គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡាជាមួយអង្គភាពដទៃ
កិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡាជាមួយអង្គភាពដទៃ
2021.07.26

ក្រៅពីស្ថាប័នរដ្ឋ ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបាននូវកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុនផ្សព្វផ្សាយឯកជន និងអង្គភាពជាដៃគូមួយចំនួន ដើម្បីចូលរួមធ្វើឱ្យកម្មវិធីអប់រំពីចម្ងាយតាមបែបឌីជីថលមានការរីកចម្រើន និងបំពេញនូវតម្រូវការរបស់សិស្សានុសិស្ស ឱ្យឆ្លើយតបនឹងបរិបទនៃជំងឺឆ្លងកូវីដ-១៩នេះ។

  • ក្រុមហ៊ុនស្មាត

យោងតាមការចុះផ្សព្វផ្សាយកន្លងទៅនេះ ចាប់ពីឆ្នាំ ២០២១ ក្រុមហ៊ុនទូរគមនាគមន៍ “ស្មាត” បានផ្តល់ថវិកាជំនួយប្រមាណ ១ លានដុល្លាដល់ក្រសួងអប់រំ យុវជន និងកីឡាក្នុងគោលបំណងធ្វើការចែករំលែកបច្ចេកវិទ្យាផ្សព្វផ្សាយរបស់ខ្លួន។ ក្រោមកិច្ចសហប្រតិបត្តិការនេះ គេអាចធ្វើការទាញយក រាល់កម្មវិធី និងខ្លឹមសារសំខាន់នៃវីដេអូមេរៀនទាំងអស់ ដែលបង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា បានក្នុងរយៈពេលដ៏ខ្លី ហើយសិស្សានុសិស្សអាចធ្វើការចែកចាយរាល់វីដេអូទាំងនោះបានយ៉ាងរលូនផងដែរ។

កម្មវិធីសិក្សា “ស្វ័យសិក្សា”
  • សហភាពសហព័ន្ធយុវជនកម្ពុជា

នៅដើមខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានដាក់ដំណើរការកម្មវិធីអេបសិក្សា (APP) ថ្មីមួយឈ្មោះថា “ស្វ័យសិក្សា”។ ក្រោយពីបានសិក្សាលំអិតពីតម្រូវការប្រើប្រាស់តាមរយៈកម្មវិធីសិក្សា និងទទួលបានកិច្ចសហការពីក្រុមហ៊ុនផលិតកម្មវិធីអេបសិក្សា (APP)  ឯកជនឈ្មោះថា E-School Cambodia កម្មវិធី “ស្វ័យសិក្សា” ត្រូវបានដាក់ឱ្យដំណើរការសម្រាប់ជាជំនួយការសិក្សារបស់សិស្សកម្រិតបឋម និងមធ្យមសិក្សា។

ទាំងការរចនាកម្មវិធី មាតិកាសិក្សា និងការចុះឈ្មោះប្រើប្រាស់ជាដើម គឺត្រូវបានច្នៃប្រឌិតដោយក្រុមការងារខ្មែរសុទ្ធសាធ ងាយស្រួលប្រើប្រាស់ និងមានខ្លឹមសារមេរៀនងាយយល់។ ក្រោយពីបានតំឡើងនៅខែឧសភារួចមក ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ មានអ្នកចុះឈ្មោះចូលប្រើប្រាស់កើនឡើងដល់ប្រមាណ២០ម៉ឺននាក់ ដែលជាចំនួនច្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ មានកម្មវិធីបង្រៀនមេរៀន ដោយវិធីសាស្រ្តថ្មី ផលិតដោយគ្រូមានជំនាញ និងបទពិសោធន៍ក្នុងការបង្រៀនច្រើនឆ្នាំ ក្រោមការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា និងប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ។

សិស្សអាចរក្សាទុកនូវមេរៀនដែលខ្លួនចូលចិត្ត សារវីដេអូបង្រៀនថយក្រោយរាល់១៥វិនាទីត្រង់ចំនុចខ្លួនស្តាប់ពុំទាន់ ធ្វើការប្រឡង/តេស្តសាកល្បង និងអាចរក្សានូវទិន្នន័យប្រឡងនោះ និងការធ្វើបច្ចុប្បន្នភាពបន្ថែមខ្លឹមសារមេរៀនថ្មីៗជាដើម។ មានក្រុមការងារផ្តល់ជំនួយខាងបច្ចេកទេស ព្រមទាំងមានមុខងារដែលផ្តល់នូវភាពងាយស្រួល និងមានផលប្រយោជន៍ជាច្រើនផ្សេងទៀត ដល់សិស្សានុសិស្សក្នុងការធ្វើស្វ័យសិក្សានៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 46】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles