គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ចំណាប់អារម្មណ៍របស់កីឡាករ កីឡាការិនី នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០ កីឡាករ ហែម ប៉ុច
ចំណាប់អារម្មណ៍របស់កីឡាករ កីឡាការិនី នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០ កីឡាករ ហែម ប៉ុច
2021.11.22

កីឡាករ ហែម ប៉ុច

វិញ្ញាសាហែលទឹក ៥០ម៉ែត្រ សេរីផ្នែកបុរស

ថេរវេលា៖ ២៤.៩១ លំដាប់ទី៥២

អត្តពលិកជម្រើសជាតិវ័យក្មេង លោក ហែម ប៉ុច  (២២ឆ្នាំ) បានផ្ដើមអាជីពជាអ្នកហែលទឹក នៅក្នុងអំឡុងឆ្នាំ២០១៥។ ឆ្លើយតបនឹងទស្សនាវដ្តីញញឹមដែលបានសាកសួរលោកអំពីចំណាប់អារម្មណ៍ចំពោះវត្តមាននៅក្នុងកីឡាអូឡាំពិកតូក្យូ២០២០ កន្លងទៅថ្មីៗនេះ លោកបានថ្លែងពីក្តីរំភើបចិត្ត ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៅប្រទេសជប៉ុនមួយនេះ។ លោកបានប្រាប់ថា៖ “ខ្ញុំពិតជាមានអារម្មណ៍សប្បាយ និងរំភើបជាខ្លាំង ដែលបានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនេះ ហើយការស្វាគមន៍របស់បងប្អូនជប៉ុន គឺពិតជាធ្វើឱ្យខ្ញុំមានភាពកក់ក្ដៅខ្លាំងណាស់”។

លោក ហែម ប៉ុច ក៏បានចាប់អារម្មណ៍ខ្លាំងលើភាពទាក់ទាញរបស់សណ្ឋាននៃអាងហែលទឹក និងកន្លែងហ្វឹងហាត់ ព្រមទាំងបានស្ងើចសរសើរចំពោះការរៀបចំរបស់ជប៉ុនផងដែរ។ លោកបាននិយាយដោយខ្លីថា៖ “អាងហែលទឹកគឺស្អាតទាក់ទាញ ដែលឃើញហើយធ្វើឱ្យយើងមានចិត្តចង់ប្រកួត។ ហើយពេលឃើញមានបងប្អូនជប៉ុនស្វាគមន៍ និងអមដំណើរ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាជនពិសេស។ ចំពោះម្ហូបអាហារវិញ គឺរៀបចំបានយ៉ាងល្អ មានច្រើនមុខ និងមានរសជាតិឆ្ងាញ់”។ ចំពោះចំណេះដឹង និងបទពិសោធន៍ថ្មីដែលលោកទទួលបានពីការចូលរួមនោះគឺ៖ បច្ចេកទេសត្រៀមខ្លួនមុនពេលប្រកួត អេឡង់លោត ឬការលោតដេប៉ាឱ្យបានលឿងជាងគេ  របៀបកម្ដៅសាច់ដុំមុនពេលប្រកួត និងបច្ចេកទេសហែល។

កីឡាករ ហែម ប៊ុច ទទួលបាននិទ្ទេសលេខ៤ ដោយបំបែកកំណត់ត្រាល្បឿនចាស់របស់ខ្លួន

សូមបញ្ជាក់ថា លោក ហែម ប៉ុច ធ្លាប់បានចូលរួមក្នុងការហ្វឹកហាត់ដកស្រង់បទពិសោធន៍បច្ចេកទេសហែលទឹកនៅប្រទេសជប៉ុន ក្នុងកម្មវិធី JENESYS 2018។ បច្ចុប្បន្ន លោក ហែម ប៉ុច កំពុងស្ថិតក្នុងកាលៈទេសៈរង់ចាំការជ្រើសរើសពីសំណាក់សហព័ន្ធកីឡាហែលទឹក ក៏ដូចជាគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។ លោកបានប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាឱ្យមានសមិទ្ធផលថ្មីដែលល្អជាងមុន។ លោកបានប្រាប់ដូច្នេះថា៖ “ប្រសិនបើខ្ញុំបានប្រកួតនៅស៊ីហ្គេម២០២៣ ខ្ញុំនឹងព្យាយាមពង្រឹងសមត្ថភាពខ្លួន និងធ្វើយ៉ាងណាឱ្យទទួលបានសមិទ្ធផលល្អជាងមុន ដោយបំបែកកំណត់ត្រាចាស់ និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ឱ្យខានតែបាន”។

ក្រុមកីឡាករហែលទឹកកម្ពុជាទស្សនកិច្ចខេត្តតូគុស៊ីម៉ាតាមរយៈកម្មវិធី JENESYS 2018

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles