ក្រៅពីស្ថាប័នរដ្ឋ ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួលបាននូវកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុនផ្សព្វផ្សាយឯកជន និងអង្គភាពជាដៃគូមួយចំនួន ដើម្បីចូលរួមធ្វើឱ្យកម្មវិធីអប់រំពីចម្ងាយតាមបែបឌីជីថលមានការរីកចម្រើន និងបំពេញនូវតម្រូវការរបស់សិស្សានុសិស្ស ឱ្យឆ្លើយតបនឹងបរិបទនៃជំងឺឆ្លងកូវីដ-១៩នេះ។
- ក្រុមហ៊ុនស្មាត
យោងតាមការចុះផ្សព្វផ្សាយកន្លងទៅនេះ ចាប់ពីឆ្នាំ ២០២១ ក្រុមហ៊ុនទូរគមនាគមន៍ “ស្មាត” បានផ្តល់ថវិកាជំនួយប្រមាណ ១ លានដុល្លាដល់ក្រសួងអប់រំ យុវជន និងកីឡាក្នុងគោលបំណងធ្វើការចែករំលែកបច្ចេកវិទ្យាផ្សព្វផ្សាយរបស់ខ្លួន។ ក្រោមកិច្ចសហប្រតិបត្តិការនេះ គេអាចធ្វើការទាញយក រាល់កម្មវិធី និងខ្លឹមសារសំខាន់នៃវីដេអូមេរៀនទាំងអស់ ដែលបង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា បានក្នុងរយៈពេលដ៏ខ្លី ហើយសិស្សានុសិស្សអាចធ្វើការចែកចាយរាល់វីដេអូទាំងនោះបានយ៉ាងរលូនផងដែរ។

- សហភាពសហព័ន្ធយុវជនកម្ពុជា
នៅដើមខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានដាក់ដំណើរការកម្មវិធីអេបសិក្សា (APP) ថ្មីមួយឈ្មោះថា “ស្វ័យសិក្សា”។ ក្រោយពីបានសិក្សាលំអិតពីតម្រូវការប្រើប្រាស់តាមរយៈកម្មវិធីសិក្សា និងទទួលបានកិច្ចសហការពីក្រុមហ៊ុនផលិតកម្មវិធីអេបសិក្សា (APP) ឯកជនឈ្មោះថា E-School Cambodia កម្មវិធី “ស្វ័យសិក្សា” ត្រូវបានដាក់ឱ្យដំណើរការសម្រាប់ជាជំនួយការសិក្សារបស់សិស្សកម្រិតបឋម និងមធ្យមសិក្សា។
ទាំងការរចនាកម្មវិធី មាតិកាសិក្សា និងការចុះឈ្មោះប្រើប្រាស់ជាដើម គឺត្រូវបានច្នៃប្រឌិតដោយក្រុមការងារខ្មែរសុទ្ធសាធ ងាយស្រួលប្រើប្រាស់ និងមានខ្លឹមសារមេរៀនងាយយល់។ ក្រោយពីបានតំឡើងនៅខែឧសភារួចមក ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ មានអ្នកចុះឈ្មោះចូលប្រើប្រាស់កើនឡើងដល់ប្រមាណ២០ម៉ឺននាក់ ដែលជាចំនួនច្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ មានកម្មវិធីបង្រៀនមេរៀន ដោយវិធីសាស្រ្តថ្មី ផលិតដោយគ្រូមានជំនាញ និងបទពិសោធន៍ក្នុងការបង្រៀនច្រើនឆ្នាំ ក្រោមការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា និងប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ។
សិស្សអាចរក្សាទុកនូវមេរៀនដែលខ្លួនចូលចិត្ត សារវីដេអូបង្រៀនថយក្រោយរាល់១៥វិនាទីត្រង់ចំនុចខ្លួនស្តាប់ពុំទាន់ ធ្វើការប្រឡង/តេស្តសាកល្បង និងអាចរក្សានូវទិន្នន័យប្រឡងនោះ និងការធ្វើបច្ចុប្បន្នភាពបន្ថែមខ្លឹមសារមេរៀនថ្មីៗជាដើម។ មានក្រុមការងារផ្តល់ជំនួយខាងបច្ចេកទេស ព្រមទាំងមានមុខងារដែលផ្តល់នូវភាពងាយស្រួល និងមានផលប្រយោជន៍ជាច្រើនផ្សេងទៀត ដល់សិស្សានុសិស្សក្នុងការធ្វើស្វ័យសិក្សានៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 46】
この記事が気に入ったら
いいね!しよう
We will send you the latest information
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥០ ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២【NYONYUM KHMER】
2022.03.11 NyoNyum Khmer
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
កម្រងសំណួរសាកសួរអំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះកីឡាអូឡាំពិក
2021.12.13 NyoNyum Khmer
ជម្រើសសិក្សានៅប្រទេសជប៉ុន និងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
2021.11.23 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics