គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការបើកប្រាក់ខែ តាមរយៈសេវាកម្មធនាគារ
ការបើកប្រាក់ខែ តាមរយៈសេវាកម្មធនាគារ
2021.09.20

ការរីកចម្រើននៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានបោះជំហានទៅមុខយ៉ាងរលូនក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ ខណៈពេលសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដែលដំណើរការដោយធនាគារ ក្រុមហ៊ុនសាជីវកម្ម សេវាកម្មផ្ញើនិងផ្ទេរសាច់ប្រាក់រវាងធនាគារនឹងធនាគារមានការរីកចម្រើន បាននាំឱ្យអត្រានៃអ្នកប្រើប្រាស់ប័ណ្ណឥណទាន និងសេវាកម្មធនាគារ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ជាពិសេស មានអ្នករស់នៅទីក្រុង
ជាច្រើន កំពុងចាប់អារម្មណ៍ខ្លាំងចំពោះការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះ ។
រលកនៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មានកំណើនកាន់តែច្រើននៅទូទាំងប្រទេសគួរឱ្យកត់សម្គាល់ តាមរយៈការប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធផ្ទេរប្រាក់បៀវត្សជូនមន្ត្រីរាជការតាមគណនីធនាគារ ដែលរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៤ ។ ប្រព័ន្ធនេះបានអនុវត្តជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាល ដែលបានញុំាងឱ្យមានកំណើននៃចំនួនអ្នកបើកគណនីធនាគារ មានចំនួនកាន់តែកើនឡើង ហើយចំនួនម៉ាស៊ីនអេធីអឹមរបស់ធនាគារក៏មានការកើនឡើងនៅទូទាំងប្រទេសបន្តិចម្តងៗផងដែរ។
នៅចុងឆ្នាំ២០១៣ រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា ព្រមទាំងក្រុមហ៊ុនផ្តល់សេវាកម្មផ្ញើប្រាក់ វីង ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំ និងមានប្រជាប្រិយនៅកម្ពុជា ដើម្បីធានានូវដំណើរការបើកប្រាក់បៀវត្ស សម្រាប់មន្រ្តីរាជការនៅទូទាំងប្រទេសឱ្យទទួលបានប្រាក់ខែដោយរលូន។
ម្យ៉ាងទៀត ដើម្បីជួយសម្រួលដល់មន្រ្តីរាជការមួយចំនួនដែលរស់នៅតាមជនបទ នៅតាមស្ថាប័នខ្លះមានសេវាកម្មជួយបំពេញសំណុំបែបបទបើកគណនីធនាគារ សម្រាប់មន្រ្តីរាជការណាដែលមានឧបសគ្គក្នុងការបើកគណនីរបស់ខ្លួនផងដែរ។
ទោះការទូទាត់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារសម្រាប់មន្រ្តីរាជការសាធារណៈត្រូវបានធ្វើឡើងក្តី ក៏គេសង្កេតឃើញថាមន្រ្តីសាធារណៈនៅតាមទីជនបទមួយចំនួន ភាគច្រើនបានធ្វើការដកសាច់ប្រាក់ពីម៉ាស៊ីនអេធីអឹមដើម្បីប្រើប្រាស់ប្រចាំថ្ងៃ គឺនៅមានចំនួនច្រើននៅឡើយ។

ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដាជាធនាគារដែលមានសាខា និងម៉ាស៊ីនអេធីអឹមច្រើនជាងគេនៅទូទាំងប្រទេសកម្ពុជា។ ចំនួនម៉ាស៊ីនអេធីអឹមសរុបនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទាំងអស់មានសរុបប្រមាណ ៧៩០ ។ គេអាច
ស្វែងរកម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដាបាននៅតាមបណ្តាទីប្រជុំជន ផ្សារទំនើបក្រុមហ៊ុនជាដើម ជាពិសេស
នៅគ្រប់ទីប្រជុំជននៅតាមណ្តាខេត្ត។ វាជាធនាគារដ៏ពេញនិយមមួយសម្រាប់ប្រជាជនរស់នៅជនបទ។

ធនាគារកាណាឌីយ៉ា

ធនាគារកាណាឌីយ៉ាបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ តាមរយៈការបណ្តាក់ទុនរួមគ្នារវាងកម្ពុជា និងប្រទេសកាណាដា និងធនាគារជាតិនៃកម្ពុជា។ វាបានក្លាយជាធនាគារពាណិជ្ជនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ ។   វាគឺជាធនាគារមួយដែលមានចំនួន
អ្នកប្រើប្រាស់ច្រើនមួយក្នុងចំណោមធនាគារដទៃទៀតនៅកម្ពុជា។ បច្ចុប្បន្នធនាគារកាណាឌីយ៉ាមានម៉ាស៊ីនអេធីអឹមជាង ១៦០ ហើយវាត្រូវបានគេស្គាល់ផងដែរថាជាធនាគារសម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការទូទៅ។

វីង

បានចាប់ផ្តើមសេវាផ្ញើ និងទូទាត់ប្រាក់នៅឆ្នាំ២០០៩ ។ ជាភ្នាក់ងារផ្ទេរប្រាក់ដែលមានចំនួនភ្នាក់ងារច្រើនជាងគេបំផុតនៅកម្ពុជា។ ក្រៅពីការផ្ទេរ និងផ្ញើប្រាក់ មានសេវាទូទាត់សម្រាប់ផ្នែកអាជីវកម្ម និងប្រតិបត្តិការបើកប្រាក់ខែជូនមន្រ្តីរាជការបាន
ផងដែរ។

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 47】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles