គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

និស្សិត និងការសិក្សាតាមប្រព័ន្ធអនឡាញ
និស្សិត និងការសិក្សាតាមប្រព័ន្ធអនឡាញ
2021.07.30

ការរីករាលដាលនៃជំងឺកូវីដ១៩ ជាឧបសគ្គរារាំងសិស្សនុសិស្ស មិនអោយចូលរៀននៅសាលាបានដូចធម្មតា។ ដូច្នេះមានការព្រួយបារម្ភនានាអំពីសមត្ថភាពរៀនសូត្ររបស់សិស្សនិស្សិតក្នុងអំឡុងឆ្នាំសិក្សាទាំងនេះផងដែរ។ ទោះជាយ៉ាងនេះក្តី មាននិស្សិតជាច្រើន ខិតខំសម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏គំហុកនៃការសិក្សារបស់ខ្លួន នៅក្នុងស្ថានភាពនេះអោយឆ្លើយតបទៅនឹងតម្រូវការនៃការសិក្សារបស់ខ្លួន នៅក្នុងស្ថានភាពនេះឱ្យឆ្លើយតបទៅនឹងតម្រូវការនៃការសិក្សាបច្ចុប្បន្ន។ ថ្មីៗនេះ ទស្សនាវដ្តីញញឹមបានធ្វើសេចក្តីអង្កេតការណ៍មួយ ដើម្បីសាកសួរនិស្សិតសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅក្នុងរាជធានីភ្នំពេញ អំពីស្ថានភាពសិក្សាតាមបែបអេឡិចត្រូនិកថ្មីនេះ។

របាយការណ៍ស្តីអំពីស្ថានភាពសិក្សាតាមអនឡាញរបស់និស្សិតសាកលវិទ្យាល័យ

លោក សារឿន ភារិទ្ធ និងលោក ឈឺន​ ឈន់ បានធ្វើការស្រាវជ្រាវអំពីស្ថានភាពសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩នេះ ដោយបានសាកសួរនិស្សិតសាកលវិទ្យាល័យចំនួន ៥៧នាក់​ កំពុងសិក្សានៅក្នុងរាជធានីភ្នំពេញ។

តាមរយៈទិន្នន័យដែលប្រមូលបាន បានឱ្យដឹងថាមានតែនិស្សិតប្រមាណ ១៣% ប៉ុណ្ណោះ ដែលអាចសម្របខ្លួនបានជាមួយនឹងបរិបទសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដែលបានប្រព្រឹត្តទៅអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ សិស្សនិស្សិតមួយចំនួនធំជួបបញ្ហាជាច្រើនដូចជា បញ្ហាបច្ចេកទេ បញ្ហាសេដ្ឋកិច្ច និងផលលំបាកក្នុងការផ្តោតអារម្មណ៍ពេលកំពុងរៀនតាមអនឡាញ ហើយលទ្ធផលនៃការសិក្សាក៏ធ្លាក់ចុះជាងមុនជាដើម។ យ៉ាងណាមិញ បើក្រឡេកទៅមើលទិដ្ឋភាពនៃការទទួលខ្លឹមសារ ឬការយល់អត្ថន័យនៃមេរៀន ដែលគ្រូពន្យល់ក្នុងម៉ោងរៀនវិញនោះ ក៏មិនសូវបានទទួលលទ្ធផលល្អនោះឡើយ។ ជាក់ស្តែង បើយោងតាមការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ឱ្យឃើញថា និស្សិតដែលអាចយល់ខ្លឹមសារមេរៀនបានល្អ ឬយល់ស្ទើរតែ១០០%នោះ គឺមានតែ ៧.៤% តែប៉ុណ្ណោះ។

ចំណែកឯនិស្សិតដែលទទួលបានខ្លឹមសារមេរៀនល្អបង្គួរវិញ មាន៤៨.១% និងនិស្សិតដែលយល់ ឬទទួលបានខ្លឹមសារមេរៀនជាមធ្យមនោះ មាន៤៤.៤%។ មូលហេតុចម្យងដែលពួកគាត់អាចទទួលយកបានខ្លឹមសារមេរៀនត្រឹមតែកម្រិតមធ្យម គឺអាស្រ័យមកពីផលលំបាកក្នុងការផ្តោតអារម្មណ៍ ដោយសារមានបញ្ហាជាមួយប្រព័ន្ធអ៊ីនធឺណិត ក្នុងអំឡុញពេលម៉ោងរៀន។

នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រព័ន្ធអប់រំនៃប្រទេសកម្ពុជាមានការផ្លាស់ប្តូរជាគំហុក ដែលអាចនិយាយបានថាជាបញ្ហាប្រឈមថ្មីមួយ ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតផងដែរ។ ម៉្យាងទៀតនៅក្នុងទិន្នន័យនៃការស្រាវជ្រាវ ក៏បានបង្ហាញឱ្យឃើញថា មានចំនួននិស្សិតតែ ៧.១%ដែលធ្លាប់បានស្គាល់អំពីការអប់រំពីចម្ងាយ។ ភាគច្រើននៃនិស្សិតគឺមិនធ្លាប់បានស្គាល់ការរៀនពីចម្ងាយពីមុនមកឡើយ។ មានការលើកឡើងច្រើនពីបញ្ហាថវិកាប្រើប្រាស់អ៊ីនធឺណិតផងដែរ យ៉ាងណាមិញការសិក្សាតាមអនឡាញនេះបានជម្រុញឱ្យនិស្សិតមួយចំនួនចេះធ្វើការសិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាដោយខ្លួនឯង ដើម្បីស្រាយចម្ងល់ និងដើម្បីទទួលបានចំណេះដឹងថ្មី។

លោក ផល ស៊ាងហ៊ី

និស្សិតបរិញ្ញាបត្រឆ្នាំទី៤ ផ្នែកភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“ខណៈពេលដែលដឹងដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រនិកនោះ ខ្ញុំហាក់មានអារម្មណ៍ព្រួយចិត្តខ្លាំងណាស់ ត្បិតមិនសូវដឹងថា ការរៀនតាមប្រព័ន្ធអនឡាញនេះ គេត្រូវត្រៀមអ្វីខ្លះនោះទេ។ ប៉ុន្តែនៅពេលដែលបានអនុវត្តផ្ទាល់​ ទើបដឹងថា មិនដូចជាអ្វីដែលខ្ញុំគិតសោះ! ខ្ញុំយល់ថា ការបង្រៀនអនឡាញធ្វើឱ្យខ្ញុំដឹងរបៀបរៀនថ្មីៗដូចជា ការចេះគ្រប់គ្រងខ្លួនឯង ការចេះស្រាវជ្រាវដើម្បីពង្រឹងចំណេះដឹង ពោលគឺកន្លែងណាក៏យើងអាចរៀនបានជាដើម”។

លោក យ៉ិល ម៉ានុត

និស្សិតបរិញ្ញាបត្រឆ្នាំទី៤ ផ្នែកអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“នៅពេលខាងសាលាឱ្យនិស្សិតសិក្សាពីចម្ងាយលើកដំបូង ខ្ញុំបានត្រឡប់ទៅផ្ទះដោយសារ នៅភ្នំពេញមានមនុស្សឆ្លងកូវីដច្រើន ហើយក៏សម្រេចចិត្តទៅផ្ទះមួយរយៈសិន ប៉ុន្តែនៅខាងស្រុកខ្ញុំ អ៊ីនធឺណិតដើរមិនស្រួលសោះ ធ្វើឱ្យខ្ញុំពិបាកចាប់យកខ្លឹមសារមេរៀនដែលគ្រូកំពុងពន្យល់។ ម៉្យាងទៀត ចាប់តាំងពីសាលាឱ្យរៀនអនឡាញមក ខ្ញុំបានចំណាយថវិកាច្រើន ទៅលើការទិញកាតទូរសព្ទ ដើម្បីរៀនក្នងកាលៈទេសៈនេះ។ ប៉ុន្តែចំណុចវិជ្ជមានវិញគឺ ធ្វើឱ្យខ្លួនចេះស្វ័យសិក្សាបន្ថែម ស្រាវជ្រាវមេរៀនតាមអ៊ីនធឺណិត ស្គាល់កម្មវិធីសិក្សាថ្មីៗជាដើម។
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 46】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles