គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កាបូបលុយនៅក្នុងកម្មវិធីទូរស័ព្ទរបស់អ្នក
កាបូបលុយនៅក្នុងកម្មវិធីទូរស័ព្ទរបស់អ្នក
2021.09.20

ការទូទាត់តាមកម្មវិធីទូរស័ព្ទដៃគឺជាការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលពេញនិយមបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសកម្ពុជាមានអត្រានៃអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនខ្ពស់មួយផងដែរនៅក្នុងតំបន់ ដូច្នេះវាជាហេតុផលមួយដែលនាំឱ្យមានកំណើននៃការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដើម្បីធ្វើការទូទាត់ប្រាក់មានការកើនឡើងយ៉ាងឆាប់រហ័សបែបនេះ។
តាមរយៈកម្មវិធីទូរស័ព្ទដៃនេះ គេអាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយ ដោយមិនចាំបាច់កាន់សាច់ប្រាក់ទៅជាមួយ ឬទទួលប្រាក់អាប់ ដែលអាចជាហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ លើសពីនេះទៀត អ្នកអាចពិនិត្យមើលថ្លៃទូទាត់លម្អិត នៅក្នុងទូរស័ព្ទរបស់អ្នកនៅពេលក្រោយបានយ៉ាងងាយស្រួលផងដែរ។ ជាមួយកម្មវិធីទូទាត់ប្រាក់តាមកម្មវិធីទូរស័ព្ទដៃនេះ អ្នកក៏អាចគ្រប់គ្រងប្រាក់នៅក្នុងគណនីរបស់អ្នកបានយ៉ាងងាយស្រួលនៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ការផ្ទេរ និងបញ្ចូលទឹកប្រាក់នឹងត្រូវប្រតិបត្តិការក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ តាមរយៈកម្មវិធីដែលផ្តល់ដោយធនាគារនៅលើស្មាតហ្វូនរបស់អ្នក។
កម្មវិធីនេះមិនត្រឹមតែងាយស្រួលសម្រាប់អ្នកបង់ប្រាក់តែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងអាជីវកម្ម ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រាក់ចំណូល និងចំណាយហើយវាបានផ្តល់នូវគុណសម្បត្តិជាច្រើនទៀតផងដែរ។

More : ការចុះសម្ព័ន្ធភាពអាជីវកម្ម

ភ្នាក់ងារ វីង ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ញើប្រាក់ដ៏ធំមួយនៅកម្ពុជា និងក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) បានប្រកាសភាពជាដៃគូជាមួយគ្នានៅខែមិថុនា ឆ្នាំ២០២០ដើម្បីដាក់ឱ្យដំណើរការទូទាត់ប្រាក់ដោយប្រព័ន្ធQR Code ។ បច្ចុប្បន្ន មានការទូទាត់ប្រាក់តាម QR Code របស់ក្រុមហ៊ុន ឬធនាគារផ្សេងៗ កំពុងមានវត្តមាននៅតាមផ្សារទំនើប ហាងលក់អីវ៉ាន់ និងភោជនីយដ្ឋាននានា។

ធនាគារ ABA

ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមធនាគារដែលទទួលបាននូវការជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស វាជាធនាគារមួយដែលមានចំនួនម៉ាស៊ីនអេធីអឹមច្រើននៅទីប្រជុំជន ហើយបើកដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ។
វាជាធនាគារដែលទទួលបាននូវការទាក់ទាញបំផុតសម្រាប់សេវាកម្មប្រកបដោយភាពច្នៃប្រឌិត។ លើសពីនេះទៀត ភាពងាយស្រួលនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ ABA គឺទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។ មានមុខងារពេញនិយមនិងងាយស្រួលប្រើប្រាស់ក្នុងការទូទាត់វិក្កយបត្រប្រើប្រាស់នានា និងបញ្ចូលប្រាក់ក្នុង
ទូរស័ព្ទដៃ និងបង់ថ្លៃសេវាអ៊ីនធឺណិត ព្រមទាំងសេវាបង់ប្រាក់ជាមួយ QR Code នៅតាមភោជនីយដ្ឋាន ផ្សារទំនើប និងនៅតាមទីផ្សារធម្មតាផងដែរ។

វីង

បានចាប់ផ្តើមសេវាផ្ញើ និងទូទាត់ប្រាក់តាមរយៈកម្មវិធីទូរស័ព្ទដៃក្នុងឆ្នាំ២០០៩ ។ កម្មវិធីទូទាត់តាមទូរស័ព្ទបានដំឡើងនៅឆ្នាំ២០១៦ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពធ្វើឱ្យវាកាន់តែងាយស្រួលប្រើប្រាស់និង
ទាន់សម័យ។ លើសពីនេះទៀត ថ្មីៗនេះសេវាកម្ម វីងម៉ល និងសេវាកម្មដឹកជញ្ជូនវីង ត្រូវបានចាប់ផ្តើមដំណើរការ ហើយមានសេវាកម្មបញ្ចុះតម្លៃមួយចំនួន ធ្វើឡើងសម្រាប់ការទូទាត់ប្រាក់ជាមួយកម្មវិធី វីង ដែលកំពុងពេញនិយមមួយនេះ។

ទ្រូម៉ានី

មានក្រុមហ៊ុនកណ្តាលនៅក្នុងប្រទេសថៃហើយបានចូលមកវិនិយោគនៅកម្ពុជានៅដើមឆ្នាំ២០១៦។ បច្ចុប្បន្ន វាមានភ្នាក់ងារប្រហែល ៥ ០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ អេបទ្រូម៉ានី ផ្តល់ជូននូវសេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ការផ្ញើប្រាក់ក្នុងនិងក្រៅប្រទេស ការបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទដៃ និងការទូទាត់វិក្កយបត្រប្រើប្រាស់ផ្សេងៗជាដើម។ វាជាក្រុមហ៊ុនមួយ
ដែលមានប្រជាប្រិយភាពបំផុត សម្រាប់សាធារណជនទូទៅនៅក្នុងប្រទេសកម្ពុជា និងមានប្រតិបត្តិការនៅទូទាំងអាស៊ីរួមមាន៖ ថៃមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាមជាដើម។

លីហួរ

លីហួរជាភ្នាក់ងារប្តូរប្រាក់ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតមួយនៅកម្ពុជា។ តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន លីហួរ គេអាចធ្វើការផ្ទេរ និងទូទាត់ប្រាក់ បញ្ចូលលុយក្នុងទូរស័ព្ទដៃ និងបង់ថ្លៃ
អ៊ីនធឺណិត ក៏ដូចជាទូទាត់វិក្កយបត្រប្រើប្រាស់និងសងប្រាក់កម្ចីជាដើមបានយ៉ាងងាយស្រួល។

Pi Pay

ជាក្រុមហ៊ុនវិនិយោគមកពីហុងកុង បានចូលមកធ្វើអាជីវកម្មនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧។ មានចំនួនអ្នកប្រើប្រាស់កើនយ៉ាងឆាប់រហ័សបន្ទាប់ពីមានវត្តមាននៅទីផ្សារកម្ពុជា ដោយមុខងារទូទាត់ប្រាក់ងាយស្រួល តាមរយៈកម្មវិធីទូរស័ព្ទ ការស្កេនម្រាមដៃ និង QR Code នៅតាមបណ្តាផ្សារទំនើប ហាងម៉ាត ហាងកាហ្វេ និងសម្រាប់ទិញសំបុត្រកុនសេវា ព្រមទាំងសេវាកម្មមានប្រយោជន៍ផ្សេងៗទៀត។


សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 47】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles