំពោះសត្វចិញ្ចឹមរបស់អ្នក?
2022.05.16 NyoNyum Khmer Special Topics未分類
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics